ក្រុមហ៊ុនបច្ចេកវិទ្យា Apple ធ្វើការបិទទៅលើកម្មវិធី Cryptocurrency Mining Apps ចេញពីហាងទំនិញ App Stores

0

ដោយសារតែការកើនឡើងនៅក្នុងតម្លៃនៃរូបិយប័ណ្ណ cryptocurrency មិនមែនត្រឹមតែក្រុមហេគឃ័រនោះទេ ប៉ុន្តែវេបសាយស្របច្បាប់ និងកម្មវិធី mobile apps ក៏មានការកើនឡើងទៅលើការប្រើប្រាស់នូវ cryptocurrency miners ក្នុងការ monetize ទៅលើកម្លាំងនៃ CPU នៅលើកុំព្យូទ័រ និងស្មាតហ្វូនក្នុងការ mine cryptocurrencies នោះ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនបច្ចេកវិទ្យា Apple ចង់ធ្វើការការពារទៅលើថាមពលថ្ម Mac និង iPhone របស់អ្នកចេញពីកម្មវិធី cryptocurrency mining apps ហើយក្រុមហ៊ុនក៏បិទកម្មវិធីនេះចេញពី App Store ផ្លូវការរបស់ខ្លួនផងដែរ។ ក្រុមហ៊ុនក៏ធ្វើការ Update ទៅលើ Hardware Compatibility section នៃ App Store guidelines ដែលធ្វើការបិទទៅលើកម្មវីធី iOS និង Mac Apps និង Ads ចេញពី mining cryptocurrency នៅក្នុង Background នោះ។

នៅក្នុង updated guidelines បញ្ជាក់ថា “Apps ជាច្រើនរួមមាន third party advertisements ដែលបង្ហាញនៅលើនេះ ហើយវាមិនដំណើរការនូវ cryptocurrency mining នោះទេ។” សម្រាប់ការ Update កាលពីសប្តាហ៍មុននេះ វាក៏មានការប្រើប្រាស់នូវកម្មវិធី Mac app Calendar 2 ដែលប្រមូលនូវ Monero (XMR) miner នោះ។ Cryptocurrency mining មិនមែនជារឿងថ្មីនោះទេ ប៉ុន្តែបច្ចេកវិទ្យានេះគឺមានការរងគ្រោះពីក្រុមហេគឃ័រជាច្រើនឆ្នាំមកហើយដែលវាមានការខាតបង់ទឹកប្រាក់រាប់លានដុល្លារដោយការប្លន់ទៅលើកុំព្យូទ័រក្នុងការដំណើរការនូវ cryptocurrency mining ដោយសម្ងាត់នៅលើ Background ដោយមិនមានការដឹងអំពីអ្នកប្រើប្រាស់នោះទេ។

ដោយសារតែ cryptocurrency mining គឺជាការគំរាមកំហែងដ៏ធំបំផុត ហើយនៅលើ Apple guidelines ក៏មានការបិទទៅលើកម្មវិធី mining ដែលធ្វើការប្រើប្រាស់ថាមពលថ្មច្រើនរបស់ផលិតផលក្រុមហ៊ុន Apple នោះ។ Wallet apps សម្រាប់ cryptocurrency គឺមានភាពងាយស្រួលសម្រាប់ transactions នៅក្នុង cryptocurrencies ហើយវាក៏ប្រើប្រាស់សម្រាប់ការ Exchange ផងដែរ។ បន្ថែមពីនេះទៀតនោះ Apple guidelines ក៏អះអាងថា កម្មវិធី cryptocurrency apps មិនមានការផ្តល់នូវការងារនៅលើ Currency នោះទេ។ កាលពីខែមុននេះ ក្រុមហ៊ុន Google ក៏បិទនូវ cryptocurrency mining extensions ចេញពី Chrome Web store របស់ខ្លួនដើម្បីការពារ cryptojacking តាមរយៈ extensions នេះផងដែរ។

នៅក្នុងចុងខែមីនា ក្រុមហ៊ុន Twitter ក៏ប្រកាសអំពីគម្រោងរបស់ខ្លួនក្នុងការបិទទៅលើ cryptocurrency-related ads នៅលើ Platforms របស់ខ្លួន ហើយនៅខែមករានេះ ក្រុមហ៊ុន Facebook ក៏បិទទៅលើ ads promoting cryptocurrencies ទាំងអស់រួមមាន Bitcoin និង initial coin offerings (ICOs) ចេញពីការផ្សាយពាណិជ្ជកម្មរបស់ខ្លួន៕

ប្រភព៖

https://thehackernews.com/2018/06/cryptocurrency-mining-apps.html

LEAVE A REPLY

Please enter your comment!
Please enter your name here