ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនចាប់ផ្តើមធ្វើការរារាំងទៅលើអំពើរភេរវកម្ម

0

សេវាកម្ម Online ស្ថិតក្រោមសម្ពាធដើម្បីលុបវីដេអូរបស់ IS និងសេចក្តីប្រកាសផ្សេងទៀតឲ្យបានលឿនជាងមុន។ក្រុមហ៊ុនបច្ចេកវិទ្យា និងរដ្ឋាភិបាលនិយាយថា វាគឺលើសពីគោលដៅក្នុងការបិទការឃោសនារបស់ភេរវករលើបណ្តាញ។  កិច្ចប្រជុំមួយនៅថ្ងៃសុក្រដែលរៀបចំដោយក្រុមហ៊ុន Googleបញ្ជាក់ថា “hashes” លើមាតិកាពាក់ព័ន្ធនឹងអំពើភេរវកម្មមានចំនួន ៨៨ ០០០ ត្រូវគេបញ្ចូលក្នុងកិច្ចប្រជុំដើម្បីចែករំលែកព័ត៌មានទិន្ន័យដែលប្រើរួចដោយក្រុមហ៊ុនចម្រុះ។ Hashes ជាស្នាមម្រាមដៃឌីជីថល – ដែលគេប្រើដើម្បីបិទអ្វីមួយមុនពេលវាត្រូវគេបង្ហោះ។

នៅវេទិកាអ៊ីនធើណេតសកលដើម្បីប្រឆាំងនឹងអំពើរភេរវកម្ម – GIFCT – បញ្ចាក់ថា វាជាការល្អដែលពួកគេនឹងដើម្បីបំពេញគោលដៅ hashes របស់ខ្លួនឲ្យបានចំនួន ១០០​ ០០០ នៅចុងឆ្នាំនេះ។ ក្រៅពីក្រុមហ៊ុន Google សមាជិករបស់ក្រុមនេះមានក្រុម Facebook, Microsoft, Twitter និងក្រុមហ៊ុនបច្ចេកវិទ្យាតូចៗជាច្រើនទៀតផងដែរ។

ច្បាប់ “Three strikes”

GIFCT នឹងប្រកាសពីមូលដ្ឋានទិន្នន័យបន្ថែមដើម្បីជួយក្រុមហ៊ុនអាចបិទមាតិកាដែលបង្កគ្រោះថ្នាក់លើគេហទំព័រពួកគេ។ ក្រុមហ៊ុន Twitter បង្កើតមូលដ្ឋានទិន្នន័យរបស់ web addresses ដែលអាចបិទបណ្តាញបាន ហើយបន្ទាប់មកវាអាចត្រូវក្រុមហ៊ុនផ្សេងទៀតចូលដំណើរការដោយបច្ចុប្បន្នក្រុមហ៊ុនទាំងនោះកំពុងចូលរួមក្នុងការធ្វើតេស្តគំនិត beta នេះ។ រហូតមកដល់ពេលនេះ មានតំណភ្ជាប់ចំនួន ៤៧៣៤ ត្រូវគេបន្ថែមលើមូលដ្ឋានទិន្នន័យក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ។ ប្រភពមួយដែលមានចំណេះដឹងអំពីកម្មវិធីនេះនិយាយថាចំនួនតំណរភ្ជាប់ទំនងជាកើនឡើងគួរឱ្យកត់សម្គាល់នៅពេលដែលទិន្នន័យផ្លាស់ប្តូរចេញពីដំណាក់កាលសាកល្បងនៅឡើយ។

ក្រុម GIFCT បើកកិច្ចប្រជុំលើកដំបូងក្នុងខែសីហាឆ្នាំ ២០១៧ ដោយមានការចូលរួមពីលោក Amber Rudd លេខាធិការនៃចក្រភពអង់គ្លេស។ លោក Sajid Javid នឹងទៅរដ្ឋកាលីហ្វ័រនីញ៉ាដើម្បីចូលរួមការប្រជុំនៅថ្ងៃសុក្រ។ អ្នកនាំពាក្យម្នាក់និយាយថា លេខាធិការម្ជាស់ផ្ទះទទួលកិច្ចប្រជុំបានសិក្សាអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមនេះរហូតមកដល់ពេលនេះ។ លោក Javid គាំទ្រវិធានការ ““three strikes” ” សម្រាប់គ្រប់គ្នា ដែលគេចាប់បានថាមានមើលអ្វីមួយទាក់ទងនឹងអំពើភេរវកម្មតាមរយៈបណ្ដាញគេហទំព័រ (streaming websites)។ លេខាធិការដែលជាម្ចាស់ជំនួបនិយាយនៅថ្ងៃចន្ទថា “វាជាបទល្មើសមួយប្រសិនបើអ្នកទាញយកវីដេអូភេរវកម្ម ប៉ុន្តែវាមិនមែនបទល្មើសទេប្រសិនបើអ្នក stream ទៅលើវានោះ” ។ ក្នុងការចូលរួមប្រជុំនឹងមានរដ្ឋមន្ត្រីសន្តិសុខអាមេរិក Kirstjen Nielsen ក៏ដូចជារដ្ឋមន្រ្តីមកពីប្រទេសកាណាដា និងប្រទេសអូស្ត្រាលី៕

ប្រភព៖

https://www.bbc.com/news/technology-44408463

 

LEAVE A REPLY

Please enter your comment!
Please enter your name here