ក្រុមអ្នកវាយប្រហារប្រើប្រាស់នូវរលកសញ្ញា Sonic និង Ultrasonic Signals ដើម្បីបំផ្លាញ Hard Drives

0

ក្រុមអ្នកស្រាវជ្រាវធ្វើការបង្ហាញអំពីរបៀបដែលរលកសញ្ញា Sonic និង Ultrasonic Signals ដែលអាចប្រើប្រាស់ក្នុងការបំផ្លាញទៅលើ Hard Drives ដោយគ្រាន់តែដំណើរការនូវ ultrasonic sounds ទៅលើកុំព្យូទ័រជាគោលដៅតាមរយៈ Speaker នៅលើកុំព្យូទ័រនោះ។ ការស្រាវជ្រាវស្រដៀងគ្នានេះធ្វើឡើងនៅឆ្នាំមុននេះដោយក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Princeton និង Purdue University ដែលបង្ហាញអំពីការវាយប្រហារ denial-of-service (DoS) attack ទៅលើ HDDs បានតាមរបៀបមួយដែលគេហៅថា acoustic resonance ។

ដើម្បីធ្វើការការពារទៅលើការវាយប្រហារ acoustic resonance នេះ សម្រាប់ HDDs ជំនាន់ថ្មីប្រើប្រាស់នូវ sensor-driven feedforward controllers ដើម្បីបញ្ជាក់អំពីភាពត្រឹមត្រូវក្នុងការ Read និង Write ទៅលើទិន្នន័យនោះ។ យ៉ាងណាមិញ តាមការបញ្ជាក់នៅក្នុងការស្រាវជ្រាវដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University of Michigan and Zhejiang University រលកសញ្ញា sonic និង ultrasonic sounds អាចបង្ករជាបញ្ហាទៅលើ Sensor បណ្តាលអោយ Drive នេះខូចបាន។

នៅក្នុងការកេងប្រវ័ញ្ចទៅលើចំណុចរងគ្រោះនេះ ក្រុមអ្នកស្រាវជ្រាវបង្ហាញអំពីរបៀបដែលអ្នកវាយប្រហារទទួលបានជោគជ័យក្នុងការវាយប្រហារទៅលើ HDDs នៅលើប្រព័ន្ធ CCTV (Closed-Circuit Television) systems និងកុំព្យូទ័រ Desktops ផងដែរ។ ការវាយប្រហារនេះធ្វើឡើងដោយប្រើប្រាស់នូវ External Speakers ឬ Built-in Speaker របស់ជនរងគ្រោះជាគោលដៅដោយបោកបញ្ឆោតអោយពួកគេចាក់នូវសំឡេងមេរោគ malicious sound ដែលភ្ជាប់នៅលើអ៊ីម៉ែល និង Web Page នោះ។

អ្នកស្រាវជ្រាវក៏ធ្វើការតេស្តទៅលើសំឡេង acoustic និង ultrasonic ទៅលើ HDDs ជាច្រើនរបស់ក្រុមហ៊ុន Seagate, Toshiba និង Western Digital និងរកឃើញថាកម្រិតរលកសញ្ញា ultrasonic waves ចំណាយពេលត្រឹមតែ 5.8 វិនាទីប៉ុណ្ណោះក្នុងការបង្កើតភាព Errors នៅលើ HDDs នោះ។

ប្រភព៖

https://thehackernews.com/2018/05/hard-drive-failure-hack.html

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here