ប្រព័ន្ធប្តូរកាក់ត្រូវគេធ្វើការផ្លាស់ប្តូរដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្ម ក្រោយពីមានការប្រកាសថាពួក Hacker លួចរូបិយប័ណ្ណឌីជីថលមួយចំនួនដែលប្រព័ន្ធនេះរក្សាទុក។ ក្រុមហ៊ុន Bithumb ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូលនិយាយថា សាច់ប្រាក់លើអ៊ីនធើណេតចំនួន 35 ពាន់លានវ៉ុនត្រូវគេលួចក្នុងរយៈពេលមួយយប់ ហើយក្រុមហ៊ុនន្ថែមថានឹងទូទាត់សងយ៉ាងពេញលេញដល់អតិថិជនដែលរងផលប៉ះពាល់។ គុណតម្លៃរបស់ក្រុមហ៊ុន Bitcoin, Ethereum និង Ripple ធ្លាក់ចុះនៅលើព័ត៌មាននេះ។ វាជាលើកទី 2 ហើយក្នុងរយៈពេលតិចជាងមួយឆ្នាំដែលក្រុមហ៊ុន Bithumb ត្រូវគេរំលោភបំពាន។ នៅខែកក្កដាឆ្នាំមុន គេដឹងថាកុំព្យូទ័ររបស់បុគ្គលិកម្នាក់ហេគ និងចូលមើលព័ត៌មានលម្អិតរបស់អ្នកប្រើប្រាស់។ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូងចោទប្រកាន់កូរ៉េខាងជើងថាត្រូវទទួលខុសត្រូវបន្ទាប់ពីព័ត៌មាននៃការលួចត្រូវប្រើប្រាស់ដើម្បីអនុវត្តការឆបោក។ លោក Bithumb ជូនដំណឹងដល់និយ័តករក្នុងស្រុកដែលជាទីភ្នាក់ងារ អ៊ិនធើណេតនិងសន្តិសុខកូរ៉េពីការវាយប្រហារចុងក្រោយនេះមុនពេលមានការប្រកាសជាសាធារណៈដល់សាធារណជនតាមប្រព័ន្ធផ្សព្វផ្សាយសង្គម។ ព័ត៌មានត្រូវគេលាតត្រដាងក្នុងទំព័រ Tweet មានខ្លឹមសារថា រូបិយប័ណ្ណអេឡិចត្រូនិកមួយចំនួនដែលមានតម្លៃប្រហែល ៣០ លានដុល្លារត្រូវគេលួច ។ក្នុងការប្រកាសជាបន្តបន្ទាប់បន្ថែមទៀតថា រាល់សេវាដាក់ប្រាក់ និងដកប្រាក់ទាំងអស់នឹងត្រូវបានបញ្ឈប់ដើម្បីធានាឱ្យប្រាកដថាយើងមានសុវត្ថិភាព … យើងផ្តល់ជូនសំណង … ក្រុមហ៊ុន Bithumb សូមឱ្យអតិថិជនមិនដាក់ប្រាក់ទៅក្នុងកញ្ចប់ប្រាក់លើអនឡានជាបណ្តោះអាសន្ន។ ក្រុមហ៊ុននេះផ្តល់នូវតំណភ្ជាប់ព័ត៌មានជាមួយក្រុមហ៊ុន Google ដើម្បីមើលព័ត៌មានបន្ថែម ប៉ុន្តែវាហាក់ដូចជាត្រូវបានរារាំងដោយក្រុមហ៊ុនស្រាវជ្រាវសម្រាប់ហេតុ ផលដែលមិនបានបញ្ជាក់។ ការបង្ហោះមួយលើគណនី Twitter របស់ក្រុមហ៊ុន Bithumb បង្ហាញថា ពួកគេប្រកាសថា ការធ្វើបច្ចុប្បន្នភាពមូលដ្ឋានទិន្នន័យកំពុងត្រូវបានអនុវត្តជាផ្នែកមួយការធ្វើបច្ចុប្បន្នភាព សន្តិសុខនៅចុងសប្ដាហ៍មុន។ ក្រមហ៊ុនបន្ថែមថា ក្រុមហ៊ុនបានផ្ទេរទ្រព្យសម្បត្តិឲ្យ “cold wallet” (ពាក្យដែលគេប្រើដើម្បីសំដៅទៅលើកញ្ចប់ផ្ទុកខាងក្រៅដែលមិនភ្ជាប់ជាមួយអ៊ីនធើណិតដែលជាផ្នែកនៃ ដំណើរការ។)ទោះបីជាយ៉ាងណាក៏ដោយវាមិនច្បាស់ថាវាមានពាក់ព័ន្ធទៅនឹងការលួចព័ត៌មាននោះទេ។ទីភ្នាក់ងារព័ត៌មាន Yonhap រាយការណ៍ថាមន្ត្រីនគរបាលចាប់ផ្តើមស៊ើបអង្កេតនិងប្រមូលទិន្នន័យពីកុំព្យូទ័រនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។ ឧបទ្ទវហេតុនេះកើតមានឡើងជាងមួយសប្តាហ៍ក្រោយពីមានការ ផ្លាស់ប្តូររូបិយប័ណ្ណអេឡិចត្រូនិករបស់កូរ៉េខាងត្បូងមួយឈ្មោះថា Coinrail ដែលត្រូវការគេរាយការណ៍ថា ក្រុមហ៊ុនជាជនរងគ្រោះពីការវាយប្រហារដាច់ដោយឡែកមួយផ្សេងទៀត ដោយពួកហេគឃ័រលួចលុយ កាក់និម្មិតចំនួន ៤០ ពាន់លានវ៉ុន។ ក្រុមហ៊ុន Bithumb ជាក្រុមហ៊ុនធំ និងតំណាងឱ្យក្រុមហ៊ុនជួញដូរ រូបិយប័ណ្ណអេឡិចត្រូនិកដែលមមាញឹកបំផុតទី ០៦ នៅលើពិភពលោកនេះបើយោងតាមគេហទំព័រព័ត៌មាន Coindesk ។ Bitcoin មួយត្រូវគេជួញដូរតម្លៃ $ 6,626.19 (5,035 ផោន) ក្រោយមកធ្លាក់ចុះ 1.4% ពីកម្រិតរបស់ខ្លួនមុន ពេលដែលមានព័ត៌មានហេគកើនឡើង៕

ប្រភព៖
https://www.bbc.com/news/technology-44547250