ប្រសិនបើអ្នកភ្លេចអំពីកម្មវិធី Google app ដែលអ្នកបានបើកវាម្តងកាលពីឆ្នាំមុននោះ អ្នកប្រហែលជានៅតែអាចចូលទៅដំណើរការនូវអ៊ីម៉ែលឯកជនរបស់អ្នកបានផងដែរ។ សម្រាប់កម្មវិធី Facebook អ្នកអាចធ្វើការដំណើរការនូវកម្មវិធីភាគីទី ៣ សម្រាប់ចូលទៅមើលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់បាន ហើយពេលនេះកម្មវិធី Gmail របស់ក្រុមហ៊ុន Google ក៏មានភាគីទី 3 ដែលអាចចូលទៅដំណើរការវាបានដូចគ្នាផងដែរ។ អ្នកអភិវឌ្ឍកម្មវិធីអាចចូលទៅកាន់ Google Account ដើម្បីស្នើសុំក្នុងការប្រើប្រាស់នូវអ៊ីម៉ែល និង Contacts របស់អ្នកបាន។
កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Google សន្យាថានឹងបញ្ឈប់ទៅលើការស្កេននៅក្នុង Inbox របស់អ្នកប្រើប្រាស់ Gmail ។ ប៉ុន្តែតាមរយៈកាសែត WSJ កាលពីម្សិលមិញនេះបញ្ជាក់ថា កម្មវិធី Gmail នេះនូវតែបន្សល់ទុកនូវកំហុសឆ្គងសម្រាប់អោយអ្នកអភិវឌ្ឍកម្មវិធីអាចចូលទៅបើកមើលនូវអ៊ីម៉ែលបានដោយសារតែអ្នកអភិវឌ្ឍកម្មវិធីប្រើប្រាស់នៅលើ Gmail platform ដូចជា “email-based services,” “shopping price comparisons,” និង “automated travel-itinerary planners” ដែលអ្នកប្រើប្រាស់រាប់លាននាក់អាចធ្វើការ Sign up ក្នុងការអនុញ្ញាតឱ្យបើកនូវកម្មវិធីផ្សេងដើម្បីមើលទៅលើអ៊ីម៉ែលរបស់ខ្លួននោះ។
តើត្រូវឆែក និងលុបចោលនូវកម្មវិធី Third-Party Apps ដែលដំណើរការនៅក្នុង Gmail Inbox ដូចម្តេច?
ពេលនេះ អ្នកប្រើប្រាស់អាចធ្វើការឆែកមើល និងលុបចោលនូវកម្មវិធី third-party apps ដែលចូលទៅដំណើរការនៅក្នុង Gmail inbox របស់អ្នកបាន។ នេះគឺជារបៀបនៃការឆែកមើល៖
- ចូលទៅក្នុង Google’s “My Account” page និងធ្វើការ Login ចូលទៅក្នុង Gmail
- នៅពេលដែល Login រួចហើយ អ្នកអាចមើលឃើញ និងពិនិត្យទៅលើកម្មវិធី third-party apps ដែលអ្នកអនុញ្ញាតឱ្យចូលទៅដំណើរការនៅក្នុង Google accounts រួមមាន Gmail ផងដែរ់
- កម្មវិធី Apps ទាំងនេះដែលចូលដំណើរការនៅក្នុង Gmail inbox របស់អ្នកនឹងមានអក្សរបង្ហាញថា “Has access to Gmail”
- ដោយសារតែក្រុមហ៊ុន Google នៅមិនទាន់មានគោលការណ៍នៅក្នុងការលុបចោលនូវការចូលទៅកាន់ Gmail តាមរយៈភាគីទី 3 នេះ អ្នកអាចធ្វើការបិទទៅលើការចូលដំណើរការបានតាមរយៈប៊ូតុង “Remove Access” ៕
ប្រភព៖
https://thehackernews.com/2018/07/google-gmail-apps.html