SUSE គឺជាក្រុមហ៊ុនផលិតកម្មវិធី open source software ដែលគ្រប់គ្រងដោយក្រុមហ៊ុន Micro Focus International របស់ចក្រភពអង់គ្លេសត្រូវលក់ទៅកាន់ក្រុមហ៊ុនមួយនៅក្នុងប្រទេសស៊ុយអែត។ SUSE Linux និងអាជីវកម្មនៃកម្មវិធីពាក់ព័ន្ធជាច្រើនទៀតត្រូវក្រុមហ៊ុន EQT Partners ទិញនៅក្នុងតម្លៃ 2.53 ពាន់លានដុល្លារអាមេរិកដែលមានភាគហ៊ុន 6% នោះ។
SUSE គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុន open source ដែលមានវ័យចំណាស់ជាងគេ ហើយប្រហែលនេះគឺជាក្រុមហ៊ុនសេវាកម្ម Linux software service ដែលត្រូវប្រើប្រាស់នៅក្នុងធនាគារ សាកលវិទ្យាល័យ និងទីភ្នាក់ងាររដ្ឋាភិបាលជាច្រើនទៀតនៅជុំវិញពិភពលោកនោះ។ នៅក្នុងការបង្កើតនៅក្នុងឆ្នាំ 1992 នោះ SUSE ធ្វើការផ្លាស់ប្តូរអ្នកគ្រប់គ្រងជាច្រើនដងមកហើយ។ ក្រុមហ៊ុន Novell របស់សហរដ្ឋអាមេរិកទិញយកក្រុមហ៊ុន SUSE នៅក្នុងតម្លៃ 120 លានដុល្លារអាមេរិកនៅក្នុងខែវិច្ឆិកាឆ្នាំ 2013 ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Microsoft នៅក្នុងទីផ្សារ OS នោះ។
ប៉ុន្តែអ្វីគ្រប់យ៉ាងមិនល្អដូចការគិតរបស់ក្រុមហ៊ុន Novell នោះទេ ក្រោយមកក្រុមហ៊ុននេះត្រូវលក់ទៅកាន់ក្រុមហ៊ុន The Attachmate Group ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដូចគ្នានៅក្នុងតម្លៃ 2.2 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2011 ។ 3 ឆ្នាំក្រោយមក ក្រុមហ៊ុន Micro Focus International ទិញយកពីក្រុមហ៊ុន Attachmate នៅក្នុងតម្លៃ 2.35 ពាន់លានដុល្លារនៅក្នុងឆ្នាំ 2014 ។
ចាប់តាំងពីក្រុមហ៊ុន SUSE Linux ក្លាយជាផ្នែកមួយនៃក្រុមហ៊ុន Micro Focus វាមានការប្រកួតប្រជែងគ្នាខ្លាំងជាមួយនឹង Red Hat និង Ubuntu នៅក្នុងទីផ្សារនៃ open-source operating systems software នោះ។ ពេលនេះ ក្រុមហ៊ុន EQT Partners ប្រកាសក្លាយជាអ្នកគ្រប់គ្រងថ្មីរបស់ក្រុមហ៊ុន SUSE នឹងមានគម្រោងក្នុងការដំណើរការក្រុមហ៊ុននេះជាក្រុមហ៊ុនឯករាជ្យក្នុងការពង្រឹងទៅលើផលិតផលជាច្រើនជាមួយនឹងអ្នកអភិវឌ្ឍកម្មវិធី និងក្រុមវិស្វករនោះ៕
ប្រភព៖
https://thehackernews.com/2018/07/suse-linux-acquired.html