ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងតែធ្វើអោយកាន់តែមានភាពងាយស្រួលសម្រាប់អ្នកអភិវឌ្ឍកម្មវិធីនៅលើស្មាតហ្វូនក្នុងការនាំយកនូវកម្មវិធី iOS Apps ទៅកាន់ប្រព័ន្ធប្រតិបត្តិការ macOS Mojave desktop platform— ហើយនេះគឺជាជំហានថ្មីមួយទៀតក្នុងការប្រើប្រាស់នូវ Platforms ចំនួនពីរក្នុងការដំណើរការជាមួយគ្នានោះ។ នៅក្នុងខណៈពេលដូចគ្នានេះ ក្រុមហ៊ុនក៏ធ្វើការបដិសេធចំពោះគំនិតក្នុងការច្របាច់បញ្ចូលនូវប្រព័ន្ធប្រតិបត្តិការ iPhone និង Mac operating systems នៅក្នុង Platform តែមួយនោះ។ ក្រុមហ៊ុន Apple បញ្ជាក់យ៉ាងច្បាស់អំពីប្រព័ន្ធប្រតិបត្តិការ iOS និង macOS ដែលនឹងប្រើប្រាស់នៅលើផលិតផលជាច្រើនផ្សេងទៀត។
វាមានពាក្យចចាមអារ៉ាមជាច្រើនរបស់កម្មវិធី iOS Apps ដែលនឹងប្រើប្រាស់នៅលើ Mac តាំងពីឆ្នាំ 2017 ម្ល៉េះ ហើយកាលពីប៉ុន្មានថ្ងៃមុននេះនៅក្នុងព្រឹត្តិការណ៍ Apple’s WWDC 2018 លោក Craig Federighi ប្រធានផ្នែកវិស្វករកម្មវិធីរបស់ក្រុមហ៊ុន Apple បញ្ជាក់ថា iOS និង macoS គឺមានការប្រើប្រាស់នូវ Frameworks ដូចគ្នាទោះបីជាវាប្រើប្រាស់នូវលើ operating systems ដាច់ដោយឡែកពីគ្នាជាមួយនឹងកម្មវិធី software libraries ដែលត្រូវគេហៅថា UIKit ប្រើប្រាស់ដោយ iOS និង AppKit ប្រើប្រាស់ដោយ macOS ។
នៅក្នុងដំណោះស្រាយនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Apple កំពុងតែធ្វើការដាក់បញ្ចូលនូវផ្នែកនៃ UIKit ចូលទៅក្នុង macOS និងការចាប់ផ្តើមនូវដំណើរការជាមួយនឹង iOS Apps ដែលមានដូចជា៖
- Mouse and trackpad input
- App window stoplights
- Scroll-bars
- Resizable windows
- Copy-and-paste
- Drag and drop
ចាប់តាំងពីគម្រោងជាច្រើនឆ្នាំនេះ លោក Federighi បញ្ជាក់ថា កម្មវិធី iOS apps នៅក្នុងការប្រើប្រាស់នៅលើ macOS desktop environment មិនមែនកើតឡើងនៅក្នុងពេលតែមួយយប់នោះទេ ហើយវាប្រហែលជាដំណើរការនៅឆ្នាំក្រោយនេះ។ សម្រាប់ពេលនេះ កម្មវិធី macOS Mojave software នឹងរួមបញ្ចួលនូវកម្មវិធី 4 iOS apps—Home, Stocks, News និង Voice Memo— ក្រុមហ៊ុន Apple ក៏នាំយកនូវ iOS mobile platform ទៅកាន់ macOS ផងដែរ៕
ប្រភព៖
https://thehackernews.com/2018/06/porting-ios-apps-macos.html