បណ្តាញសង្គម Twitter ធ្វើការតេស្តទៅលើការផ្ញើសារផ្ទាល់ End-to-End Encrypted Direct Messages

0

បណ្តាញសង្គម Twitter ធ្វើការផ្លាស់ប្តូរនូវនិន្នាការជាច្រើន។ ចាប់តាំងពីឆ្នាំ 2013 មក វាមានការសង្ស័យថា កម្មវិធី Twitter នឹងនាំយកនូវមុខងារ end-to-end encryption ទៅកាន់ការផ្ញើសារដោយផ្ទាល់ ហើយពេលនេះក្រុមហ៊ុននេះធ្វើការតេស្តទៅលើមុខងារ end-to-end encrypted messaging នៅលើបណ្តាញសង្គម Twitter ហើយ។ នៅក្នុងការដាក់ឈ្មោះហៅថា “Secret Conversation” មុខងារនេះត្រូវប្រទះឃើញនៅលើ Version នៃ Android application package (APK) សម្រាប់បណ្តាញសង្គម Twitter តាមរយៈ Jane Manchun Wong ដែលជានិស្សិតផ្នែកវិទ្យាសាស្រ្តកុំព្យូទ័រនៅសាកលវិទ្យាល័យ University of Massachusetts Dartmouth ។

ការប្រើប្រាស់មុខងារ End-to-end encryption អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការផ្ញើ និងទទួលនូវសារជាច្រើននៅក្នុងវិធីមួយដែលហេគឃ័រ ឬ FBI ឬសេវាកម្មជាច្រើនទៀតមិនអាចធ្វើការនៅលើរឿងនេះទេ។ នៅក្នុងមុខងារ Secret Conversation នេះគឺស្ថិតនៅលើការតេស្តសាកល្បង។ អ្នកប្រើប្រាស់អាចធ្វើការផ្ញើនូវ end-to-end encrypted Secret Conversation តាមរយៈ Direct Messages បាន។ Secret Conversation អនុញ្ញាតឱ្យអ្នកប្រើប្រាស់ Twitter ផ្ញើនូវ encrypted direct messages បាន។

នេះគឺជាវិធីក្នុងការផ្ញើ Encrypted Twitter Direct Messages

ខុសប្លែកពី WhatsApp និង Apple’s iMessage ការសន្ទនារបស់អ្នកនៅលើ Twitter DM នឹងមិនមានប្រើប្រាស់នូវ end-to-end encrypted ជាទម្រង់ Default នោះទេ ហើយវាគឺដូចគ្នាទៅនឹងការចាប់ផ្តើម Secret Conversations នៅលើកម្មវិធី Facebook Messenger ។ នៅក្នុងការបង្ហាញតាមរូបភាព screenshot ចែករំលែកដោយ Wong អ្នកអាចចាប់ផ្តើមនូវ Secret Conversation នៅលើ Twitter បានតាមរយៈ

  • ការចុចបើកកម្មវិធី Twitter app នៅលើឧបករណ៍ Android របស់អ្នក
  • ការចុចបើកទៅលើការសន្ទនា conversation ឬការចាប់ផ្តើមទៅលើការសន្ទនា DM conversation ជាមួយនឹងមនុស្សដែលអ្នកជជែកលេងជាសម្ងាត់នោះ
  • ការចុចទៅលើ information នៅផ្នែកខាងស្តាំរបស់ស្មាតហ្វូននេះ
  • ការរើសយកនូវ ‘Start a secret text message’ ហើយ window ថ្មីនឹងបើកនៅកន្លែងដែលអ្នកធ្វើការផ្ញើ encrypted messages

វាក៏មានការសម្គាល់ដែថា សម្រាប់ហេដ្ឋារចនាសម្ព័ន្ធនៅលើបណ្តាញសង្គម Twitter នេះមិនមានការផ្តល់នូវ Privacy ទៅលើ encryption keys ក្នុងការទាមទារសម្រាប់ encrypt/decrypt messages ដូចនេះមុខងារ Secret Conversation នឹងមិនដំណើរការនៅលើ desktop/web version របស់ Twitter នោះទេ។ សម្រាប់ mobile apps (Android/iOS) សម្រាប់កម្មវិធី Twitter អាចប្រើប្រាស់នូវ encryption keys ដោយសម្ងាត់នៅលើស្មាតហ្វូនរបស់អ្នកដូចជាកម្មវិធី WhatsApp និង Facebook Messenger។ ក្រៅពី Secret Conversation កម្មវិធី Twitter ក៏ធ្វើការនៅលើ in-app “Data Saver” mode សម្រាប់ធ្វើការរក្សាទុកនូវ Bandwidth និងការពង្រឹងទៅលើល្បឿន Apps ដោយការបិទទៅលើ autoplay ​សម្រាប់វីដេអូ និងរូបភាពដែលមានទំហំធំនោះ៕

ប្រភព៖

https://thehackernews.com/2018/05/encrypted-twitter-direct-messages.html

LEAVE A REPLY

Please enter your comment!
Please enter your name here