USB Accessory អាចធ្វើការឆ្លងផុតនូវមុខងារសុវត្ថិភាពនៅក្នុង “USB Restricted Mode” របស់ប្រព័ន្ធប្រតិបត្តិការ iOS

0

ជាមួយនឹងការបញ្ចេញនូវប្រព័ន្ធប្រតិបត្តិការ iOS 11.4.1 នៅទីបំផុត ក្រុមហ៊ុនបច្ចេកវិទ្យា Apple ក៏បញ្ចេញនូវមុខងារថ្មីដែលធ្វើការរចនាឡើងសម្រាប់ការការពារទៅលើឧបករណ៍ជាច្រើនរបស់អ្នកជាមួយនឹង USB accessories ដែលអាចធ្វើការភ្ជាប់ទៅកាន់រន្ធដោតទិន្នន័យ ហើយហេគឃ័រអាចធ្វើការចូលទៅកាន់ iPhone ឬ iPad របស់អ្នកបានដោយមិនចាំបាច់មានការអនុញ្ញាតពីអ្នកប្រើប្រាស់នោះទេ។ នៅក្នុងការហៅឈ្មោះថា USB Restricted Mode មុខងារថ្មីនេះអាចធ្វើការបិទទៅលើការភ្ជាប់ទិន្នន័យតាមរយៈរន្ធដោត Lightning port នៅលើ iPhone ឬ iPad ប្រសិនបើឧបករណ៍នោះចាក់សោររយៈពេលមួយម៉ោង ឬយូរជាងនេះខណៈពេលដែលរន្ធដោតនេះក៏នៅតែអាចប្រើប្រាស់បានសម្រាប់ការបញ្ចូលថាមពលផងដែរ។

នៅក្នុងការពន្យល់មួយទៀតនោះ គ្រប់ពេលដែលអ្នកធ្វើការចាក់សោរ iPhone របស់អ្នកនោះ នៅក្នុងរយៈពេលមួយម៉ោងវាអាចធ្វើការដំណើរការចូលទៅក្នុង USB restricted mode ក្នុងការការពារទៅលើការចូលទៅដំណើរការទិន្នន័យតាមរយៈរន្ធដោតទិន្នន័យនេះ។ នៅពេលដែលមុខងារ USB Restricted Mode ដំណើរការនោះ វានៅមិនទាន់មានវិធីនៅក្នុងការចូលទៅកាន់ iPhone ឬ iPad បាននៅឡើយទេប្រសិនបើគ្មានការអនុញ្ញាតពីអ្នកប្រើប្រាស់នោះ។ មុខងារនេះប្រើប្រាស់នូវ unlocking hardware ដែលបង្កើតឡើងដោយ Cellebrite​និង Grayshift ក្នុងការប្រើប្រាស់ដើម្បីទាញទៅលើ passcode តាមរយៈរន្ធដោត iPhone’s Lightning port នោះ។​

យ៉ាងណាមិញ ក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពមកពី ElcomSoft រកឃើញនូវវិធីសាស្រ្តថ្មីមួយដែលអនុញ្ញាតឱ្យអ្នកណាក៏បានធ្វើការ Reset ទៅលើរយៈពេលនៃ USB Restricted Mode ដើម្បីចូលទៅក្នុងមុខងារថ្មីនេះបាន។​តាមរយៈអ្នកស្រាវជ្រាវសុវត្ថិភាពនេះ តាមការភ្ជាប់ទំនាក់ទំនងដោយផ្ទាល់ទៅកាន់ USB accessory— ដូចជា Apple’s $39 Lightning​ទៅកាន់ USB 3 Camera adapter— ទៅកាន់ឧបករណ៍ iOS គោលដៅក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីវាធ្វើការ Unlocked ដែលអាចធ្វើការ Reset នៅក្នុងរយៈពេលមួយម៉ោងនោះ។ នៅក្នុងការដំណើរការនូវ USB Restricted Mode អាចធ្វើការការពារបានទៅលើ Lightning accessories ឬឧបករណ៍ដែលធ្លាប់ភ្ជាប់ជាមួយនឹង iPhone កាលពីពេលមុននេះ។

ក្រុមអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន ElcomSoft ក៏ធ្វើការពិសោធន៍ជាមួយនឹងគំនិតនេះក្នុងការភ្ជាប់ទៅកាន់ Lightning to USB adapters ដែលមានតម្លៃថោកក្នុងការពន្យារពេលរយៈពេលមួយម៉ោងថែមទៀតផងដែរ។ បញ្ហានេះគឺជាកំហុសនៃផ្នែកមួយរបស់ក្រុមហ៊ុន Apple ហើយក្រុមហ៊ុន Apple នឹងធ្វើការ patch ទៅលើបញ្ហានេះជាក់ជាមិនខាន៕

ប្រភព៖

https://thehackernews.com/2018/07/bypass-ios-usb-restricted-mode.html

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here