នាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិកប្រកាសនៅថ្ងៃចន្ទនេះអំពីការចាប់ខ្លួនអ្នកក្លែងបន្លំទៅលើអ៊ីម៉ែលចំនួន 74 នាក់នៅក្នុងទ្វីបចំនួន 3 នៅលើពិភពលោកក្នុងការចូលទៅវាយប្រហារនៅលើអាជីវកម្ម business email compromise (BEC) នោះ។ ការចាប់ខ្លួននេះគឺជាលទ្ធផលនៃប្រតិបត្តិការរយៈពេល 6 ខែដែលមានឈ្មោះថា “Operation Wire Wire” ដែលពាក់ព័ន្ធទៅនឹង នាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិក នាយកដ្ឋានសន្តិសុខមាតុភូមិ រតនាគារសហរដ្ឋអាមេរិក និងសេវាកម្មចុះបញ្ជីរបស់សហរដ្ឋអាមេរិក។ អាជ្ញាធរអនុវត្តច្បាប់អន្តរជាតិដឹកនាំដោយប៉ូលិស FBI ធ្វើការចាប់ខ្លួនមនុស្ស ៤២ នាក់នៅក្នុងចំណោមមនុស្ស ៧៤ នាក់ពាក់ព័ន្ធទៅនឹងការក្លែងបន្លំ BEC scheme នៅក្នុងសហរដ្ឋអាមេរិក ២៩ នាក់នៅក្នុងប្រទេសហ្សេនេរីយ៉ា និង ៣ នាក់នៅកាណាដា ម៉ូរីស និងប៉ូឡូញ។
បន្ថែមពីនេះទៀតនោះ អាជ្ញាធររឹបអូសបានទឹកប្រាក់ជិត 2.4 លានដុល្លារអាមេរិក និងការស្រោចស្រង់ទឹកប្រាក់ 14 លានដុល្លារអាមេរិកនៅក្នុងការឆបោក transfers នេះបើតាមការបញ្ជាក់របស់ FBI ដែលធ្វើការប៉ាន់ស្មានថា អាជីវកម្មនៅលើពិភពលោកមានការខាតបង់ទឹកប្រាក់ $5.3 billion ទៅលើអ្នកក្លែងបន្លំ BEC fraudsters ចាប់តាំងពីឆ្នាំ 2013 មក។
នៅក្នុងការក្លែងបន្លំ BEC scheme នេះ ឧក្រិដ្ឋជនអ៊ីនធើរណិតមានគោលដៅក្នុងការវាយប្រហារទៅលើអាជីវកម្ម និងឯកជននោះរួមមានពលរដ្ឋ និងអ្នកទិញអចលនទ្រព្យក្នុងការលួចនូវទឹកប្រាក់រាប់លានដោយប្រើប្រាស់នូវ engineered emails ក្នុងការបង្កើតនូវ wire transfers ទៅកាន់ bank accounts ដែលគ្រប់គ្រងដោយឧក្រិដ្ឋជននោះ។
នៅក្នុងករណីនេះ bank accounts ចោទប្រកាន់ទៅលើជនជាតិនីហ្សេរីយ៉ាពីរនាក់រស់នៅក្នុងតំបន់ Dallas, Texas ដែលជាអ្នកលក់អចលនទ្រព្យដែលធ្វើការទាមទារប្រាក់ $246,000 wire transfer ចេញពីអាជ្ញាធរអចលនទ្រព្យដែលបង់បង់ទឹកប្រាក់ $130,000 បន្ទាប់ពីធនាគារដឹងថានេះគឺជាការឆបោក៕
ប្រភព៖
https://thehackernews.com/2018/06/email-phishing-nigerian-scams.html