Typeform ដែលជាក្រុមហ៊ុនធ្វើការប្រមូលទិន្នន័យដ៏ពេញនិយមដែលមានមូលដ្ឋាននៅក្នុងប្រទេសអេស្ប៉ាញដែលជាអ្នកជំនាញនៅក្នុងការបង្កើតទម្រង់ និងការវាស់ស្ទង់នៅលើអនឡាញសម្រាប់អាជីវកម្មជាច្រើននៅលើពិភពលោកនោះ នៅថ្ងៃនេះវាមានការទម្លាយថា ក្រុមហ៊ុននេះទទួលរងនូវការរំលោភបំពានទិន្នន័យរបស់អ្នកប្រើប្រាស់មួយចំនួនរបស់ខ្លួន។
ក្រុមហ៊ុននេះកំណត់រកឃើញនូវបញ្ហាបែកធ្លាយទិន្នន័យនៅថ្ងៃទី 27 ខែមិថុនានេះ ហើយបន្ទាប់មកខ្លួនក៏ចាប់ផ្តើមធ្វើការស៊ើបអង្កេតទៅលើគ្រោះថ្នាក់នេះដើម្បីរកអោយឃើញនូវប្រភពដែលនាំអោយមានការរំលោភបំពាននេះ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ អ្នកវាយប្រហារជាច្រើនធ្វើការចូលទៅដំណើរការដោយគ្មានការអនុញ្ញាតទៅលើ Servers និងការទាញយកទិន្នន័យ Backups សម្រាប់ការវាស់ស្ទង់ដែលធ្វើឡើងនៅមុនថ្ងៃទី 3 ខែឧសភាឆ្នាំ 2018 នេះ។
Typeform បញ្ជាក់ថាក្រុមហ៊ុនធ្វើការ Patch ទៅលើកំហុសឆ្គងនេះនៅក្នុងរយៈពេលត្រឹមតែកន្លះម៉ោងបន្ទាប់ពីរកឃើញថាមានការរំលោភបំពាននោះ ហើយក៏ធ្វើការអ៊ីម៉ែលទៅកាន់អ្នកប្រើប្រាស់ដែលរងគ្រោះផងដែរ និងធ្វើការព្រមានពួកគេអោយប្រយ័ត្នជាមួយនឹងបញ្ហានៃ Phishing និង Spam Emails ផងដែរ។
ក្រុមហ៊ុននៅមិនទាន់រកឃើញនូវមូលហេតុលម្អិតទៅលើកំហុសឆ្គងនេះនៅឡើយទេដែលបណ្តាលអោយក្រុមហេគឃ័រអាចធ្វើការចូលទៅកាន់ Servers របស់ខ្លួន ប៉ុន្តែវាមិនមានការទម្លាយនូវព័ត៌មានរបស់កាតឥណទាន ឬលេខសម្ងាត់របស់អ្នកប្រើប្រាស់ណាមួយនោះទេ។ប្រសិនបើអ្នកប្រើប្រាស់ប្រមូលនូវការទូទាត់តាមរយៈ Typeform’s Stripe នោះការទូទាត់ទាំងនោះគឺមានសុវត្ថិភាពទេ។
សម្រាប់ក្រុមហ៊ុនសម្លៀកបំពាក់ដ៏ល្បី Adidas នៅថ្ងៃព្រហស្បន៍នេះក៏បញ្ជាក់អំពីការរំលោភទិន្នន័យរាប់លាននាក់របស់អតិថិជននៅសហរដ្ឋអាមេរិកជាមួយនឹងការទម្លាយនូវ Usernames, Passwords និងលេខទំនាក់ទំនងផងដែរ។ កាលពីម្សិលមិញនេះ សេវាកម្មលក់សំបុត្រ Ticketmaster អះអាងថា ក្រុមហ៊ុនក៏ទទួលរងនូវការរំលោភបំពានទិន្នន័យពាក់ព័ន្ធទៅនឹងការចំណាយទឹកប្រាក់របស់អតិថិជនផងដែរ៕
ប្រភព៖
https://thehackernews.com/2018/06/typeform-survey-software.html