បណ្តារដ្ឋសហភាពអឺរ៉ុបបង្កើតកម្លាំងឆ្លើយតបរហ័ស Cyber Force

0

សមាជិកសហភាពអឺរ៉ុបចំនួនប្រាំបួនប្រទេសនឹងបង្កើតក្រុមឆ្លើយតបយ៉ាងរហ័សដើម្បីប្រឆាំងនឹងការវាយប្រហារតាមអ៊ីនធើណេតក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងការពារជាតិរបស់សហភាពអឺរ៉ុប នេះបើតាមការបញ្ជាក់របស់មេដឹកនាំគម្រោងប្រទេសលីទុយអានី (Lithuania) ប្រកាសនៅថ្ងៃព្រហស្បតិ៍។ រដ្ឋមន្ត្រីការពារជាតិលោក Raimundas Karoblis ប្រាប់ភ្នាក់ងារ AFP ថា រដ្ឋចំនួន ០៩ យល់ព្រមចូលរួមការបង្កើតក្រុមឆ្លើយតបយ៉ាងរហ័ស។

លោកនិយាយថា សមភាគីរបស់លោកមកពីប្រទេសក្រូអាត  អេស្តូនី  ហូឡង់និងរ៉ូម៉ានីចូលរួមជាមួយលោកនៅថ្ងៃចន្ទដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅ Luxembourg ខណៈពេលដែលប្រទេសហ្វាំងឡង់ បារាំង ប៉ូឡូញ និងអេស្ប៉ាញនឹងចូលរួមនៅចុងឆ្នាំនេះ។ ក្រុមការងារបង្កើតឡើងដោយក្រុមអ្នកជំនាញនឹងត្រៀមខ្លួនជួយដល់អាជ្ញាធរជាតិដើម្បីដោះស្រាយការវាយប្រហារតាមអ៊ីនធើណេតជាមួយនឹងកាលវិភាគដែលនឹងអនុម័តនៅឆ្នាំក្រោយនេះបើយោងតាមប្រភពព័ត៌មានពីលោក Karoblis ។

រដ្ឋមន្ត្រីរូបនេះនិយាយថា លោករំពឹងថាសហភាពអឺរ៉ុបនឹងបែងចែកប្រាក់សម្រាប់កម្មវិធី និងឧបករណ៍ផ្សេងៗទៀតហើយលោកបន្ថែមថា កិច្ចពិភាក្សាជាមួយស្ថាប័នរបស់សហភាពអឺរ៉ុបនឹងបន្តខាងផ្នែកច្បាប់ និងបច្ចេកទេស។ កម្លាំងបង្ក្រាបលើអ៊ិនធើណេតនឹងស្ថិតក្នុងគម្រោងរួមគ្នាជាលើកដំបូងដែលចាប់ផ្តើមបង្កើតឡើងក្នុងកិច្ចព្រមព្រៀងការពារជាតិរបស់អង្គការសហប្រជាជាតិដែលចុះហត្ថលេខានៅឆ្នាំមុន។ចលនារបស់សហភាពអឺរ៉ុបធ្វើឡើងដើម្បីបង្កើតកិច្ចសហប្រតិបត្តិការមានរចនាសម្ព័ន្ធស្ថិរភាពលើផ្នែកសន្តិសុខនិងផ្នែកការពារដែលគេស្គាល់ថាជា PESCO ។

ចលនានេះត្រូវបានជំរុញមួយផ្នែកដោយសារការសាកសួររបស់លោកប្រធានាធិបតីអាមេរិក Donald Trump អំពីសកម្មភាពពាក់ព័ន្ធរបស់អង្គកាណាតូ និងការចាកចេញរបស់អង់គ្លេសពីប្លុក (bloc)។ ប្រទេសលីទុយអានី ( Lithuania) ជាប្រទេសឈានមុខក្នុងការដឹកនាំគម្រោងការពារអ៊ិនធើណេត។ ប្រទេសនេះបង្កើនសមត្ថភាពអ៊ិនធើណេ​តរបស់ខ្លួនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហាដែលគេពិពណ៌នាថា ជា សកម្មភាពអរិភាពលើបណ្តាញអ៊ិនធើណេតពីប្រទេសរុស្ស៊ីដែលភាគច្រើនកំណត់គោលដៅលើស្ថាប័នរដ្ឋ និងវិស័យថាមពល៕

ប្រភព៖

https://www.securityweek.com/eu-states-form-rapid-response-cyber-force-lithuania

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here