ក្រុមហ៊ុន Adidas ជូនដំណឹងទៅកាន់អតិថិជនអំពីឧប្បត្តិហេតុសុវត្ថិភាពទៅលើប្រព័ន្ធទិន្នន័យ

0

ក្រុមហ៊ុនរចនា និងរោងចក្រផលិតសំលៀកបំពាក់ Adidas ធ្វើការជូនដំណឹងទៅកាន់អតិថិជនអំពីឧប្បត្តិហេតុមួយដែលអាចប៉ះពាល់ដល់សុវត្ថិភាពនៃទិន្នន័យរបស់ពួកគេ។  នៅថ្ងៃទី 28 ខែមិថុនា ទីស្នាក់ការធំរបស់ក្រុមហ៊ុន Adidas ដែលមានទីតាំងនៅ Herzogenaurach ប្រទេសអាល្លឺម៉ង់បង្ហោះសេចក្តីថ្លែងការណ៍អំពីហេតុការណ៍នេះនៅគេហទំព័ររបស់ខ្លួន។

សេចក្តីជូនដំណឹងនេះបង្ហាញថា Adidas ដឹងជាលើកដំបូងអំពីបញ្ហានេះកាលពីពីរថ្ងៃមុននៅពេលដែលវាមានការលួចចូលទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាតទៅលើទិន្នន័យរបស់អតិថិជនរបស់ខ្លួនមួយចំនួននោះ។ ក្រុមហ៊ុន Adidas មិនបានបញ្ជាក់អំពីចំនួនពិតប្រាកដនៃអតិថិជនដែលអាចរងផលប៉ះពាល់ដោយអ្នកវាយប្រហារនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយអ្នកនាំពាក្យរបស់ក្រុមហ៊ុនផ្តល់នូវការយល់ដឹងមួយចំនួននៅក្នុងអ៊ីម៉ែល។ តាមរយៈការដកស្រង់របស់ Bloomberg:  យើងកំពុងដាស់តឿនអតិថិជនមួយចំនួនដែលទិញនៅវេបសាយ adidas.com/US អំពីឧប្បត្តិហេតុសន្តិសុខទិន្នន័យ។ នៅពេលនេះមានអ្នកប្រើប្រាស់មានចំនួនដល់ទៅពីរបីលាននាក់ហើយ។

យោងតាមសេចក្តីថ្លែងការណ៍របស់ខ្លួន Adidas ចាប់ផ្តើមធ្វើការជាមួយក្រុមហ៊ុនសន្តិសុខ និង ការអនុវត្តច្បាប់ភ្លាមៗបន្ទាប់ពីវាបានដឹងអំពីបញ្ហានេះដើម្បីស៊ើបអង្កេតអ្វីដែលបានកើតឡើង។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះបង្ហាញថាឧបទ្ទវហេតុនេះអាចបង្ហាញព័ត៌មានទំនាក់ទំនងរបស់អតិថិជនមានដូចជា៖ ឈ្មោះអ្នកប្រើប្រាស់ និងពាក្យសម្ងាត់ ដែលបានអ៊ីនគ្រីប។  ក្រុមហ៊ុននេះមិនបានរកឃើញភស្តុតាងដែលបង្ហាញថាអ្នកវាយប្រហារប្រើប្រាស់ព័ត៌មានរបស់អតិថិជនដោយមិនត្រឹមត្រូវតាមវិធីណាមួយនោះទេ។  ការរំលោភបំពានសក្តានុពលនេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុនដ៏ល្បីឈ្មោះទទួលរងនូវឧបទ្ទវហេតុសន្តិសុខនៅក្នុងប៉ុន្មានខែថ្មីៗនេះ។

កន្លងទៅនេះ Armour ប្រកាសពីឧប្បត្តិហេតុសន្តិសុខផ្ទាល់ខ្លួនរបស់ខ្លួននៅក្នុងខែមីនា នៅពេលដែលវាដឹងថាវាមានភាគីណាមួយដែលគ្មានការអនុញ្ញាតបានមើលទិន្នន័យដែលទាក់ទងទៅនឹងគណនីអ្នកប្រើនៅលើ MyFitnessPal ដែលជាវេទិកាមួយដែលតាមដានការហាត់ប្រាណ និងរបបអាហាររបស់អ្នកប្រើប្រាស់នោះ។ ព្រឹត្តិការណ៍ពិសេសនោះត្រូវបានគេគិតថាលាតត្រដាងព័ត៌មានគណនីនៃអ្នកប្រើ MyFitnessPal ចំនួន 150 លាននាក់។  មួយខែក្រោយមកព័ត៌មានលេចឡើងអំពីការលក់កាតឥណទានរាប់លានដែលទំនងជាត្រូវបានលួចពីអតិថិជននៃហាងទំនើប Saks Fifth Avenue និង Lord & Taylor ។  ឧប្បត្តិហេតុទាំងនេះបង្ហាញពីតម្រូវការសម្រាប់អ្នកលក់រាយដើម្បីពង្រឹងប្រព័ន្ធសុវត្ថិភាពរបស់ខ្លួនក្នុងការការពារព័ត៌មានរបស់អតិថិជនរបស់ខ្លួនអោយមានសុវត្ថិភាពបំផុត៕

ប្រភព៖​

https://www.tripwire.com/state-of-security/security-data-protection/adidas-alerts-customers-of-possible-data-security-incident/

LEAVE A REPLY

Please enter your comment!
Please enter your name here