Padlocks មានលក់នៅចក្រភពអង់គ្លេសក្នុងតម្លៃ £80។ Padlocks ជាឧបករណ៍ដែលចាក់សោរដោយប្រើម្រាមដៃនេះ នរណាក៏អាចបើកបានដោយប្រើស្មាតហ្វូន នេះយោងតាមប្រភពអ្នកស្រាវជ្រាវផ្នែកសុវត្ថិភាព។ លើគេហទំព័រ គេព័ណ៌នា Tapplock ជាឧបករណ៍ចាក់សោរដោយប្រើម្រាមដៃដំបូងគេបំផុតក្នុងសាកលលោក។ អ្នកស្រាវជ្រាវរកឃើញថា គេប្រើពេលតែ ៤៥ វិនាទី ដើម្បីចាក់សោរឧបករណ៍ Tapplock នេះ។ ក្នុងការឆ្លើយតប ក្រុមហ៊ុនទទួលស្គាល់កំហុស ហើយនិយាយថាក្រុមហ៊ុនកំពុងបញ្ចេញ patch សុវត្ថិភាពសន្តិសុខដ៏សំខាន់មួយ។ ក្នុងអត្ថបទប្លុកមួយ អ្នកជំនាញផ្នែកសន្តិសុខលោក Andrew Tierney មកពីក្រុមហ៊ុន Pen Test Partners (PTP) គូសបញ្ជាក់ពីរបៀបដែលគាត់ហេគសោរនោះ។ អ្នកអាចរើសយក Tapplock មួយណាក៏បាន ហើយដោះសោរវាដោយប្រើពេលតិចជាង 2 វិនាទី។ ដើម្បីដោះសោនេះបាន មិនទាមទារជំនាញ ឬចំណេះដឹងនោះទេ។ គាត់និយាយថាគាត់មានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយអាចចាក់សោរនេះបានដោយងាយ។ software របស់សោរមិនបានអនុវត្តជំហានសាមញ្ញៗដើម្បីរក្សាទិន្នន័យនោះទេ ដោយទុកឲ្យវានៅមានចន្លោះ ហើយអាចបណ្តាលឲ្យរងការវាយប្រហារមួយចំនួន។ កំហុសចំបងក្នុងការរចនាសោរនេះ គឹដោះសោដោយប្រើឧបករណ៍វាជារឿងងាយស្រួល ព្រោះគេអាចដោះវាដោយប្រើលេខសម្គាល់ Bluetooth Low Energy ID ដែលមានលើសោរតែម្តង។
នរណាក៏ដោយដែលមានស្មាតហ្វូនអាចដោះកូនសោបានយ៉ាងងាយបើពួកគេបើកប៊្លូធូនៅជិត Tapplock ។ លោក Tierney និយាយថា ការប្រើប្រាស់កូនសោដោយភ្ជាប់ជាមួយ commands broadcast លើ Tapplock នឹងអនុញ្ញាតឱ្យអ្នកវាយប្រហារបើកទ្វារដោយជោគជ័យ។ ក្នុងការឆ្លើយតប ក្រុមហ៊ុន Tapplock បញ្ជាក់ឱ្យដឹងក្នុងសេចក្ដីថ្លែងការណ៍មួយថា ក្រុមហ៊ុនធ្វើបច្ចុប្បន្នភាពកម្មវិធី។សូមប្រុងប្រយ័ត្នក្នុងការធ្វើបច្ចុប្បន្នភាពកម្មវិធីរបស់អ្នកនៅពេលដែលវាមានលក់ក្នុងតំបន់របស់អ្នក។ក្រុមហ៊ុនផ្តល់អនុសាសន៍ថា អ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធីការពារដែលបញ្ចេញចុងក្រោយបំផុត។ គេរកឃើញកំហុសនេះលើចំណុចខ្សោយរបស់ Bluetooth/communication មួយចំនួនដែលអាចឱ្យអ្នកគ្មានសិទ្ធចូលប្រើឧបករណ៍នោះដោយខុសច្បាប់។ Tapplock នឹងបន្តតាមដានផ្នែកសុវត្ថិភាពចងក្រោយ និងផ្តល់ការធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់។ ក្រុមហ៊ុនក៏អរគុណ PTP សម្រាប់ការជូនដំណឹងទៅនឹងបញ្ហានេះ។
