ការរំលោភទិន្នន័យរបស់ NHS ប៉ះពាល់ដល់អ្នកជំងឺ 150.000 នាក់ក្នុងប្រទេសអង់គ្លេស

0

NHS ស្តីបន្ទោសលើកំហុសនៃការសរសេរកូដសម្រាប់អ្នកជំងឺចំនួន 150.000 នាក់​ក្នុងប្រទេស​អង់គ្លេស​ដែលជាប់ពាក់ព័ន្ធក្នុងការរំលោភបំពានទិន្នន័យ។ អ្នកដែលរងផលប៉ះពាល់​ស្នើសុំឱ្យ​ព័ត៌មានសុខភាពរបស់ពួកប្រើប្រាស់សម្រាប់តែជួយពួកគេថែរក្សាសុខភាពរបស់ពួកគេប៉ុណ្នោះ។ ប៉ុន្តែមានបញ្ហាជាមួយកម្មវិធីដែលប្រើដោយ GP ដោយទិន្នន័យដូចគ្នាត្រូវគេប្រើប្រាស់សម្រាប់គោលបំណងស្រាវជ្រាវ និងសវនកម្ម។ ជាលទ្ធផលកម្មវិធី SystmOne មិនដែលបញ្ចូនពត៌មានទៅកាន់ផ្នែកបច្ចេកវិទ្យាព័ត៌មានរបស់ NHS នៅក្នុងប្រទេសអង់គ្លេសនោះទេ។

TPP អ្នកអភិវឌ្ឍន៍កម្មវិធីនេះនិយាយថា សុំអភ័យទោសចំពោះកំហុសនេះ។ NHS Digital និយាយថា ខ្លួននឹងសរសេរលិខិតទៅកាន់អ្នកជំងឺទាំងអស់ដែលពាក់ព័ន្ធនិង GPs របស់ពួកគេ។ លោកស្រី Jackie Doyle-Price រដ្ឋមន្ត្រីក្រសួងយុតិ្តធម៌យុវជនថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សភាថា វាមិនធ្លាប់មានបញ្ហានៃហានិភ័យចំពោះការថែទាំអ្នកជម្ងឺដោយសារតែកំហុសឆ្គងនេះទេ។ លោកស្រីបន្ថែមថា មានការណែនាំថ្មីស្តីពីកម្មវិធីជាតិដែលជាសេវាកម្មថ្មីមួយអនុញ្ញាតឱ្យបុគ្គលម្នាក់ៗរឹតបន្តឹងការប្រើប្រាស់ទិន្នន័យសុខាភិបាលរបស់ពួកគេដោយមិនចាំបាច់ជួបជាមួយជាមួយគ្រូពេទ្យ ហើយនឹងអាចបង្ការនូវបញ្ហាបែបនេះបាន។ គេជូនដំណឹងដល់ការិយាល័យទទួលបន្ទុកព័ត៌មានផងដែរ៕

ប្រភព៖

https://www.bbc.com/news/technology-44682369

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here