ក្រុមហ៊ុន Adobe បញ្ចេញនូវ Patch សុវត្ថិភាពសម្រាប់កំហុសឆ្គងចំនួន 112

0

ថ្មីៗនេះ ក្រុមហ៊ុន Adobe ទើបតែបញ្ចេញនូវ patches សុវត្ថិភាពចំនួន 112 នៅក្នុងផលិតផលជាច្រើនរបស់ខ្លួនដែលមានកម្រិតគ្រោះថ្នាក់ខ្លាំងបំផុត។ ចំណុចរងគ្រោះនេះគឺបង្ហាញនៅក្នុង patch Tuesday នៅក្នុងខែនេះដែលឆ្លងទៅកាន់កម្មវិធី Adobe Flash Player, Adobe Experience Manager, Adobe Connect, Adobe Acrobat និង Reader នោះ។

កម្មវិធី Adobe Flash Player (សម្រាប់ Desktops និង Browsers)

សម្រាប់ការ Updates សុវត្ថិភាពរួមមាននូវ Patches សម្រាប់កំហុសឆ្គងពីរគឺ Adobe Flash Player នៅក្នុង Platforms និង Applications ជាច្រើន។ ចំណុចរងគ្រោះមួយមានឈ្មោះថា (CVE-2018-5007) អនុញ្ញាតឱ្យអ្នកវាយប្រហារធ្វើការប្រតិបត្តិនូវ arbitrary code នៅលើប្រព័ន្ធគោលដៅរបស់អ្នកប្រើប្រាស់បាន។ កំហុសឆ្គងនេះត្រូវរាយការណ៍ដោយ Adobe ។ សម្រាប់កម្មវិធី Flash Player v30.0.0.113 និងជំនាន់មុននេះគឺមានការឆ្លងទៅលើចំណុចរងគ្រោះនេះ។

Platforms និងកម្មវិធី Applications ដែលរងការប៉ះពាល់

  • Windows
  • macOS
  • Linux
  • Chrome OS
  • Google Chrome
  • Microsoft IE 11
  • Microsoft Edge

កម្មវិធី Adobe Acrobat និង Reader (Windows និង macOS)

ក្រុមហ៊ុនធ្វើការ patches ទៅលើកំហុសឆ្គងចំនួន 104 នៅក្នុងកម្មវិធី Adobe Acrobat និង Reader ហើយក្នុងនោះកំហុសឆ្គងចំនួន 51 គឺមានគ្រោះថ្នាក់។ កំហុសឆ្គងជាច្រើននេះត្រូវគេរាយការណ៍ដោយក្រុមអ្នកស្រាវជ្រាវសុវត្ថិភាពចេញពីក្រុមហ៊ុនសុវត្ថិភាពជាច្រើនរួមមានកម្មវិធី Palo Alto Networks, Trend Micro Zero Day Initiative, Tencent, Qihoo 360, CheckPoint, Cisco Talos, Kaspersky Lab, Xuanwu Lab និង Vulcan Team ។

ជំនាន់ដែលរងការប៉ះពាល់

  • Continuous Track—011.20040 និង versions មុននេះ
  • Classic 2017 Track—011.30080 និង versions មុននេះ
  • Classic 2015 Track—006.30418 និង versions មុននេះ

Platforms ដែលរងការប៉ះពាល់

  • Microsoft Windows
  • Apple macOS

កម្មវិធី Adobe Experience Manager (គ្រប់ Platforms)

ក្រុមហ៊ុន Adobe ទើបតែបញ្ចេញនូវកំហុសឆ្គងនៃ Server-Side Request Forgery (SSRF) នៅក្នុង Experience Manager ដែលជាកម្មវិធីសម្រាប់គ្រប់គ្រងទៅលើ content management solution ។ សម្រាប់កំហុសឆ្គងសុវត្ថិភាព (CVE-2018-5006, CVE-2018-12809) ត្រូវរកឃើញដោយអ្នកស្រាវជ្រាវ Mikhail Egorov ផ្នែកកម្មវិធីសុវត្ថិភាពរបស់ប្រទេសរុស្សី។ ជំនាន់ដែលរងការប៉ះពាល់មានដូចជា AEM v6.4, 6.3, 6.2, 6.1 និង 6.0 ៕

ប្រភព​​​​​​​​​​​៖

https://thehackernews.com/2018/07/adobe-patch-update-july.html

LEAVE A REPLY

Please enter your comment!
Please enter your name here