ក្រុមហ៊ុន Tapplock របស់ប្រទេសកាណាដារកប្រាក់បានច្រើនជាង 330.000 ដុល្លារ (247.000 ផោន) លើគេហទំព័រដែលមានមនុស្សគាំទ្រឈ្មោះថា Indiegogo ក្រោយពីគេបង្ហាញវានៅប្រទេសកាណាដា។ មូលនិធិនេះជួយអភិវឌ្ឍន៍ Tapplock One ដែលត្រូវគេបង្ហាញយ៉ាងទូលំទូលាយលើគេហទំព័រ និងជាឧបករណ៍ឈ្នះពានរង្វាន់ផ្នែករចនាអន្តរជាតិមួយ។ យោងតាមប្រភពព័ត៌មានពីអ្នកផលិត Tapplock One បញ្ជាក់ឲ្យដឹងថា អ្នកប្រើប្រាស់មិនចាំបាច់ត្រូវចាំលេខកូដ ឬប្រើគ្រាប់ចុចដើម្បីដោះសោរសោរទេ ដោយអ្នកប្រើប្រាស់ប្រើតែម្រាមដៃវាសដើម្បីដោះសោរតែប៉ុណ្នោះ។ លើសពីនេះទៀត សោរនោះអាចប្រើស្មាតហ្វូនដើម្បីគ្រប់គ្រង ដូច្នេះគេអាចបើកវាពីចម្ងាយ។
លោក Tierney ចាប់អារម្មណ៍ក្នុងការសាកល្បង Tapplock ក្រោយពីឃើញអ្នកលេង YouTube ឈ្មោះ YouTuber JerryRigEverything បង្ហាញពីរបៀបបើកវា។ អ្នកប្រើ YouTub រកឃើញថា ផ្នែកខាងក្រោយនៃសោរអាចបើកចេញបានយ៉ាងងាយស្រួលទើបបណ្តាលឲ្យ អ្នកវាយប្រហារអាចដោះសោរឧបករណ៍នេះបានយ៉ាងងាយ។ គេរកឃើញភាពទន់ខ្សោយនេះ ហើយមានការធ្វើតេស្តជាបន្តបន្ទាប់។ លទ្ធផលបង្ហាញថា សោរផ្សេងទៀតមានសុវត្ថិភាពពីការវាយប្រហារប្រភេទនេះ។ លោក Tierney ចាប់អារម្មណ៍ក្នុងការសាកល្បង Tapplock ក្រោយពី លោកបានឃើញការខូចខាតផ្នែកសុវត្ថិភាពនៅលើសោរផ្ទាល់។ ក្រៅពីស៊ើបអង្កេតលើការរចនារូបរាងរបស់សោ លោក Tierney មើលលើ software ថាតើនរណាអាចប្រើវាបានទៀត។ វាពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងលទ្ធផលដែលលោករកឃើញ ហើយលោកក៏ធ្វើការទាក់ទងទៅក្រុមហ៊ុន Tapplock ។ គេផ្តល់ពេលវេលាឲ្យក្រុមហ៊ុនកែតម្រូវលើបញ្ហានេះ មុនពេលបញ្ហានេះត្រូវលោកចេញផ្សាយសារធាណៈនូវអ្វីដែលលោករកឃើញ។ លោកជម្រុញឲ្យក្រុមហ៊ុនជូនដំណឹងនេះដល់អតិថិជនរបស់ខ្លួនផងដែរ៕
ប្រភព៖
https://www.bbc.com/news/technology-44457166