កំហុស Bug នៅលើកម្មវិធី Facebook អាចធ្វើការ Unblocked ទៅលើអ្នកអ្នកប្រើប្រាស់ដែលអ្នកមិនចង់ឃើញ

0

កំហុសឆ្គងលើភាពឯកជនចុងក្រោយបង្អស់កើតឡើងពីបណ្តាញសង្គមដែលពេញនិយម Facbeook។ ក្រុមហ៊ុន Facebook សារភាពកំហុសក្នុងបណ្តាញសង្គមរបស់ខ្លួនដែលមានន័យថា អ្នកប្រើប្រាស់ ដែលយើងបិទចោល(blocked) ត្រូវប្តូរមកមិនបានបិទ (unblocked) វិញជាបណ្តោះអាសន្នដោយសារតែកំហុសឆ្គង Bug។

កំហុសដែលក្រុមហ៊ុនបង្ហើបឲ្យដឹងនៅថ្ងៃចន្ទនេះធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់យ៉ាងហោចណាស់ចំនួន ០៨ សែននាក់។ កំហុសនោះកើតឡើងនៅចន្លោះថ្ងៃទី២៩ ខែឧសភា និងថ្ងៃទី ០៥ ខែមិថុនា ហើយកំហុសនេះកើតឡើងទាំងលើកម្មវិធី Facebook និងកម្មវិធីផ្ញើសាររបស់ខ្លួន (Messenger app)។ ក្រុមហ៊ុននេះបញ្ជាក់ឱ្យដឹងថា  ក្រុមហ៊ុននឹងជូនដំណឹងដល់អ្នកដែលរងផលប៉ះពាល់ដោយសារបញ្ហានេះចាប់ពីថ្ងៃចន្ទនេះទៅ។

ប្រធានផ្នែកឯកជនរបស់ហ្វេសប៊ុកលោកស្រី Erin Egan សរសេរក្នុងប្លក់មួយថា ខណៈដែលអ្នកប្រើប្រាស់ដែលបិទមិនឲ្យមើលឃើញនូវមាតិកាដែលចែករំលែកជាមួយមិត្តភក្តិរបស់ពួកគេបែរជាអ្នកប្រើប្រាស់ដែលយើងបិទទាំងនោះអាចមើលឃើញអ្វីដែលយើងបង្ហោះ ឧទាហរណ៍ពួកគេអាចមើលឃើញដូចជារូបភាព ដែលយើងចែករំលែកជាមួយមិត្តភក្តិរបស់មិត្តភក្តិរបស់យើងជាដើម។ លោកស្រីបន្ថែមថា​ក្រុមហ៊ុនដឹងថា ការបិទនរណាម្នាក់មិនឲ្យឃើញព័ត៌មានរបស់យើងមានសារៈ សំខាន់ ហើយក្រុមហ៊ុនពិតជាសូមអភ័យទោស។ អ្នកដែលរងផលប៉ះពាល់ពីភាពមិនប្រក្រតីមាន ចំនួន 83% ហើយមានមនុស្សតែម្នាក់គត់ដែលអ្នកប្រើប្រាស់បិទចោល  (blocked)  ប្តូរមកជាមិនបិទវិញ (unblocked)  យោងតាមការសរសេរបញ្ចាក់របស់លោកស្រី Egan ។

បញ្ហានេះបង្កផលប៉ះពាល់ដល់ភាគរយតិចតួចនៃចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួនសរុបចំនួន 2,4 ពាន់លាននាក់នៅជុំវិញពិភពលោក  ហើយភាពមិនប្រក្រតីនេះធ្វើឱ្យមានបញ្ហាចំពោះអ្នកដែលប្រើប្រាស់មុខងារបិទជាវិធីសាស្រ្តមួយដើម្បីឲ្យពួកគេអាចគេចផុតពីការយារយីនៅលើ platform របស់បណ្តាញសង្គម។

ការលាតត្រដាងនេះធ្វើឡើងលើឆាកនៃវិបត្តិសេដ្ឋកិច្ចផ្ទាល់ខ្លួនមួយនៅក្នងក្រុមហ៊ុន។ នៅថ្ងៃសុក្រសប្តាហ៍មុននេះ ក្រុមហ៊ុននេះបង្ហើបឱ្យដឹងថាមានភាគីទីបីចំនួន ១១០ ទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ច្រើនជាងមុនដោយនេះជាការបង្ហាញថា ការចូលប្រើទិន្ន័យរបស់អ្នកប្រើប្រាស់កាន់តែមានលក្ខណៈទូលំទូលាយជាងពីមុននោះ៕

ប្រភព៖

https://www.bbc.com/news/technology-44691394

LEAVE A REPLY

Please enter your comment!
Please enter your name here