ប្រទេសរុស្សីធ្វើការពិន័យទៅលើ Search Engines សម្រាប់រឿងពាក់ព័ន្ធទៅនឹងសេវាកម្ម VPN ដែលបានហាមប្រាម

0

នៅក្នុងកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំនៅលើប្រព័ន្ធអ៊ីនធើរណិតក្នុងការបិទទៅលើការចូលទៅដំណើរការនូវវេបសាយជាច្រើននៅក្នុងប្រទេសនេះ ពេលនេះប្រទេសរុស្សីអនុម័តទៅលើច្បាប់ថ្មីក្នុងការផាកពិន័យទៅលើ search engines ដែលផ្តល់នូវការភ្ជាប់ទៅកាន់វេបសាយដែលហាមឃាត់ជាច្រើននៅលើសេវាកម្មនៃ VPN និង Tools អនាមិកនោះ។ VPNs ឬ Virtual Private Networks គឺជាសេវាកម្ម third-party services ដែលជួយអ្នកប្រើប្រាស់ក្នុងការបិទទៅលើវេបសាយជាច្រើនតាមរយៈ Internet traffic របស់អ្នកប្រើប្រាស់ និងការលាក់នូវទិន្នន័យទីតាំងរបស់ពួកគេ និងការចូលទៅក្នុងការវេបសាយទាំងនេះ។

យោងតាមវិសោធនកម្មនៃក្រមព្រហ្មទណ្ឌនៃសហព័ន្ធរុស្សីក្រៅពីការផាកពិន័យសម្រាប់ការចែកចាយនូវ Links ក្នុងការហាមទៅលើ Resources ជាច្រើនដែលធ្វើការពិន័យទៅលើ search engines ក្នុងការផ្តល់នូវ up-to-date database ក្នុងការបិទទៅលើ Domains ។ នៅក្នុងច្បាប់អនុម័តនេះវានឹងមានការពិន័យទឹកប្រាក់ 3,000 ទៅ 5,000 rubles (approx. $48 ទៅ $80) និងការពិន័យដល់ទៅ 50,000 rubles (approx. $800) ហើយការពិន័យសរុបមានចំនួន 500,000 ទៅ 700,000 ដែលប្រហែលជា $8,019 ទៅ $11,227 នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលនៃប្រទេសរុស្សី Russian State Duma Government site ។

ពលរដ្ឋជាជនជាតិរុស្សីដែលប្រើប្រាស់នូវ VPNs និងសេវាកម្ម Internet proxy services ជាច្រើនត្រូវធ្វើការបិទទៅលើ Content តាមរយៈ Servers នោះ។ អ្នកឃ្លាំមើលផ្នែកទំនាក់ទំនងរបស់រុស្សី Roskomnadzor នឹងផ្តល់នូវព័ត៌មាន Federal State Information System (FGIS) នៅក្នុងបញ្ជីនៃ up-to-date សម្រាប់ធ្វើការហាមឃាត់ទៅលើវេបសាយ និងសេវាកម្មជាច្រើននៅក្នុងប្រទេសនេះ និង search engines ក្នុងការភ្ជាប់ទៅកាន់ FGIS នៅក្នុងរយៈពេល 30 ថ្ងៃនោះ។ កាលពីចុងខែមុននេះ Roskomnadzor ក៏ធ្វើការគំរាមទៅកាន់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក្នុងការលុបចោលនូវកម្មវិធី Telegram ចេញពី App Store និងបិទកម្មវិធីនេះក្នុងការបញ្ជូននូវ push notifications ទៅកាន់អ្នកប្រើប្រាស់ដែលទាញយកកម្មវិធី Apps នេះរួចមកហើយនោះ៕

ប្រភព៖

https://thehackernews.com/2018/06/russian-vpn-services.html

LEAVE A REPLY

Please enter your comment!
Please enter your name here