អ្នកហេគទៅលើ Yahoo ដែលមានទំនាក់ទំនងជាមួយនឹងទីភ្នាក់ងារស៊ើបអង្កេតរបស់រុស្សីកាត់ទោសជាប់ពន្ធនាគារ 5 ឆ្នាំនៅសហរដ្ឋអាមេរិក

0

បុរសជនជាតិកាណាដាវ័យ ២៣ ឆ្នាំម្នាក់ដែលត្រូវរកឃើញថាមានកំហុសកាលពីឆ្នាំមុននេះដោយសារតែគាត់ជួយចារកម្មរបស់ប្រទេសរុស្សីក្នុងការហេគចូលទៅក្នុងគណនី email accounts ជាច្រើនរបស់អ្នកប្រើប្រាស់ Yahoo និងសេវាកម្មជាច្រើនទៀតត្រូវកាត់ទោសអោយជាប់ពន្ធនាគាររយៈពេល 5 ឆ្នាំ។ លោក Karim Baratov (a.k.a Karim Taloverov, a.k.a Karim Akehmet Tokbergenov) គឺជាពលរដ្ឋកាណាដាដែលកើតនៅក្នុង Kazakhstan ត្រូវកាត់ទោសនៅថ្ងៃអង្គារនេះដោយតុលាការ Judge Vince Chhabria របស់សហរដ្ឋអាមេរិកក្នុងការបង់ប្រាក់ពិន័យ $250,000 ផងដែរ។

Baratov សារភាពថាពិតជាចូលរួមនៅក្នុងការហេគទៅលើទិន្នន័យ Yahoo នៅក្នុងឆ្នាំ 2014 ដែលមានការទម្លាយទៅលើទិន្នន័យអ្នកប្រើប្រាស់ Yahoo ដល់ទៅ 500 លាននាក់។ នៅក្នុងខែវិច្ឆិកា លោក Baratov ត្រូវរកឃើញថាមានកំហុសចំនួន 9 ដែលមួយករណីជាការជ្រៀតចូលទៅក្នុងប្រព័ន្ធកុំព្យូទ័រ និង 8 ករណីទៀតជាការក្លែងបន្លំអត្តសញ្ញាណ។

តាមការបញ្ជាក់របស់នាយកដ្ឋានយុត្តិធម៌ US Justice Department នៅសហរដ្ឋអាមេរិកនោះ លោក  Baratov និងចុងចោទ Alexsey Belan ធ្វើការអោយភ្នាក់ងារចំនួនពីរគឺ Dmitry Dokuchaev និង Igor Sushchin— ចេញពីក្រុមហ៊ុន SB (Federal Security Service) ដើម្បីហេគទៅលើគណនីទាំងអស់នោះ។ នាយកដ្ឋានយុត្តិធម៌ US Justice Department ធ្លាប់ចោទប្រកាន់ទៅលើមនុស្ស ៤ នាក់នៅក្នុងខែមីនាឆ្នាំមុននេះ។

ទោះជាយ៉ាងណាក៏ដោយ Belan— គឺជាមនុស្សដែលស្ថិតនៅក្នុងបញ្ជី Most Wanted Hacker របស់ FBI ហើយការិយាល័យរបស់ FSB គឺស្ថិតនៅក្នុងប្រទេសរុស្សី។ Baratov ក៏ធ្វើការ Crack ទៅលើ 11,000 email accounts នៅក្នុងប្រទេសរុស្សី និងសហរដ្ឋអាមេរិកមុនពេលដែលប៉ូលិសនៅ Toronto ចាប់ខ្លួនបាននោះ។ Baratov សារភាពថាបានហេគទៅលើ webmail accounts រាប់ពាន់អស់រយៈពេល ៧ ឆ្នាំ និងបញ្ជូននូវ accounts’ passwords ទៅកាន់ក្រុមចារកម្មរុស្សី Dokuchaev ដើម្បីប្តូរជាលុយមកវិញ៕

ប្រភព​៖

https://thehackernews.com/2018/05/yahoo-hacker-russia-intel.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here