ក្រុមហ៊ុនបណ្តាញសង្គម Facebook បិទចោលកម្មវិធី Hello, Moves និង tbh Apps

0

កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមអនាមិកដែលមានគោលបំណងសម្រាប់ក្មេងជំទង់ដែលហៅថា TbHទើបតែមានការដំណើការតិចជាងមួយឆ្នាំ។ កម្មវិធីនេះត្រូវក្រុមហ៊ុន Facebook ទិញយករយៈពេលប្រាំបីខែមកហើយ ក្រោយពីកម្មវិធីនេះមានគេទាញយកចំនួនរាប់លានដងនៅពេលចាប់ផ្តើមដំបូង។

អ្នកប្រើ tbh ទាំងអស់រួមជាមួយកម្មវិធីតាមដានសុខភាព Moves  និង  Hello ដែលជាកម្មវិធីមានទំនាក់ទំនងជាមួយ Facebook តាមរយៈលេខទំនក់ទំនងក្នុងទូរស័ព្ទនឹងត្រូវលុបចោលទាំងក្នុងរយៈពេល 90 ថ្ងៃ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Facebook ប្រកាសទទួលស្គាល់ថាអ្នកប្រើប្រាស់កម្មវិធីទាំងបីនឹងមានការខកចិត្ត។

របាយការណ៍នេះនិយាយថា  ក្រុ​មហ៊ុនត្រូវកំណត់អាទិភាពលើការងារពួកគេ។ កម្មវិធីទាំងនោះបង្កើតឡើងគ្រាន់តែជាការសាកល្បង និងរកកំហុសសម្រាប់បង្កើតបទពិសោធន៍ដល់សង្គមសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះ ។ ក្រុមហ៊ុន Facebook ទិញកម្មវិធី  Moves ក្នុងឆ្នាំ 2014  និងទិញកម្មវិធី Hello នៅឆ្នាំ 2015 និងទិញកម្មវិធី tbh នៅឆ្នាំ 2017 ។

កម្មវិធី Tbh មានគេទាញយកចំនួន 5 លានដងនៅសហរដ្ឋអាមេរិកក្នុងរយៈពេលប្រាំបួនអាទិត្យដំបូង មុនពេលត្រូវក្រុមហ៊ុន Facebook ទិញយកសម្រាប់ហេតុផលមិនបានបង្ហាញ។ កម្មវិធីនេះគឺជាplatform មួយដែលលើកទឹកចិត្តក្មេងជំទង់ឱ្យចាកចេញពីសារដែលមានភាពវិជ្ជមានចំពោះគ្នាទៅវិញទៅមក។ លោក Jack Kent អ្នកវិភាគនៅក្រុមហ៊ុន IHS Markit និយាយថា ក្រុមហ៊ុន Facebook ធ្វើកំណត់ត្រានៃការទិញកម្មវិធីហើយក្រោយមកក៏បិទវាចោល។ លោកបន្តថា គេមើលឃើញថាការទិញយកក្រុមហ៊ុន Tbh របស់ក្រុមហ៊ុន Facebook ជាការប៉ុនប៉ងរបស់ក្រុមហ៊ុននោះ។

ក្រុមហ៊ុន Facebook ធ្វើការដោះស្រាយបញ្ហាពួកគេកំពុងតែជួបប្រទះរួមទាំងការព្យាយាមទាក់ទងជាមួយមនុស្សវ័យវ័យជំទង់ដែលអាចនឹងមិនសូវប្រើកម្មវិធី Facebook និងមានភាពអវិជ្ជមានចំពោះការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ទូលំទូលាយ ។ ក្រុមហ៊ុន Facebook លើកហេតុផលថា កម្មវិធីនេះមានអ្នកប្រើប្រាស់ទិន្នន័យទាបដោយសំអាងថាជាហេតុផលសម្រាប់បិទកម្មវិធីទាំងនោះ ហើយជួបបញ្ហាប្រឈមច្រើនមិនអាចដំណើរការសេវាទាំងនោះបានរយៈពេលវែងដោយផ្អែកលើប្រតិកម្មរបស់ជនអនាមិកនោះ៕

ប្រភព៖

https://www.bbc.com/news/technology-44697782

 

LEAVE A REPLY

Please enter your comment!
Please enter your name here