និយ័តករព័ត៌មានរបស់ចក្រភពអង់គ្លេសនិយាយនៅថ្ងៃពុធថានាងមានគោលបំណងនឹងពិន័យក្រុមហ៊ុនហ្វេសប៊ុក (FB.O)ពីបទរំលោភបំពានច្បាប់ការពារទិន្នន័យខណៈដែលការិយាល័យរបស់នាងធ្វើការស៊ើបអង្កេតអំពីរបៀបដែលទិន្នន័យអ្នកប្រើរាប់លាននាក់ត្រូវគេប្រើប្រាស់ដោយ Cambridge Analytica ។
នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg ប្រឈមនឹងការចោទសួរពីសមាជិកសភាអាមេរិក និងសហភាពអឺរ៉ុបអំពីវិធីដែលក្រុមហ៊ុន Cambridge Analytica ទទួលបានទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៨៧ លាននាក់ពីអ្នកស្រាវជ្រាវម្នាក់។
លោកស្រី Elizabeth Denham ជាស្នងការផ្នែកព័ត៌មានរបស់ចក្រភពអង់គ្លេនិយាយថា នាងសម្រេចចិត្តពិន័យប្រាក់ ៥០០ ០០០ ផោន (៦៦៣ ៨៥០ ដុល្លារ) ដែលជាតួលេខតូចមួយសម្រាប់ក្រុមហ៊ុនដែលមានតម្លៃទីផ្សារត្រឹម ៥៩០ ពាន់លានដុល្លារ ប៉ុន្តែចំនួនអតិបរមានឹងត្រូវអនុញ្ញាត ។ លោកស្រី Denham និយាយថា ក្រុមហ៊ុនហ្វេសប៊ុករំលោភបំពាន ច្បាប់ដោយមិនបានការពារព័ត៌មានរបស់ប្រជាជននិងមិនមានតម្លាភាពអំពីរបៀបដែលទិន្នន័យត្រូវគេប្រមូលលើបណ្តាញរបស់ខ្លួន។
ក្រុមហ៊ុនសប៊ុកអាចឆ្លើយតបទៅនឹងស្នងការមុនពេលការសម្រេចចិត្តចុងក្រោយ ថាខ្លួនកំពុងពិនិត្យរបាយការណ៍នេះហើយនឹងធ្វើការឆ្លើយតបភ្លាមៗ។ លោក Erin Egan មន្រ្តីគ្រប់គ្រងផ្នែកភាពជាឯកជន ( Privacy) របស់ Facebook និយាយនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា “ដូចដែលយើងធ្លាប់និយាយពីមុនមក យើងគួរតែធ្វើការស៊ើបអង្កេត បន្ថែមទៀតទៅលើ Cambridge Analytica និងចាត់វិធានការក្នុងឆ្នាំ ២០១៥” ។ “យើងធ្វើ ការយ៉ាងជិតស្និទ្ធជាមួយការិយាល័យស្នងការព័ត៌មានក្នុងការស៊ើបអង្កេតលើ Cambridge Analytica ដូចជា យើងមានអ្នកតាក់តែងច្បាប់អង់គ្លេសចាប់ផ្តើមការស៊ើបអង្កេតលើព័ត៌មាន ក្លែងក្លាយ និងឥទ្ធិពលរបស់វាទៅលើយុទ្ធនាការបោះឆ្នោត និងបានផ្តោតការយកចិត្ត ទុកដាក់កាន់តែខ្លាំងលើក្រុមហ៊ុន Cambridge Analytica ។”
ក្រុមហ៊ុន Cambridge Analytica ដែលត្រូវលោក Donald Trump ជួលនៅឆ្នាំ ២០១៦ បាន ធ្វើការបដិសេធលើការងាររបស់ខ្លួនដែលប្រាស់ទិន្ន័យជួយឲ្យយុទ្ធនាការបោះឆ្នោតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទទួលបានជោគជ័យ។ ក្រុមហ៊ុននោះបន្ថែមទៀតថា ខណៈពេល ដែលក្រុមហ៊ុនធ្វើការងារជាមួយក្រុមយុទ្ធនាការ Leave.EU មុនការបោះប្រជាមតិ Brexit នៅចក្រភពអង់គ្លេសនៅក្នុងឆ្នាំ 2016 ក្រុមហ៊ុនមិនបានធ្វើការងារណាមួយលើយុទ្ធនាការ បោះឆ្នោតនោះទេ។
ទោះជាយ៉ាងណាក៏ដោយរបាយការណ៍របស់ ICO និយាយថានឹងមានវិធានការច្បាប់ដទៃទៀត រួមបញ្ចូលជាមួយការកាត់ទោសព្រហ្មទណ្ឌដើម្បីធ្វើការប្រឆាំង នឹងក្រុមហ៊ុនមេ (SCL Elections) របស់ក្រុមហ៊ុន Cambridge Analytica ចំពោះការខកខានមិនបានដោះស្រាយជាមួយការអនុវត្តច្បាប់របស់និយតករ។ ICO ក៏អះអាងផងដែរថា នឹងផ្ញើលិខិតព្រមានដល់គណបក្សនយោបាយចំនួន ១១ ដើម្បីបង្ខំពួកគេឱ្យធ្វើសវនកម្មលើការអនុវត្តការការពារទិន្នន័យរបស់ពួកគេ៕
ប្រភព៖