មន្ដ្រីស៊ើបអង្កេតរុស្ស៊ី 12 នាក់ត្រូវបានចោទប្រកាន់ពីបទលួចព័ត៌មាន DNC ក្នុងអំឡុងពេលនៃការបោះឆ្នោតឆ្នាំ 2016

0

នាយកដ្ឋានយុត្តិធម៌អាមេរិកចោទប្រកាន់មន្រ្តីចារកម្មរបស់ប្រទេសរុស្សីចំនួន 12 នាក់ពីបទល្មើសរំលោភបំពានជាបន្តបន្ទាប់ប្រឆាំងនឹងគណៈកម្មាធិការជាតិប្រជាធិបតេយ្យ (DNC)។ អនុប្រធានទូតលោក Rod Rosenstein ប្រកាសអំពីការចោទប្រកាន់កាលពីថ្ងៃសុក្រ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដែលកំពុងបន្តស្តីពីការជ្រៀតជ្រែករបស់រុស្ស៊ីជាមួយការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2016 ។  ការចោទប្រកាន់នេះបានចោទប្រកាន់ពួកចារកម្មរុស្ស៊ីពីបទលួចចូលក្នុងបណ្តាញកុំព្យូទ័ររបស់ DNC និងគណៈ កម្មាធិការឃោសនាបោះឆ្នោតប្រជាធិបតេយ្យ (DCCC) ក៏ដូចជាយុទ្ធនាការប្រធានាធិបតី របស់គ្លីនតុន ។

លើសពីនេះទៅទៀតចុងចោទ 2 នាក់ ត្រូវចោទប្រកាន់ពីបទល្មើសលួចយកពត៌មានសម្ងាត់ពីកុំព្យូទ័ររបស់អង្គការដែលទទួលខុសត្រូវក្នុងការចាត់ចែងការបោះឆ្នោតដែលរួមមានក្រុមប្រឹក្សារដ្ឋនៃរដ្ឋសភារដ្ឋលេខាធិការ និងក្រុមហ៊ុនដែលផ្គត់ផ្គង់កម្មវិធី និងបច្ចេកវិទ្យាផ្សេងទៀតដែលត្រូវប្រើប្រាស់ដើម្បីគ្រប់គ្រងការបោះឆ្នោត។

យោងតាមការចោទប្រកាន់ថាឧប្បត្តិហេតុលួចឆក់នេះកើតឡើងយ៉ាងហោចណាស់នៅខែមីនា ឆ្នាំ 2016 ។  លោក Rosenstein និយាយថា ” ប្រព័ន្ធអ៊ីនធើរណិតអនុញ្ញាតឱ្យបច្ចាមិត្របរទេសវាយប្រហារ ជនជាតិអាមេរិកតាមរបៀបថ្មី និងមិនរំពឹងទុក។  Rosenstein និយាយថា “ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺមានការលំបាកក្នុងការគ្រប់គ្រង និងមានភាពញុះញង់ពីសត្រូវដែលតែងតែធ្វើឱ្យ កាន់តែតានតឹងឡើងនូវភាពខុសគ្នានៅក្នុងប្រទេសហើយព្យាយាមបំភាន់យើង” ។

នៅខែកុម្ភៈ ក្រសួង យុត្តិធម៌អាមេរិកក៏ចោទប្រកាន់ជនជាតិរុស្ស៊ី 13 នាក់ និងក្រុមរុស្ស៊ី 3 នាក់ រួមទាំងភ្នាក់ងារស្រាវជ្រាវប្រព័ន្ធអ៊ីនធើរណិតដែលភ្ជាប់ទៅនឹងកិច្ចខិតខំប្រឹងប្រែងឃោសនាតាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងអំឡុងការបោះឆ្នោតឆ្នាំ 2016 ។  ការប្រកាសនេះធ្វើឡើងចំពេលប៉ុន្មានថ្ងៃមុនពេលលោកប្រធានាធិបតី Trump មានផែនការជួបជាមួយប្រធានាធិបតី Vladimir V. Putin របស់ប្រទេសរុស្ស៊ីផងដែរ។ ប្រទេសរុស្ស៊ីកាលពីមុនបដិសេធការចោទប្រកាន់អំពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលនៅក្នុងការវាយប្រហារតាមប្រព័ន្ធអ៊ីនធើរណិតដើម្បីជះឥទ្ធិពលទៅលើលទ្ធផលនៃការបោះឆ្នោតអាមេរិក៕

ប្រភព៖https://www.tripwire.com/state-of-security/latest-security-news/russian-hack-dnc-2016-election/

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here