ប្រទេសអេក្វាឌ័រនឹងលះបង់សិទ្ធិជ្រកកោនសម្រាប់ស្ថាបនិក Wikileaks លោក Julian Assange

0

បន្ទាប់ពីការការពារទៅលើស្ថាបនិករបស់ WikiLeaks លោក Julian Assange អស់រយៈពេលជិត 6 ឆ្នាំនោះ ពេលនេះប្រទេសអេក្វាឌ័រមានគម្រោងក្នុងការលះបង់សិទ្ធិជ្រកកោនសម្រាប់ស្ថាបនិករូបនេះប្រហែលជានៅសប្តាហ៍ក្រោយនេះ លោកក៏នឹងត្រូវដកឈ្មោះចេញពីស្ថានទូតនៅក្នុងទីក្រុងឡុងដ៍ ហើយគាត់នឹងត្រូវបញ្ជូនទៅកាន់អាជ្ញាធររបស់ចក្រភពអង់គ្លេសវិញ។

លោក Lenín Moreno ដែលជាប្រធានាធិបតីថ្មីរបស់ប្រទេសអេក្វាឌ័រទើបតែមកដល់ទីក្រុងឡុងដ៏នៅថ្ងៃសុក្រនេះដើម្បីថ្លែងសន្ទរកថានៅក្នុងកិច្ចប្រជុំ Global Disability Summit នៅថ្ងៃទី 24 ខែកក្កដា ឆ្នាំ 2018 នេះ។ ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មានជាច្រើនរាយការណ៍ថា គោលបំណងពិតប្រាកដនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីនេះគឺដើម្បីបញ្ចប់កិច្ចព្រមព្រៀងជាមួយនឹងរដ្ឋាភិបាលរបស់ចក្រភពអង់គ្លេសក្នុងការដកការការពារសិទ្ធិជ្រកកោនរបស់លោក Assange ។

តាមការបញ្ជាក់របស់អ្នកសរសេរអត្ថបទរបស់ RT លោក f Margarita Simonyan និងលោក Glenn Greenwald របស់  Intercept រួមជាមួយនឹងប្រភពជាច្រើនទៀតដែលនៅជិតក្រសួងការបរទេសអេក្វាឌ័រ និងការិយាល័យរបស់ប្រធានាធិបតីបញ្ជាក់ថា លោក  Julian Assange នឹងត្រូវប្រគល់ទៅអោយប្រទេសអង់គ្លេសវិញនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ឬប៉ុន្មានថ្ងៃខាងមុខនេះ។

លោក Julian Assange មានវ័យ ៤៧ ឆ្នាំកំពុងតែរស់នៅក្នុងស្ថានទូតរបស់ទីក្រុងឡុងដ៏នៅក្នុងប្រទេសអេក្វាឌ័រចាប់តាំងពីខែមិថុនាឆ្នាំ 2012 នៅពេលដែលគាត់ត្រូវបានផ្តល់សិទ្ធិជ្រកកោនដោយរដ្ឋាភិបាលនៃប្រទេសអេក្វាឌ័របន្ទាប់ពីតុលាការរបស់អង់គ្លេសបញ្ជាអោយធ្វើបត្យាប័នគាត់ទៅកាន់ប្រទេសស៊ុយអ៊ែតដើម្បីប្រឈមមុខទៅនឹងការស៊ើបអង្កេតទៅលើការរំលោភ និងបំពានផ្លូវភេទនោះ។

បើទោះបីជាស៊ុយអ៊ែតដកការស៊ើបអង្កេតបឋមទៅនឹងការចោទប្រកាន់ពីបទចាប់រំលោភប្រឆាំងទៅនឹងលោក  Julian Assange កាលពីឆ្នាំមុននេះក៏ដោយ លោក Assange ជ្រើសរើសមិនចាកចេញពីស្ថានទូតនោះទេដោយសារតែការព្រួយបារម្ភជាច្រើនដែលថាគាត់នឹងត្រូវធ្វើបត្យាប័នទៅកាន់សហរដ្ឋអាមេរិក នេះបើតាមការទម្លាយរបស់  Chelsea Manning នៅក្នុងឆ្នាំ 2010 នោះ។ ស្ថាបនិករបស់វេបសាយ  WikiLeaks លោក Julian Assange មិនដែលលេងអនឡាញនោះទេអស់រយៈពេល 3 ខែហើយចាប់តាំងពីប្រទេសអេក្វាឌ័រកាត់ផ្តាច់ទំនាក់ទំនងជាមួយនឹងស្ថានទូតនៃទីក្រុងឡុងដ៏នោះ៕

ប្រភព៖

https://thehackernews.com/2018/07/wikileaks-julian-assange-ecuador-asylum.html

LEAVE A REPLY

Please enter your comment!
Please enter your name here