ក្រុមហ៊ុន Facebook ត្រូវគេចោទប្រកាន់ថាផ្តល់សិទ្ធិអោយក្រុមហ៊ុនផលិតឧបករណ៍ចំនួន 60 ចូលទៅដំណើរការទិន្នន័យរបស់អ្នកប្រើប្រាស់

0

បន្ទាប់ពីមានរឿងចម្រូងចម្រាស់ជាមួយនឹងការអនុវត្តន៍ទៅលើការចែករំលែកទិន្នន័យរបស់ខ្លួននោះ ពេលនេះវាមានការបញ្ជាក់នូវរឿងថ្មីមួយទៀតថា ក្រុមហ៊ុន Facebook ផ្តល់សិទ្ធិមិនត្រឹមត្រូវសម្រាប់ការចូលទៅប្រើប្រាស់ទិន្នន័យរបស់អ្នកប្រើប្រាស់ទៅកាន់ក្រុមហ៊ុនផលិតឧបករណ៍ច្រើនជាង 60 រួមមានក្រុមហ៊ុន Amazon, Apple, Microsoft, Blackberry ​និង Samsung ។ នៅក្នុងរបាយការណ៍មួយដែលចេញផ្សាយដោយ The New York Times បណ្តាញសង្គមយក្សមួយនេះធ្វើការសហការក្នុងភាពជាដៃគូក្នុងការចែករំលែកទិន្នន័យរបស់ខ្លួនជាមួយនឹងក្រុមហ៊ុនផលិតឧបករណ៍ច្រើនជាង 60 ក្នុងការគ្រប់គ្រងទៅលើមុខងារនៅលើ Facebook ជាមួយនឹងការប្រើប្រាស់ប៊ូតុង Like និងមុខងារជាច្រើនទៀតដែលអ្នកប្រើប្រាស់មិនដឹងនោះទេ។

នៅក្នុងកិច្ចសហការនេះគឺមានរយៈពេលច្រើនជាង ១០ ឆ្នាំមុនពេលដែលកម្មវិធី Facebook Apps ដាក់ដំណើរការនៅលើស្មាតហ្វូននេះទៀត។ ការសហការនេះប្រហែលជាធ្វើឡើងនៅក្នុងឆ្នាំ 2011 ដែលពេលនោះក្រុមហ៊ុន Facebook អនុញ្ញាតឱ្យក្រុមហ៊ុនជាច្រើនធ្វើការចូលទៅដំណើរការទិន្នន័យរបស់អ្នកប្រើប្រាស់នៅលើ Facebook ដោយគ្មានការដឹងពីអ្នកប្រើប្រាស់នោះទេ។

នៅក្នុងរឿងអាស្រូវជាមួយនឹង Cambridge Analytica ដែលបានទម្លាយនៅក្នុងខែមីនានៅឆ្នាំនេះ ក្រុមហ៊ុន Facebook អះអាងថា ខ្លួនបានបញ្ឈប់ទៅលើការចូលទៅប្រើប្រាស់របស់ភាគីទី 3 តាំងពីឆ្នាំ 2015 មកម្ល៉េះ។ ក្រុមហ៊ុន Facebook ចាប់ផ្តើមមានបញ្ហាធំនៅពេលដែលក្រុមហ៊ុន Cambridge Analytica ប្រើប្រាស់ទិន្នន័យអ្នកប្រើប្រាស់ច្រើនជាង 87 លាននាក់ក្នុងការជួយលោក Donald Trump អោយឈ្នះឆ្នោតជាប្រធានាធិបតីអាមេរិកនៅក្នុងឆ្នាំ 2016 នោះ។

នៅក្នុងការធ្វើតេស្តរបស់ NYT នៅលើស្មាតហ្វូន 2013 Blackberry ដែលប្រើប្រាស់នូវគណនី Facebook ដែលមានមិត្តភក្តិប្រហែលជា 550 នាក់ កមម្មវិធី BlackBerry app ដែលមានឈ្មោះថា “The Hub” អាចធ្វើការប្រមូលទិន្នន័យឯកជននៃមិត្តភក្តិនៅក្នុងបញ្ជីនេះបានដែលមានការបង្ហាញអំពីជំនឿសាសនា និងការគិតអំពីនយោបាយផងដែរ៕

ប្រភព៖

https://thehackernews.com/2018/06/facebook-data-privacy.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here