សម្រាប់មុខងារ Privacy និងប្រព័ន្ធសុវត្ថិភាពថ្មីទាំងអស់នឹងដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ macOS 10.14 Mojave

0

នៅក្នុងព្រឹត្តិការណ៍ Worldwide Developer Conference 2018 នៅក្នុងថ្ងៃចន្ទនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ប្រកាសបញ្ជាក់ថា នៅក្នុង Version បន្ទាប់របស់ប្រព័ន្ធប្រតិបត្តិការ macOS operating system នេះនឹងមានឈ្មោះហៅថា Mojave ។ ក្រៅពីការប្រកាសបង្ហាញនូវមុខងារ និងការពង្រឹងទៅលើប្រព័ន្ធប្រតិបត្តិការ macOS 10.14 Mojave— ដូចជា Dark Mode, Group FaceTime, Dynamic Desktop និង Finder— ស្ថិតនៅក្នុងព្រឹតិ្តការណ៍ WWDC ក្រុមហ៊ុនបច្ចេកវិទ្យា Apple ទម្លាយនូវប្រព័ន្ធសុវត្ថិភាព​ និង Privacy ជាច្រើនជាមួយនឹងការ Update ទៅលើប្រព័ន្ធប្រតិបត្តិការ macOS ។

លោក Tim Cook នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple បញ្ជាក់នូវមុខងារជាច្រើនរួមមានប្រព័ន្ធប្រតិបត្តិការ Mojave ប៉ុន្តែមិនមែនសម្រាប់អ្នកគ្រប់គ្នានោះទេ។ នេះគឺជាមុខងារសុវត្ថិភាព និង privacy នៅលើប្រព័ន្ធប្រតិបត្តិការ macOS Mojave ។

ការពង្រឹងទៅលើមុខងារ “Intelligent Tracking Prevention” របស់កម្មវិធី Safari

វាមិនមានការភ្ញាក់ផ្អើលនោះទេដែលទិន្នន័យ Privacy របស់អ្នកស្ថិតនៅលើអនឡាញនោះត្រូវឈ្លានពាននោះ ហើយអ្វីដែលអ្នកធ្វើការស្រាវជ្រាវនៅលើអនឡាញគឺមានការតាមដាន។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ macOS Mojave កម្មវិធី Safari ធ្វើការអាប់ឌែតទៅលើមុខងារ “Intelligent Tracking Prevention”— ដែលមានសមត្ថភាពក្នុងការតាមដានទៅលើវេបសាយដោយប្រើប្រាស់នូវ ad-tracking ​និងបច្ចេកទេស fingerprinting techniques ។

វាមានការពង្រឹងទៅលើប្រព័ន្ធ Tracking Prevention ដោយស្វ័យប្រវត្តិក្នុងការបិទទៅលើ third-party trackers រួមមាននូវ social media “Like” ឬ “Share” buttons រួមទាំង comment widgets ដោយគ្មានការអនុញ្ញាតនោះ។

End-to-End Encrypted Group FaceTime ដែលអាចប្រើប្រាស់បានមនុស្ស ៣២ នាក់

នេះគឺជាការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាពដ៏ធំមួយនៅក្នុងព្រឹត្តិការណ៍ WWDC 2018 ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការប្រកាសបង្ហាញនូវមុខងារ group FaceTime feature ដែលអនុញ្ញាតឱ្យមានការចូលរួមមនុស្សបាន 32 នាក់ក្នុងការខលវីដេអូនៅក្នុងពេលតែមួយនោះដែលមានការប្រើប្រាស់នូវ end-to-end encryption ដូចគ្នាទៅនឹងការប្រើប្រាស់នូវ one-to-one audio និង video calls និង group audio calls ។ End-to-encryption សម្រាប់ group calls ជាមួយនឹងកម្មវិធី Facetime app មានន័យថា វាមិនមានវិធីសម្រាប់ក្រុមហ៊ុន Apple ឬអ្នកណាម្នាក់ក្នុងការ decrypt ទៅលើទិន្នន័យនោះទេ។

