ក្រុមហ៊ុនបច្ចេកវិទ្យា Google ធ្វើការបិទទៅលើការតម្លើងនូវ Chrome Extension ចេញពី 3rd-Party Sites

0

អ្នកប្រហែលជាធ្លាប់ចូលទៅក្នុងវេបសាយជាច្រើនដែលអនុញ្ញាតឱ្យអ្នកធ្វើការតម្លើងនូវ browser extensions ដោយមិនចាំបាច់ចូលទៅក្នុង Chrome web store ផ្លូវការនោះទេ។ នេះគឺជាវិធីដ៏ល្អសម្រាប់អ្នកប្រើប្រាស់ក្នុងការតម្លើងនូវ extension នោះ ប៉ុន្តែពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google សម្រេចចិត្តក្នុងការលុបចោលនូវការអនុញ្ញាតឱ្យវេបសាយជាច្រើននោះធ្វើការតម្លើងនៅលើវេបសាយរបសខ្លួនទៅលើ Chrome extensions នៅគ្រប់ Platforms ទាំងអស់។

នៅថ្ងៃនេះ ក្រុមហ៊ុនបច្ចេកវិទ្យា Google ប្រកាសនៅក្នុង Chromium blog ថានៅចុងឆ្នាំនេះ នៅលើ Chrome browser មិនអនុញ្ញាតឱ្យធ្វើការតម្លើងនូវ extensions ចេញពីក្រៅ Web Store នោះទេ ហើយនេះគឺជាកិច្ចខិតខំប្រឹងប្រែងក្នុងការការពារអ្នកប្រើប្រាស់ពីការតម្លើងនូវ browser extensions ដែលមិនសមស្របនោះ។

ការបិទទៅលើ Google’s browser extensions នឹងបែងចែកទៅជា 3 ដំណាក់កាលគឺ៖

  • ចាប់ពីថ្ងៃនេះ ការតម្លើងនៅលើវេបសាយដោយផ្ទាល់គឺមិនអាចដំណើរការនូវ extensions ថ្មីៗនោះទេ។
  • ចាប់ពីថ្ងៃទី ១២ ខែកញ្ញា ក្រុមហ៊ុននឹងបិទនូវការតម្លើងដោយផ្ទាល់នៅលើ extensions ដែលមានស្រាប់ និងបញ្ជូនអ្នកប្រើប្រាស់អោយទៅទាញយកចេញពី Chrome Web Store ដើម្បីបញ្ចប់នូវការតម្លើងនេះ។
  • នៅខែធ្នូ ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន Google នឹងលុបចោលទាំងស្រុងនូវ API method ចេញពី Chrome 71 ។ អ្នកអភិវឌ្ឍកម្មវិធីទាំងអស់ប្រើប្រាស់នូវប៊ូតុង one-click install buttons នៅលើវេបសាយរបស់ពួកគេត្រូវណែនាំអោយធ្វើការ Update ទៅលើ links ដើម្បី Point ទៅកាន់ Web Store ។

ចាប់តាំងពីការ comments, reviews និង rating របស់អ្នកប្រើប្រាស់សម្រាប់ extension នៅលើ app store ផ្លូវការពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជួយអ្នកប្រើប្រាស់ក្នុងការមើលទៅលើមុខងារ និងបញ្ហានៃ Extensions ទាំងនោះបាន អ្នកប្រើប្រាស់ជាច្រើនអាចមើលឃើញអំពីការពង្រឹងទៅលើបទពិសោធន៍ថ្មីនៃការប្រើប្រាស់ App Store នៅលើ Chrome នេះ៕

ប្រភព៖

https://thehackernews.com/2018/06/chrome-extension-intallation.html

 

 

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here