នាយកដ្ឋានយុត្តិធម៌របស់សហរដ្ឋអាមេរិកប្រកាសអំពីឧក្រិដ្ឋកម្មប្រឆាំងទៅនឹងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្សីចំនួន 12 នាក់ដែលហេគចូលទៅក្នុងប្រព័ន្ធបោះឆ្នោតថ្នាក់ជាតិ Democratic National Committee (DNC) នៅក្នុងអំឡុងយុទ្ធនាការនៃការជ្រើសរើសប្រធានាធិបតីនៅក្នុងឆ្នាំ 2016 នោះ។ ការចោទប្រកាន់នេះសំដៅទៅលើការស៊ើបអង្កេតទៅលើជនជាតិរុស្សីនៅក្នុងយុទ្ធនាការនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅក្នុងឆ្នាំ 2016 តាមរយៈលោក Robert Mueller ដែលជាអតីតប្រធានរបស់ FBI នោះ។
ការចោទប្រកាន់ប្រឆាំងទៅនឹងមន្ត្រីយោធា 12 នាក់របស់រុស្សីនេះប្រកាសដោយលោក Rod Rosenstein នៅក្នុងសន្នីសីទកាសែត DoJ press conference នៅថ្ងៃសុក្រនេះ ហើយវាមានរយៈពេលមុន 3 ថ្ងៃដែលលោក Vladimir Putin ត្រៀមជួបជាមួយនឹងលោក Donald Trump នោះ។ ភ្នាក់ងារ 12 នាក់របស់រុស្សីនេះគឺជាភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ GRU ដែលធ្វើការហេគចូលទៅក្នុងបណ្តាញនៃ DNC network និងលួចយកនូវអ៊ីម៉ែល Democrats’ emails ដែលជះឥទ្ធិពលសម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំ 2016 នោះ។
នេះគឺជាឈ្មោះជនជាប់ចោទទាំង 12 នាក់៖
- Viktor Borisovich Netyksho
- Boris Alekseyevich Antonov
- Dmitriy Sergeyevich Badin
- Ivan Sergeyevich Yermakov
- Aleksey Viktorovich Lukashev
- Sergey Aleksandrovich Morgachev
- Nikolay Yuryevich Kozachek
- Pavel Vyacheslavovich Yershov
- Artem Andreyevich Malyshev
- Aleksandr Vladimirovich Osadchuk
- Aleksey Aleksandrovich Potemkin
- Anatoliy Sergeyevich Kovalev
យុទ្ធនាការរបស់លោកស្រី Hillary Clinton , DNC និង the Democratic Congressional Campaign Committee (DCCC) ក៏ស្ថិតនៅក្នុងឯកសារមួយដែលមានឈ្មោះថា DNCLeaks ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោក Rosenstein និយាយថា ការចោទប្រកាន់ទៅលើការវាយប្រហារឧក្រិដ្ឋកម្មនេះគឺពាក់ព័ន្ធទៅនឹងការរាប់សន្លឹកឆ្នោត ឬការផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតនៅក្នុងឆ្នាំ 2016 នោះ។ ក្រុមនេះត្រូវចោទប្រកាន់ថាប្រើប្រាស់នូវ Bitcoin នៅក្នុងការទិញទៅលើ servers និងបង់ប្រាក់សម្រាប់សកម្មភាពនៃការហេគនេះ៕
ប្រភព៖
https://thehackernews.com/2018/07/russian-dnc-hack-trump.html