ក្រុមហ៊ុន Facebook អះអាងថា ក្នុងចំណោមអ្នកប្រើប្រាស់ច្រើនជាង 14 លាននាក់ដែលគិតថាក្រុមហ៊ុនចែករំលែកនូវ Content នៃការ Posts និងការចែករំលែករបស់ពួកគេដោយសារតែកំហុសទៅលើ Software Bug នេះ។ Facebook បញ្ជាក់ថា នៅចំពោះមុខសភានៅក្នុងខែមីនាជុំវិញរឿងអាស្រូវនៃ Cambridge Analytica នោះ គ្រប់ Content ដែលចែករំលែកនៅលើ Facebook អ្នកប្រើប្រាស់ឃើញនូវអ្វីដែលពួកគេបានចែករំលែក ប៉ុន្តែវាក៏មានភាពបរាជ័យដែលក្រុមហ៊ុនមិនអាចធ្វើការរក្សាទុកនូវទិន្នន័យរបស់អ្នកប្រើប្រាស់រាប់លាននាក់ជាសម្ងាត់បានផងដែរ។
ក្រុមហ៊ុន Facebook អនុញ្ញាតឱ្យអ្នកប្រើប្រាស់ជាច្រើនធ្វើការជ្រើសរើសនូវ Audiences ដែលអាចមើលទៅលើការ Posts និងព័ត៌មាន privacy setting របស់ពួកគេនៅក្នុងទម្រង់ Default រហូតទាល់តែពួកគេធ្វើការ updates សិន។ សម្រាប់បណ្តាញសង្គមយក្សនេះទម្លាយនៅថ្ងៃព្រហស្បតិ៍នេះថា វាក៏រកឃើញនូវកំហុសឆ្គង Bug ដែលធ្វើការ Update ដោយស្វ័យប្រវត្តិទៅលើ default audience setting របស់អ្នកប្រើប្រាស់ 14 លាននាក់នៃ Facebook posts ទៅលើ Public នោះ។
តាមការបញ្ជាក់របស់លោក Erin Egan ប្រធានផ្នែកទិន្នន័យ Privacy របស់ក្រុមហ៊ុន Facebook បញ្ជាក់ថា កំហុសឆ្គង Bug នេះគឺមានរយៈពេល 4 ថ្ងៃនៅចន្លោះថ្ងៃទី 18 ខែឧសភាដល់ថ្ងៃទី 22 ខែឧសភាព្រោះវាជាពេលដែលក្រុមហ៊ុនកំពុងធ្វើការតេស្តទៅលើមុខងារថ្មីនេះ។ លោក Egan និយាយថា ក្រុមការងារ Facebook ធ្វើការដោះស្រាយទៅលើ Big នេះនៅក្នុងរយៈពេល 4 ថ្ងៃនៅថ្ងៃទី 22 ខែឧសភា និងធ្វើការផ្លាស់ប្តូរទៅលើ default audience setting ។ ថ្មីៗនេះ Facebook ក៏ប្រឈមមុខនឹងការរិះគន់ចេញពីសភាសម្រាប់ការចែករំលែកទិន្នន័យជាមួយនឹងការសហការជាមួយនឹងក្រុមហ៊ុនជាច្រើនរបស់ចិនដែលមានចំនួនដល់ទៅ 60 ក្រុមហ៊ុនផ្សេងៗគ្នា៕
ប្រភព៖
https://thehackernews.com/2018/06/facebook-privacy-setting.html