ថ្មីៗនេះ តើលោកអ្នកទើបតែទិញស្មាតហ្វូន OnePlus 6 មែនទេ? កំហុសដ៏ធ្ងន់ធ្ងរមួយត្រូវរកឃើញនៅក្នុង OnePlus 6 bootloader ដែលអនុញ្ញាតឱ្យអ្នកណាក៏ដោយធ្វើការ Boot ទៅលើរូបភាពក្នុងការគ្រប់គ្រងទៅលើស្មាតហ្វូនរបស់អ្នកទោះបីជា bootloader ធ្វើការចាក់សោរក៏ដោយ។ សម្រាប់ bootloader គឺជាផ្នែកមួយនៃ firmware ដែលវាធ្វើការផ្លាស់ប្តូរ ឬកែប្រែទៅលើ operating system ជាមួយនឹង third-party ROMs ។
នៅក្នុងការរកឃើញដោយអ្នកស្រាវជ្រាវ Jason Donenfeld របស់ក្រុមហ៊ុន Edge Security សម្រាប់ bootloader នៅលើ OnePlus 6 មិនត្រូវបានចាក់សោរទាំងស្រុងនោះទេ ហើយវាក៏អនុញ្ញាតឱ្យធ្វើការ boot image ក្នុងការគ្រប់គ្រងទៅលើស្មាតហ្វូនរបស់អ្នក។ នៅក្នុងវីដេអូការបង្ហាញនេះ លោក Donenfeld បង្ហាញអំពីរបៀបដែលអ្នកវាយប្រហារធ្វើការចូលទៅដំណើរការនូវស្មាតហ្វូន OnePlus 6 ធ្វើការ Boot ទៅលើរូបភាព malicious image ដោយប្រើប្រាស់នូវពាក្យបញ្ជា ADB tool’s fastboot command ដែលអ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងទៅលើស្មាតហ្វូន និង Contents របស់វាបាន។
នៅក្នុងវីដេអូនេះ អ្នកវាយប្រហារត្រូវធ្វើការដោតស្មាតហ្វូន OnePlus 6 ទៅកាន់កុំព្យូទ័ររបស់ពួកគេជាមួយនឹងខែ្ស ហើយក៏ធ្វើការ Restart ទៅលើស្មាតហ្វូនតាមរយៈ Fastboot mode និងការ Transfer ទៅលើ boot image ។ អ្នកវាយប្រហារអាចធ្វើការចូលទៅដំណើរការនៅលើស្មាតហ្វូន OnePlus 6 គោលដៅសម្រាប់រយៈពេលប៉ុន្មាននាទីប៉ុណ្ណោះ។
នេះមិនមែនជាលើកទី ១ នោះទេដែលក្រុមហ៊ុនបច្ចេកវិទ្យា OnePlus ដែលស្ថិតនៅក្នុងស្ថានភាពនេះ។ សម្រាប់ស្មាតហ្វូននេះក៏មាន Backdoor ត្រូវរកឃើញនៅលើស្មាតហ្វូន OnePlus ដំណើរការនូវ OxygenOS ដែលអនុញ្ញាតឱ្យអ្នកណាម្នាក់ធ្វើការ Root ទៅលើស្មាតហ្វូននេះបាន៕
ប្រភព៖
https://thehackernews.com/2018/06/oneplus6-bootloader-root.html