ក្រុមហ៊ុន Google ដំណើរការនូវគម្រោង ‘Data Transfer Project’ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការផ្លាស់ប្តូរទៅលើសេវាកម្មជាច្រើន

0

វាមានសេវាកម្មអនឡាញជាច្រើនដែលធ្វើការប្រមូលទុកជារៀងរាល់ថ្ងៃនេះ​ ហើយព័ត៌មានទាំងនេះធ្វើឱ្យជីវិតរបស់អ្នកកាន់តែងាយស្រួល។ ប៉ុន្តែវាក៏មានការពិបាកផងដែរសម្រាប់អ្នកប្រើប្រាស់ក្នុងការផ្លាស់ប្តូរទៅកាន់ផលិតផល ឬសេវាកម្មផ្សេងដោយសារតែវាពាក់ព័ន្ធទៅនឹងការ Download ចេញពីសេវាកម្មមួយរួចធ្វើការ Upload សារជាថ្មីទៅកាន់សេវាកម្មមួយទៀតនោះ។ ដោយសារតែច្បាប់ GDPR (General Data Protection Regulation) របស់សហភាពអ៊ឺរ៉ុបកំណត់នូវគោលដៅណែនាំសម្រាប់ការប្រមូលព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ដោយក្រុមហ៊ុនជាច្រើនរួមជាមួយនឹងសេវាកម្មអនឡាញក៏ចាប់ផ្តើមដំណើរការនូវ Tools ជាច្រើនដែលអនុញ្ញាតឱហយអ្នកប្រើប្រាស់ធ្វើការទាញយកទិន្នន័យនៅក្នុងការ Click តែមួយប៉ុណ្ណោះ។

ដើម្បីអោយរឿងនេះកាន់តែងាយស្រួលបំផុតសម្រាប់អ្នកប្រើប្រាស់នោះ ក្រុមហ៊ុនបច្ចេកវិទ្យាចំនួន 4 គឺ Google, Facebook, Microsoft និង Twitter ក៏សហការគ្នាក្នុងការដំណើរការនូវ service-to-service data portability platform ដែលមានឈ្មោះហៅថា Data Transfer Project ថែមទៀត។

តើអ្វីទៅជា Data Transfer Project​ ហើយវាដំណើរការដូចម្តេច?

Data Transfer Project (DTP) data portability protocol គឺជាស្តង់ដារនៃ import/export ជាលក្ខណៈសកលដែលរចនាឡើងដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់នូវវិធីសាស្រ្តថ្មីមួយក្នុងការផ្លាស់ប្តូរទិន្នន័យពួកគេដោយផ្ទាល់រវាង Platforms ច្រើននោះ។ Data Transfer Project ប្រើប្រាស់នូវស្តង់ដាររបស់ក្រុមហ៊ុន និងយន្តការនៃការផ្តល់សិទ្ធិដូចជា OAuth និង REST ក្នុងការចូលទៅដំណើរការទិន្នន័យទៅក្នុង common (canonical) format និងការ Upload ជាថ្មីចូលទៅក្នុងសេវាកម្មជាច្រើននោះ។

រហូតមកទល់ពេលនេះ DTP project ធ្វើការអភិវឌ្ឍសម្រាប់អ្នកផ្គត់ផ្គង់សេវាកម្មចំនួន 7 ផ្សេងៗគ្នាគឺ —Google, Microsoft, Twitter, Instagram, Flickr, Remember the Milk និង SmugMug—សម្រាប់ឆ្លងកាត់ទិន្នន័យរបស់អ្នកប្រើប្រាស់ចំនួន 5 ប្រភេទផ្សេងៗគ្នារួមមានរូបភាព ម៉ែល កិច្ចការងារ Contacts និងប្រតិទិនផងដែរ៕

ប្រភព៖

https://thehackernews.com/2018/07/google-data-transfer-project.html

LEAVE A REPLY

Please enter your comment!
Please enter your name here