ច្បាប់ “ពត៌មានក្លែងក្លាយ” របស់អេហ្ស៊ីបគំរាមកំហែងប្រជាពលរដ្ឋដែលមានអ្នក Followers ចំនួនច្រើនជាង 5000 នាក់

0

តើអ្នកឬនរណាម្នាក់ដែលអ្នកស្គាល់រស់នៅក្នុងប្រទេសអេហ្ស៊ីបនិងទទួលបានគណនីនៅលើ Facebook, Twitter ឬ / និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតដែលមានអ្នកគាំទ្រជាង 5000នាក់នោះ? ប្រសិនបើមានមែន គណនីរបស់អ្នកអាចត្រូវបានត្រួតពិនិត្យផ្អាក និងការកាត់ទោសពាក់ព័ន្ធទៅនឹងការផ្សព្វផ្សាយ ឬការចែកចាយព័ត៌មានក្លែងក្លាយតាមរយៈវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមទាំងនេះ។

នៅថ្ងៃទី 16 ខែកក្កដានេះ សភាអេហ្ស៊ីបអនុម័តច្បាប់ថ្មីមួយដែលចាត់ថ្នាក់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទាល់ខ្លួន ប្លុក ឬវេបសាយដែលមានអ្នក Followers ជាង 5000 នាក់ជាប្រព័ន្ធផ្សព្វផ្សាយអនុញ្ញាតឱ្យរដ្ឋធ្វើការបិទ ប្លុកទៅលើប្រព័ន្ធសង្គម និងដាក់ទោសសម្រាប់ការផ្សាយព័ត៌មានក្លែងក្លាយទាំងនេះផងដែរ។ បណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមគឺជាមធ្យោបាយលឿន និងមានអនុភាពក្នុងការចែករំលែកព័ត៌មាននិងគំនិត ប៉ុន្តែមិនមែនអ្វីទាំងអស់ដែលបានចែករំលែកនៅលើ Facebook ឬ Twitter គឺជាការពិតនោះទេ។

ព័ត៌មានក្លែងក្លាយគឺនៅជុំវិញយើង ហើយគ្រប់ប្រទេសទាំងអស់កំពុងស្វែងរកវិធីថ្មីរបស់ខ្លួនដើម្បីដោះស្រាយបញ្ហានេះ។ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះព័ត៌មានក្លែងបន្លំ ឬព័ត៌មានមិនពិតលេចឡើងជាបញ្ហាចម្បងមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលជះឥទ្ធិពលរបស់មនុស្សរាប់លាននាក់ដែលមានការឃោសនាខុសឆ្គង និងជឿទៅលើពាក្យកុហកនោះ។

ក្រុមប្រឹក្សាសន្តិសុខនៃប្រព័ន្ធផ្សព្វផ្សាយអេហ្ស៊ីបហៅថា “ក្រុមប្រឹក្សាជាន់ខ្ពស់សម្រាប់រដ្ឋបាលប្រព័ន្ធផ្សព្វផ្សាយ” នឹងត្រួតពិនិត្យមើលច្បាប់សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ រួមជាមួយនឹងការចាត់វិធានការប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយ “ព័ត៌មានក្លែងក្លាយ ឬញុះញង់សកម្មភាពខុសច្បាប់ អំពើហឹង្សា ឬទង្វើរនៃការស្អប់គ្នានោះ” ។ ការចែកចាយព័ត៌មានក្លែងក្លាយនេះក៏ត្រូវចាត់ទុកថាជាបទល្មើសនៅក្នុងប្ឬទេសអេស្ស៊ីបផងដែរ៕

ប្រភព៖

https://thehackernews.com/2018/07/social-media-fake-news-law.html

 

LEAVE A REPLY

Please enter your comment!
Please enter your name here