Marcus Hutchins អ្នកកម្ចាត់មេរោគ WannaCry ត្រូវចោទប្រកាន់ពី FBI ចំនួន 4 ករណី

0

Marcus Hutchins អ្នកស្រាវជ្រាវមេរោគ Malware ជនជាតិអង់គ្លេសដែលជួយកម្ចាត់មេរោគ Wannacry ពេលនេះប្រឈមមុខទៅនឹងការចោទប្រកាន់ចំពោះរឿង 4 ករណីទាក់ទងទៅនឹងមេរោគដែលគាត់បង្កើត និងចែកចាយវានៅលើអនឡាញសម្រាប់លួចព័ត៌មានផ្នែកហិរញ្ញវត្ថុនោះ។ Hutchins មានអាយុ ២៤ ឆ្នាំត្រូវគេស្គាល់ថាជា MalwareTech ត្រូវបានចាប់ខ្លួនដោយប៉ូលិស FBI កាលពីឆ្នាំមុននេះ នៅពេលដែលគាត់ធ្វើដំណើរទៅកាន់ប្រទេសអង់គ្លេសចេញពីព្រឹត្តិការណ៍​ DefCon conference នៅក្នុងទីក្រុង Las Vegas នៅក្នុងការបង្កើត និងការចែកចាយមេរោគ Kronos នៅចន្លោះឆ្នាំ 2014 និង 2015 ។

Kronos គឺជាមេរោគ Banking Trojan ដែលត្រូវបង្កើតឡើងក្នុងការលួចនូវទិន្នន័យធនាគារ និងព័ត៌មានផ្ទាល់ខ្លួនចេញពីកុំព្យូទ័ររបស់ជនរងគ្រោះជាច្រើនដែលលួចទឹកប្រាក់ប្រមាណជា $7,000 ទៅលើវេទិកា online forums របស់រុស្សី ហើយប៉ូលិស FBI ធ្វើការចោទប្រកាន់ទៅលើលោក Hutchins ក្នុងការសរសេរ និងការចែកចាយនៅលើអនឡាញរួមមាននៅលើ YouTube ផងដែរ។

Hutchins មិនទាន់កាត់ទោសកំហុសទេរហូតទាល់តែខែសីហា ឆ្នាំ 2017 នៅក្នុងតំបន់ Milwaukee និងការពិន័យទឹកប្រាក់ $30,000 ។ យ៉ាងណាមិញ នៅដើមសប្តាហ៍នេះ ការចោទប្រកាន់ត្រូវកែតម្រូវ

នៅក្នុងឯកសារ PDF នៅក្នុងតុលាការ Wisconsin Eastern District Court ហើយលោក Hutchins ប្រឈមមុខទៅនឹងការចោទប្រកាន់ទៅលើ 4 ករណីប្រឆាំងទៅនឹងរូបលោកដោយប៉ូលិស FBI មុនពេលដែលគាត់ត្រូវចាប់ខ្លួននោះ។

Marcus ត្រូវចោទប្រកាន់ពីការបង្កើត និងការលក់មេរោគ Malware ផ្សេងទៀត

តាមការចោទប្រកាន់ថ្មីនេះ លោក Hutchins បង្កើតនូវមេរោគទីពីរដែលមានឈ្មោះថា “UPAS Kit,” ហើយគាត់ក៏កុហកទៅកាន់ប៉ូលិស Federal Bureau of Investigations (FBI) នៅពេលដែលគាត់ត្រូវចាប់ខ្លួន និងសាកសួរកាលពីឆ្នាំមុននៅក្នុងទីក្រុង Las Vegas ។ UPAS Kit គឺជាមេរោគ Spybot virus ។ តាមរយៈការចោទប្រកាន់នេះ លោក Hutchins បង្កើតនូវមេរោគ UPAS Kit នៅក្នុងឆ្នាំ 2012 នៅពេលដែលគាត់មានអាយុត្រឹមតែ 18 ឆ្នាំ ហើយគាត់លក់វាអនឡាញទៅកាន់ “VinnyK” (aka Aurora123) ដែលពាក់ព័ន្ធទៅនឹងការចែកចាយមេរោគ Kronos នេះ។ បន្ទាប់មក VinnyK ក៏លក់នូវមេរោគ UPAS Kit ទៅកាន់មនុស្សផ្សេងទៀតនៅក្នុងទីក្រុង Wisconsin នៅឆ្នាំ 2012 ដែលប្រើប្រាស់មេរោគនេះក្នុងការវាយប្រហារទៅលើកុំព្យូទ័រជាច្រើននៅក្នុងសហរដ្ឋងអាមេរិកនោះ៕

ប្រភព៖

https://thehackernews.com/2018/06/marcus-hutchins-malware.html

LEAVE A REPLY

Please enter your comment!
Please enter your name here