កំហុសលើ privacy របស់ Facebook ប៉ះពាល់ដល់អ្នកប្រើប្រាស់ ១៤ លាននាក់

0

អ្នកប្រើហ្វេសប៊ុករាប់លាននាក់ប្រហែលជាមិនដឹងពីកំហុសកម្មវិធីលើ Facebook  ដោយអ្នកជ្រើសរើសការផុសព័ត៌មានផ្ទាល់ខ្លួន តែវាប្រែជាបង្ហាញជាសាធារណៈ។ ការកំណត់ post  នៅតែចែកព័ត៌មានរបស់អ្នកទៅមនុស្សគ្រប់គ្នា ទោះបីជាអ្នកជ្រើសរើសជម្រើស ““friends of friends ” ក៏ដោយ។  លោកស្រី  Erin Egan អ្នកគ្រប់គ្រងមុខងារ  privacy មានប្រសាសន៍ថា  លោកស្រីសុំទោសសម្រាប់កំហុសដែលកើតឡើង។

អ្នកប្រើប្រាស់ដែលរងផលប៉ះពាល់គេ នឹងជូនដំណឹងលើ newsfeed។  អ្នកស្រី Egan និយាយថា ថ្មីៗនេះក្រុមការងាររកឃើញកំហុសមួយដោយការបង្ហោះ post របស់អ្នកប្រើប្រាស់នឹងបង្ហាញជាសារធារណៈដោយស្វ័យប្រវត្តិនៅពេលអ្នកប្រើប្រាស់មួយសរសេរ post របស់ពួកគេ។  ក្រុមការងារបានជួសជុលបញ្ហា​នេះរួចរាល់ ហើយក្រុមការងារជូនដំណឹដល់ជនរងគ្រោះ និងសុំឱ្យពួកគេពិនិត្យ post ឡើងវិញនូវក្នុងអំឡុងមានបញ្ហានេះ។

សូមបញ្ជាក់ឱ្យច្បាស់លាស់ថា កំហុសនេះមិនមានឥទ្ធិពលលើ post ពីមុនរបស់អ្នកទេ ហើយអ្នកប្រើប្រាស់អាចជ្រើសរើស audience ដូចពេលមុនតាមតែពួកគេត្រូវការ។ ក្រុមហ៊ុនចង់សុំទោសចំពោះកំហុសដែលកើតឡើងថ្មីៗនេះ។ អ្នកនាំពាក្យរូបនេះបន្ថែមថា ភាពមិនត្រឹមត្រូវកើតឡើងនៅចន្លោះថ្ងៃទី ១៨ និង ២២ ខែឧសភា ហើយមានបញ្ហាលើបណ្តាញរហូតដល់ថ្ងៃទី ២៧ ខែឧសភាទម្រាំមានការប្តូរ post​ ទាំងនោះទៅជា private វិញ។

របៀបការពារទិន្ន័យ Facebook

នៅពេលអ្នកប្រើប្រាស់ផុសលើ Facebook នឹងមានបញ្ជីជ្រើសរើសបង្ហាញថានរណាអាចមើលឃើញ post របស់អ្នក។ ប្រសិនបើអ្នកប្រើប្រាស់រើសយក  public នោះនរណាក៏អាចមើលឃើញផុសទាំងនោះដែរ។ មុខងារមួយទៀតកំណត់ audience ដោយអ្នកប្រើប្រាស់ភាគច្រើនផុសហើយនឹងឃើញដល់មិត្តភក្តិរបស់ពួកគេទាំងអស់។ Facebook នឹងបង្កើតការចងចាំថា ការផុសចុងក្រោយរបស់អ្នកដែលអ្នកជ្រើសរើសអ្នកមើលឃើញនោះ នោះវានឹងជ្រើសរើសអ្នកមើលឃើញផុសរបស់អ្នកលើក្រោយដោយស្វ័យប្រវត្តិ។ ចន្លោះពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែឧសភា បើទោះបីជាអ្នកជ្រើសរើស private យ៉ាងណាក៏ដោយ កំហុសដែលគេរកឃើញនេះនឹងដាក់ post របស់អ្នកទៅជាសាធារណៈ។

ប្រសិនបើអ្នកប្រើមិនបានកត់សម្គាល់ថា ការកំណត់មានការផ្លាស់ប្តូរទេនោះ ពួកគេប្រហែលជាបង្ហោះអ្វីមួយជាសាធារណៈដោយមិនមានបំណងផុសសម្រាប់អ្នកមើលឃើញមួយចំនួន។ ក្រុមហ៊ុន  Facebook និយាយថា គេប៉ាន់ប្រមាណថា​ មានអ្នកប្រើប្រាស់ប្រមាណ ១៤  លាននាក់រងផលប៉ះពាល់ ហើយក្រុមហ៊ុនក៏ចាប់ផ្តើមជូនដំណឹងដល់អ្នកប្រើប្រាស់។ បើប្រៀបធៀបទៅនឹងបញ្ហាថ្មីៗដែលក្រុមហ៊ុនកំពុងជួបប្រទះនោះ ភាពមិនត្រឹមត្រូវនេះគឺជាកំហុសអាម៉ាស់មួយទៀតរបស់ក្រុមហ៊ុន។ បញ្ហានេះដាក់ឲ្យអ្នកប្រើប្រាស់ស្ថិតនៅក្រោមការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរលើបញ្ហាឯកជន។ អ្នកដែលរងផលប៉ះពាល់ដោយកំហុសឆ្គងចុងក្រោយនេះ គេនឹងជូនដំណឹងជាក្រាហ្វិកក្នុងពេលឆាប់ៗនេះដោយមានឱកាសពិនិត្យឡើងលើ Post ដែលមានកំហុសបង្ហោះជាសាធារណៈ។ អ្នកនាំពាក្យម្នាក់ប្រាប់ភ្នាក់ងារ BBC ថាវិធីសាស្ត្រនៃការប្រាស្រ័យទាក់ទងលើបណ្តាញនេះ ក្លាយជាបណ្តាញទំនាក់ទំនងដែលមានអ្នកប្រើប្រាស់ជ្រើសរើសប្រើញឹកញាប់៕

ប្រភព៖

https://www.bbc.com/news/technology-44407767

 

LEAVE A REPLY

Please enter your comment!
Please enter your name here