ហេគឃ័រដាក់លក់ទិន្នន័យឯកសារយន្តហោះយោធា Drone របស់សហរដ្ឋអាមេរិកនៅលើ Dark Web នៅក្នុងតម្លៃត្រឹមតែ $200

0

អ្នកប្រហែលជាមិនធ្លាប់ដឹងនោះទេថាតើអ្វីខ្លះដែលអ្នកអាចរកបាននៅលើវេបសាយ Internet ‘Dark Web.’ នោះ? នៅក្នុងរយៈពេលតែមួយម៉ោងប៉ុណ្ណោះ យើងធ្វើការរាយការណ៍ថា វាមានអ្នកណាម្នាក់ដែលលក់នូវការបញ្ជាពីចមា្ងយទៅលើប្រព័ន្ធសុវត្ថិភាពរបស់ព្រលានយន្តហោះអន្តរជាតិនៅក្នុងតម្លៃត្រឹមតែ $10 ។ ពេលនេះ វាមានការរាយការណ៍មួយទៀតដែលបញ្ជាក់ថា ហេគឃ័រដាក់លក់នូវទិន្នន័យឯកសាររបស់ US Air Force នៅលើ Dark Web នៅក្នុងតម្លៃត្រឹមតែ $150-$200 ។

អ្នកតាមដានឧក្រិដ្ឋកម្មនៅលើអ៊ីនធើរណិត Recorded Future នៅថ្ងៃនេះរាយការណ៍ថា ខ្លួនរកឃើញថាក្រុមហេគឃ័រព្យាយាមក្នុងការលក់នូវទិន្នន័យឯកសារសម្ងាត់របស់យន្តហោះ MQ-9 Reaper drone ដែលប្រើប្រាស់ដោយទីភ្នាក់ងាររដ្ឋាភិបាលនៅក្នុងតម្លៃត្រឹមតែប៉ុន្មានរយដុល្លារប៉ុណ្ណោះនៅលើ Dark Web forum កាលពីខែមុននេះ។ នៅក្នុងការប្រកាសបង្ហាញអោយឃើញនៅក្នុងឆ្នាំ 2001 នោះ យន្តហោះ MQ-9 Reaper drone គឺប្រើប្រាស់ដោយ U.S. Air Force, the U.S. Navy, U.S. Customs & Border Protection, NASA, the CIA និងកម្លាំងយោធាជាច្រើនទៀតនៅប្រទេសជាច្រើនទៀត។

អ្នកវិភាគស៊ើបការសម្ងាត់របស់ Insikt Group រកឃើញថា ហេគឃ័រនៅក្នុងអំឡុងពេលនៃការគ្រប់គ្រងនៅលើ dark web សម្រាប់ឧក្រិដ្ឋកម្មនៅលើអ៊ីនធើរណិតនោះ។ អ្នកវិភាគ Insikt Group បញ្ជាក់ថា ហេគឃ័រអាចធ្វើការគ្រប់គ្រងទៅលើទិន្នន័យសំខាន់ៗជាច្រើនតាមរយៈការចូលទៅដំណើរការនៅក្នុង Netgear router ស្ថិតនៅក្នុង Creech Air Force Base ដែលប្រើប្រាស់នូវ default FTP login settings សម្រាប់ចែករំលែក File នោះ។ តាមការបញ្ជាក់របស់ Recorded Future វាមាន 4,000 routers ដែលនៅមិនទាន់ធ្វើការ Updates ទៅលើ Firmware នេះនៅឡើយទេ។

វិញ្ញាបនបត្រមួយដែលរកឃើញនៅក្នុងទិន្នន័យដែលចងទុកនោះទម្លាយថា ប្រព័ន្ធនេះត្រូវធ្វើការរំលោភបំពាន ហើយថ្មីៗនេះ Cyber Awareness Challenge មិនទាន់ធ្វើការទម្លាយនូវលេខសម្ងាត់ Password របស់ FTP server hosting sensitive files នៅឡើយទេ៕

ប្រភព៖

https://thehackernews.com/2018/07/dark-web-military-drone_11.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here