អតីតបុគ្គលិករបស់ NSO ត្រូវគេចាប់បានថាលក់ Phone Hacking Tool ដែលលួចបាននៅក្នុងតម្លៃ 50 លានដុល្លារអាមេរិក

0

អតីតបុគ្គលិកនៅក្នុងក្រុមហ៊ុនហេគដ៏ល្បីល្បាញ NSO Group ត្រូវបានចាប់ខ្លួន និងធ្វើការចោទប្រកាន់ថាលួច phone hacking tools ចេញពីក្រុមហ៊ុន និងព្យាយាមលក់វានៅក្នុងតម្លៃដល់ទៅ 50 លានដុល្លារអាមេរិកទៅកាន់ Darknet ដោយសម្ងាត់នោះ។ ក្រុមហ៊ុនហេគដែលមានមូលដ្ឋាននៅអ៊ីស្រាអែល NSO Group គឺល្បីល្បាញក្នុងការលក់នូវមេរោគ high-tech malware ដែលអាចធ្វើការបញ្ជាពីចម្ងាយទៅលើ iPhones របស់ Apple និង Android របស់ក្រុមហ៊ុន Google សម្រាប់ក្រុមស៊ើបការណ៍សម្ងាត់ យោធា និងអ្នកអនុវត្តន៍ច្បាប់នៅជុំវិញពិភពលោក។

យ៉ាងណាមិញ ក្រុមហ៊ុនហេគស្មាតហ្វូននេះថ្មីៗនេះក៏ក្លាយជាជនរងគ្រោះដោយសារតែវាមានការវាយប្រហារចេញពីអតីតបុគ្គលិក NSO ដែលមានវ័យ 38 ឆ្នាំដែលធ្វើការលួចនូវ Source Code ចេញពី Spyware របស់ក្រុមហ៊ុនដែលមានឈ្មោះហៅថា Pegasus និងព្យាយាមលក់វានៅក្នុងតម្លៃ 50 លានដុល្លារអាមេរិកនៅលើ Dark Web នៅក្នុង cryptocurrencies ផ្សេងៗគ្នាដូចជា Monero និង Zcash ​នេះបើតាមសារព័ត៌មានរបស់អ៊ីស្រាអែល។

នេះគឺមានតម្លៃខ្ពស់ជាងតម្លៃសម្រាប់ Pegasus នៅក្រុមហ៊ុន NSO Group ដែលលក់នៅក្នុងតម្លៃក្រោម 1 លានដុល្លារអាមេរិកនោះ។ Pegasus គឺជា Spysware មួយដែលប្រើប្រាស់មានគោលដៅក្នុងការវាយប្រហារទៅលើក្រុមសិទ្ធិមនុស្ស Ahmed Mansoor នៅក្នុង United Arab Emirates នៅពាក់កណ្តាលឆ្នាំ 2016 នោះ។ Pegasus អាចធ្វើការហេគទៅលើស្មាតហ្វូនពីចម្ងាយបាន ហើយវាអនុញ្ញាតអោយអ្នកវាយប្រហារចូលទៅកាន់ទិន្នន័យរបស់អ្នកប្រើប្រាស់ជាច្រើនដូចជា text messages, calendar entries, emails, WhatsApp messages, user’s location, microphone និង camera— ហើយអ្នកប្រើប្រាស់មិនដឹងនោះទេ។

ជនសង្ស័យនេះត្រូវចាប់ខ្លួននៅថ្ងៃទី 5 ខែមិថុនានេះ ហើយទ្រព្យសម្បត្តិដែលលួចនេះគឺមានសុវត្ថិភាពវិញហើយ។ គាត់ត្រូវចោទប្រកាន់ក្នុងការប៉ុនប៉ងការលក់ទៅលើ security tools ដោយគ្មានអាជ្ញាប័ណ្ណ ការក្លែងបន្លំអត្តសញ្ញាណបុគ្គលិក និងការរំលោភបំពានទៅលើទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនថែមទៀត។ ក្រុមហ៊ុន្ NSO Group មានបុគ្គលិកចំនួន 500 នាក់ដែលមានតម្លៃដល់ទៅ 900 លានដុល្លារអាមេរិកពេលនេះក៏ត្រូវក្រុមហ៊ុនផលិតកម្មវិធីដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក Verint Systems ចចារក្នុងការទិញក្រុមហ៊ុននេះនៅក្នុងតម្លៃ 1 ពាន់លានដុល្លារអាមេរិកផងដែរ នេះបើតាមការទម្លាយនៅក្នុងខែឧសភានេះ៕

ប្រភព៖

https://thehackernews.com/2018/07/phone-hacking-tools-sale.html

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here