ក្រុមហេគឃ័រជនជាតិរ៉ូម៉ានី 2 នាក់ត្រូវធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីរងការចោទប្រកាន់ទៅលើឧក្រិដ្ឋកម្មចំនួន 31 រួមមានការក្លែងបន្លំ និងការរំលោភបំពានទៅលើកុំព្យូទ័រ និងការលួចអត្តសញ្ញាណផងដែរ។ នៅក្នុងការពិពរណ៌នាដោយក្រុមហេគឃ័រកុំព្យូទ័រអន្តរជាតិដោយលោក Teodor Laurentiu Costea ដែលមានអាយុ 41 ឆ្នាំ និងលោក Robert Codrut Dumitrescu ដែលមានអាយុ 40 ឆ្នាំចោទប្រកាន់ថាលួចបន្លំទៅលើ Phishing ជាមួយនឹងទឹកប្រាក់ 18 លានដុល្លារអាមេរិកនោះ។ សម្រាប់លោក Costea និង Dumitrescu ត្រូវចោទប្រកាន់ថាធ្វើសកម្មភាពនៅថ្ងៃទី 16 ខែសីហាកាលពីឆ្នាំមុននេះ និងចោទប្រកាន់កាលពីសប្តាហ៍មុននេះនៅក្នុងស្រុកភាពខាងជើងនៃតំបន់ Georgia បន្ទាប់ពីការធ្វើសត្យាប័ន។ សម្រាប់ចុងចោទមួយទៀតឈ្មោះថា Cosmin Draghici អាយុ 28 ឆ្នាំក៏ស្ថិតនៅក្នុងការឃុំខ្លួននៅក្នុងប្រទេសរ៉ូម៉ានីកំពុងរង់ចាំនូវសត្យាប័នក្នុងការបញ្ជូនទៅកាន់សហរដ្ឋអាមេរិក។
តាមការចោទប្រកាន់នេះនៅចន្លោះខែតុលាឆ្នាំ 2011 និងខែកុម្ភៈឆ្នាំ 2014 នោះ លោក Costea និង Dumitrescu តម្លើងនូវកម្មវិធី voice response software នៅលើកុំព្យូទ័រដែលរងគ្រោះស្ថិតនៅក្នុងសហរដ្ឋអាមេរិកជាមួយនឹងការចាប់ផ្តើមទៅលើការខល និងសារ Texts ស្វ័យប្រវត្តិនៅលើស្មាតហ្វូននោះ។ សារ និងការខលនៅលើស្មាតហ្វូននេះផ្ញើទៅកាន់ជនរងគ្រោះ ហើយកម្មវិធី IVR software នឹងធ្វើការគ្រប់គ្រងទៅលើលេខគណនីធនាគារ PINs និងផ្នែកមួយនៃ Social Security Numbers (SSNs) ដែលប្រើប្រាស់ដោយលោក Costea និង Dumitrescu ។
ថ្មីៗនេះ រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកធ្វើបត្យាប័នទៅលើឧក្រិដ្ឋកម្មអ៊ីនធើរណិតជាមួយនឹងការភ្ជាប់ទៅកាន់ការប្រព្រឹត្តិបទឧក្រិដ្ឋនោះ។ នៅដើមឆ្នាំនេះ លោក Peter Yuryevich Levashov ដែលជាហេគឃ័រជនជាតិរុស្សីត្រូវបញ្ជូនទៅកាន់សហរដ្ឋអាមេរិកបន្ទាប់ពីការវាយប្រហារ Kelihos botnet ។ នៅក្នុងខែមីនា ហេគឃ័រជនជាតិរុស្សី Yevgeniy Aleksandrovich Nikulin ក៏ត្រូវធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិកចេញពី Czech Republic សម្រាប់ទំនាក់ទំនងរបស់គាត់ទៅកាន់ការរំលោភទិន្នន័យនៅក្នុង LinkedIn, Dropbox និងក្រុមហ៊ុន Formspring ៕
ប្រភព៖
https://thehackernews.com/2018/05/romanian-hackers-extradited.html