ប្រទេសរុស្សីស្នើទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក្នុងការលុបចោលកម្មវិធី Telegram Messenger ចេញពី App Store

0

និយ័តការទំនាក់ទំនង Roskomnadzor របស់ប្រទេសរុស្សីធ្វើការគំរាមទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក្នុងការប្រឈមមុខទៅនឹងផលវិបាកប្រសិនបើក្រុមហ៊ុននេះមិនព្រមធ្វើការលុបចោលនូវកម្មវិធីផ្ញើរសារ Telegram ចេញពី App  Store របស់ខ្លួននោះ។

ត្រឡប់ទៅកាន់ខែមេសា រដ្ឋាភិបាលនៃប្រទេសរុស្សីធ្វើការហាមមិនអោយប្រើប្រាស់កម្មវិធី Telegram នៅក្នុងប្រទេសនេះដោយសារតែក្រុមហ៊ុននេះបដិសេធមិនព្រមផ្តល់នូវ private encryption keys ទៅកាន់រដ្ឋាភិបាលរបស់រុស្សីក្នុងការចូលទៅមើលសារនោះ។ យ៉ាងណាមិញ កម្មវិធី Telegram App នៅតែដំណើរការបាននៅក្នុង App Store របស់ប្រទេសរុស្សីដដែល។

ដូចនេះ នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការបិទចោលនូវការប្រើប្រាស់កម្មវិធី Telegram ទាំងស្រុងនោះ និយ័តការទំនាក់ទំនង Roskomnadzor បានផ្ញើនូវលិខិតមួយទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក្នុងការលុបចោលនូវ App នេះចេញពី App Store នៅក្នុងប្រទេសរុស្សី ហើយធ្វើការបិទទៅលើការផ្ញើចេញនូវ push notifications ទៅកាន់អ្នកប្រើប្រាស់ដែលធ្វើការតម្លើងកម្មវិធីនេះរួចរាល់ហើយនោះ។

លោក Alexander Zharov ប្រធានរបស់ និយ័តការទំនាក់ទំនង Roskomnadzor បញ្ជាក់ថា លោកទុកពេលអោយក្រុមហ៊ុនបច្ចេកវិទ្យា Apple រយៈពេលមួយខែក្នុងការលុបចេញនូវកម្មវិធី Telegram app ចេញពី App Store មុនពេលដែលមានការដាក់ទោសនោះ។ គួរបញ្ជាក់ផងដែរ Telegram គឺជាកម្មវិធី end-to-end encryption សម្រាប់ការផ្ញើសារដែលមានការធានាទៅលើសារដែលអាចបើកមើលបានតាមរយៈអ្នកប្រើប្រាស់ប៉ុណ្ណោះ។

ទោះបីជាមានការហាមមិនអោយប្រើប្រាស់កម្មវិធីនេះចាប់តាំងពីខែមេសាមកក៏ដោយ អ្នកប្រើប្រាស់មួយចំនួនធំនៅក្នុងប្រទេសរុស្សីនៅតែប្រើប្រាស់កម្មវិធី Apps នេះចេញពី Virtual Private Networks (VPNs) ហើយមានតែអ្នកប្រើប្រាស់ 15-30% ប៉ុណ្ណោះដែលផ្អាកមិនអាចប្រើប្រាស់នូវកម្មវិធីនេះនោះ។ នេះគឺជាហេតុផលដែលត្រូវការប្រើប្រាស់ក្រុមហ៊ុន​Apple ក្នុងការបិទការដំណើរការរបស់ Apps នេះទាំងស្រុងនៅក្នុងប្រទេសរុស្សី។

និយ័តការទំនាក់ទំនង Roskomnadzor ចង់អោយក្រុមហ៊ុន Telegram ចែករំលែកនូវ chats និង encryption keys របស់អ្នកប្រើប្រាស់ទៅកាន់រដ្ឋដោយសារតែកម្មវិធីនេះមានការពេញនិយមប្រើប្រាស់ដោយក្រុមភេរវករជាច្រើននៅក្នុងប្រទេសរុស្សីនោះ។ យ៉ាងណាមិញ ក្រុមហ៊ុន Telegram បដិសេធទៅលើរឿងនេះ។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple ក៏បិទចោលនូវ VPN apps ទាំងអស់ចេញពី App Store នៅចិនដោយសារតែវាប្រឆាំងទៅនឹងច្បាប់ Great Firewall ហើយវាក៏ធ្វើការផ្លាស់ប្តូរនូវ iCloud operations របស់ខ្លួនទៅអោយរដ្ឋាភិបាលប្រទេសចិនផងដែរ៕

ប្រភព៖

https://thehackernews.com/2018/05/russia-telegram-apple-app-store.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here