លោក Vladimir Putin មានប្រសាសន៍ថាប្រទេសរុស្ស៊ីស្ថិតក្រោមការវាយប្រហារ តាមអ៊ីនធើណេតជិត ២៥ លានដងដោយការវាយប្រហារកំណត់គោលដៅលើប្រព័ន្ធព័ត៌មានសំខាន់ៗ និងហេដ្ឋា រចនាសម្ព័ន្ធក្នុងការប្រកួតបាល់ទាត់ពិភពលោករបស់ FIFA ។ ក្នុងអំឡុងពេលនៃការប្រកួត បាល់ទាត់ពិភពលោក យើងរងការវាយប្រហារតាមអ៊ីនធើណេតចំនួន ២៥ លានដង និងសកម្មភាពឧក្រិដ្ឋកម្មដទៃទៀតប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធព័ត៌មាននៃប្រទេសរុស្ស៊ី និងទាក់ទងលើការគ្រប់គ្រងនៃការប្រកួតបាល់ទា់ពិភពលោក World Cup នេះជាប្រសាសន៍ របស់ប្រធានាធិបតីរុស្ស៊ីថ្លែងក្នុងកិច្ចប្រជុំមួយចំពោះសន្តិសុខនៃការប្រកួត World Cup។លោកថែមទាំងថ្លែងអំណរគុណអ្នកតំណាងនៃទីភ្នាក់ងារពិសេសនិងភ្នាក់ងារអនុវត្តច្បាប់ចំនួន ៥៥ នាក់មក ពី ៣៤ ប្រទេសដែលបានបំពេញការងាររក្សាសន្តិសុខក្នុងអំឡុងពេលការប្រកួតមានរយៈពេលមួយខែ។នៅក្នុងការរៀបចំសម្រាប់ការប្រកួត World Cup សេវាសន្តិសុខត្រូវធ្វើការត្រួតពិនិត្យផ្នែកខាងក្រោយនៃមនុស្សជាងពីរលាននាក់ដោយរាប់ចាប់ពីកម្មករសំណង់រហូតដល់អ្នកស្ម័គ្រចិត្ត។ លោក Putin បញ្ជាក់ផងដែរថា សេវាសន្តិសុខទទួលខុសត្រូវពិនិត្យគ្រប់កន្លែង ទាំងអស់ចំពោះការគំរាមកំហែង សារធាតុវិទ្យុសកម្ម គីមីជីវសាស្ត្រ និងការផ្ទុះ ។
ក្រោយពីមានការបញ្ចប់ព្រឹត្តិការណ៍ World Cup នៅថ្ងៃអាទិត្យដោយកីឡាករបារាំឈ្នះពាន រង្វាន់ជើងឯកទី០២ របស់ខ្លួន លោក Putin បានថ្លែងអំណរគុណដល់មនុស្សគ្រប់គ្នា ជាពិសេសក្រុមអ្នកគាំទ្រដែលបានជួយបង្កើតព្រឹត្តការណ៍ប្រកួតបាល់ទាត់នេះ។អ្នកគាំទ្រខ្លះមានអារម្មណ៏រំជើបរំជួល ប៉ុន្ដែពួកគេសុទ្ធតែជាអ្នកដែលទទួលខុសត្រូវ។
លោក Putin សន្យាថានឹងបង្កើតរបបទិដ្ឋាការមួយដែលអាចបត់បែនកាលៈទេសៈបានសម្រាប់អ្នកគាំទ្រដែលស្រឡាញ់ប្រទេសរុស្ស៊ី ហើយអនុញ្ញាតឱ្យអ្នកដែលមានប័ណ្ណគាំទ្រក្នុងប្រទេសរុស្សីឆ្នាំ ២០១៨ ធ្វើដំណើរដោយសេរីក្នុងប្រទេសរហូតដល់ចុងឆ្នាំ៕
ប្រភព៖
https://www.rt.com/news/433300-russia-world-cup-cyber-attacks/