macOS Mojave នឹងជូនដំណឹងទៅអ្នកនៅពេលដែលកាមេរ៉ា និង Mic របស់អ្នកចូលដំណើរការ

ដូចអ្វីដែលយើងធ្វើការរាយការណ៍ជាច្រើនឆ្នាំមកនេះ ឧក្រិដ្ឋជននៅលើប្រព័ន្ធអ៊ីនធើរណិតពេលនេះចែកចាយនូវមេរោគ Malware ថ្មីសម្រាប់ប្រព័ន្ធប្រតិបត្តិការ macOS ដែលមានគោលដៅនៅលើ Webcam និង Microphone ក្នុងការធ្វើចារកម្មទៅលើអ្នកប្រើប្រាស់ដោយគ្មានការចាប់អារម្មណ៍នោះទេ។ ដើម្បីការពារនូវការគំរាមកំហែងនេះ ប្រព័ន្ធប្រតិបត្តិការ macOS Mojave បន្ថែមនូវមុខងារថ្មីមួយក្នុងការចូលទៅដំណើរការនូវ​ macOS webcam/microphone និងជូនដំណឹងទៅអ្នកជាមួយនឹងលក្ខខណ្ឌថ្មីនៅក្នុងការសន្ទនានៅពេលដែល Apps នេះព្យាយាមចូលទៅដំណើរការនូវកាមេរ៉ា ឬ Microphone នោះ។

ការស្នើសុំសិទ្ធិនៃការប្រើប្រាស់ទិន្នន័យនៅក្នុង User Permissions

macOS Mojave ក៏ធ្វើការបន្ថែមនូវលក្ខខណ្ឌទិន្នន័យសម្រាប់ Apps ក្នុងការូលទៅដំណើរការនូវទិន្នន័យរបស់អ្នកប្រើប្រាស់នូវទិន្នន័យដូចជា mail database, message history, file system និង backups នោះ។ នៅក្នុង Default នោះ ប្រព័ន្ធប្រតិបត្តិការ macOS Mojave នឹងធ្វើការការពារទៅលើទិន្នន័យ location information, contacts, photos, Safari data, mail database, message history, iTunes device backups, calendar, reminders, time machine backups, cookies និងជាច្រើនទៀត។

ការធានាទៅលើ Password Management

យើងមានការជូនដំណឹងទៅលើអ្នកប្រើប្រាស់ជាច្រើនក្នុងការអនុវត្តន៍ទៅលើនូវលេខសម្ងាត់ល្អដោយការប្រើប្រាស់នូវ Passwords ដែលរឹងមាំ និងជាក់លាក់សម្រាប់វេបសាយ ឬសេវាកម្មណាមួយនោះ ។ ពេលនេះ Apple ផ្តល់នូវភាពងាយស្រួលនៅលើប្រព័ន្ធប្រតិបត្តិការ macOS 10.14 Mojave និង iOS 12 នោះ។ ខណៈពេលដែល Safari នៅលើ macOS ប្រើប្រាស់នូវលេខសម្ងាត់ Password ដែលអ្នកប្រើប្រាស់ត្រូវបង្កើតនូវការ Login នៅលើវេបសាយនោះ​ក្រុមហ៊ុននេះក៏បង្កើតនូវមុខងារដែល Safari ដែលបង្កើតនូវលេខសម្ងាត់ខ្លាំងដែលធ្វើការបង្កើតដោយស្វ័យប្រវត្តិនៅលើ Web Browsers និងការរក្សាទុកនៅលើ iCloud keychain នៅពេលដែលអ្នកប្រើប្រាស់បង្កើតថ្មីនៅលើ online accounts នោះ។ សម្រាប់ Passwords ខ្លាំងនេះដំណើរការនៅលើឧបករណ៍ជាច្រើនរួមមានឧបករណ៍ iOS devices, Macs និង Apple TVs ។

macOS Mojave ធ្វើការផ្លាស់ប្តូរនូវ Software Updates ចេញពី App Store​ទៅកាន់ប្រព័ន្ធ System Preferences

ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ macOS Mojave ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏ធ្វើការរចនាសារជាថ្មីឡើងវិញទៅលើ Mac App Store និងការផ្លាស់ប្តូរនូវ system update ទៅលើ System Preferences ចេញពី Mac App Store នោះ។ ក្រុមហ៊ុន Apple ក៏ធ្វើការប្រកាសបង្ហាញនូវ “Software Update” option នៅក្នុង System Preferences windows ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនចូលទៅ Update ទៅលើ operating system ដោយមិនចាំបាច់បើកចូលទៅក្នុង App Store នោះទេ៕

ប្រភព៖

https://thehackernews.com/2018/06/apple-macos-mojave.html

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here