អតីតបុគ្គលិក Apple ម្នាក់ត្រូវបានគេចោទប្រកាន់ពីបទលួចយកអាថ៌កំបាំងរថយន្តបើកបរដោយស្វ័យ ប្រវត្តិនិងព្យាយាមរត់គេចទៅកាន់ប្រទេសចិន។ លោក Xiaolang Zhang ធ្វើការនៅលើគម្រោងរថយន្តគ្មានអ្នកបើកបររបស់ក្រុមហ៊ុន Apple ប៉ុន្តែត្រូវគេនិយាយថាគ្រោងនឹងផ្លាស់ទៅក្រុមហ៊ុនរថយន្តស្វ័យប្រវត្តិរបស់ប្រទេសចិនដែលទើបនឹងចាប់ផ្តើមឡើង Xiaopeng Motors ។ គាត់ត្រូវគេចាប់ខ្លួននៅអាកាសយានដ្ឋានចូសរដ្ឋកាលីហ្វ័រញ៉ានៅថ្ងៃទី 7 ខែកក្កដា។ ប៉ូលិស FBI ចោទប្រកាន់គាត់ពីបទលួចអាថ៌កំបាំងពាណិជ្ជកម្ម។ ក្រុមហ៊ុន Xiaopeng Motors និយាយថា ខ្លួនមិនបានទទួល “ព័ត៌មានរសើប” ណាមួយពីលោក Zhang ទេ ហើយនិយាយថាខ្លួនក៏សហការជាមួយប៉ូលិស FBI ផងដែរ។
‘ទំព័រចែករំលែក‘ យោងតាមឯកសាររបស់តុលាការ លោក Zhang ត្រូវបានជួលនៅក្នុងឆ្នាំ 2015 ដើម្បីអភិវឌ្ឍផ្នែកទន់ និងផ្នែករឹងសម្រាប់គម្រោងរថយន្តស្វយ័តរបស់ក្រុមហ៊ុន Apple ។ ទោះជាយ៉ាងណាក៏ដោយបន្ទាប់ពី ទស្សនកិច្ចនៅប្រទេសចិន នៅខែមេសាឆ្នាំ 2018 គាត់ប្រាប់អ្នកគ្រប់គ្រងរបស់គាត់ថាគាត់មាន គម្រោងទៅប្រទេសដើម្បីធ្វើការឱ្យក្រុមហ៊ុន Xiaopeng Motors ។ អ្នកត្រួតត្រានេះជូនដំណឹងដល់ក្រុមការងារសន្តិសុខរបស់ក្រុមហ៊ុន Apple ដែលបានរកឃើញថាលោក Zhang ទាញយក “ទំព័រព័ត៌មានយ៉ាងច្រើន” ពីមូលដ្ឋានទិន្នន័យសម្ងាត់ហើយយកឧបករណ៍ពីមន្ទីរពិសោធន៍ស្វយ័តរបស់ខ្លួន។ ប៉ូលិស FBI និយាយថាទិន្នន័យដែលត្រូវគេយករួមមាន “គ្រោងការណ៍វិស្វកម្ម សៀវភៅណែនាំបច្ចេកទេស និងរបាយការណ៍បច្ចេកទេស” ។
‘មាតិការសើប‘
លោក Zhang ត្រូវគេចោទប្រកាន់ពីបទទាញយកគ្រោងការណ៍ 25 ទំព័រសម្រាប់បន្ទះសៀគ្វីរថយន្តបើកបរខ្លួនឯងទៅកុំព្យូទ័រផ្ទាល់ខ្លួនរបស់គាត់។ បុគ្គលិក “ស្នូល” ប្រហែល 2.700 នាក់ មានលទ្ធភាពទទួលបានមូលដ្ឋានទិន្នន័យបច្ចេកទេស លោក Zhang ត្រូវគេចោទប្រកាន់ពីបទប្រើប្រាស់ទិន្នន័យនេះ។ គាត់ក៏ត្រូវគេចោទប្រកាន់ពីបទទទួលយកបន្ទះសៀគ្វី និងម៉ាស៊ីនកុំព្យួទ័រពីមន្ទីរពិសោធន៍ផ្នែករឹងរបស់រថយន្តបើកបរខ្លួនឯង។ យោងតាមឯកសាររបស់តុលាការ លោក Zhang សារភាពថាបាន លួចព័ត៌មានក្នុងអំឡុងពេលសំភាសន៍កាលពីខែមិថុនា។ លោកក៏សារភាពផងដែរថាការប្រើ AirDrop ដើម្បីបញ្ជូនមាតិការសើបពីឧបករណ៍ផ្ទាល់ខ្លួនរបស់គាត់ទៅ Macbook របស់ប្រពន្ធគាត់។ គាត់អាចត្រូវពិន័យជាប្រាក់ចំនួន 250.000 ដុល្លារ ឬជាប់គុក 10 ឆ្នាំ បើរកឃើញកំហុស។ នៅក្នុងសេចក្តីថ្លែងការណ៍មួយក្រុមហ៊ុន Apple និយាយថា “យើងកំពុងធ្វើការជាមួយអាជ្ញាធរលើបញ្ហានេះ ហើយនឹងធ្វើអ្វីគ្រប់យ៉ាងដើម្បីធានាថាបុគ្គលនេះ និងបុគ្គលផ្សេងទៀតដែលជាប់ពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ពួកគេ” ៕