ចាប់ពីថ្ងៃនេះ Google Chrome ចាប់ផ្តើមសម្គាល់ថា វេបសាយដែលគ្មានសុវត្ថិភាពគឺគ្មាន HTTPS

0

នៅថ្ងៃនេះ ក្រុមហ៊ុនបញ្ចេញនូវ Chrome 68 ហើយជាពិសេស Google Chrome ដែលបញ្ចេញនូវវេបសាយដែលគ្មានភ្ជាប់ជាមួយនឹង HTTPS គឺបញ្ជាក់ថាវាមិនមានសុវត្ថិភាពនោះទេក្នុងការចូលទៅដំណើរការនោះ។ ប្រសិនបើអ្នកនៅតែដំណើរការនូវវេបសាយដែលគ្មានការភ្ជាប់ជាមួយនឹង HTTP (Hypertext Transfer Protocol) នោះ អ្នកប្រើប្រាស់ប្រាកដជាមិនមានការទុកចិត្តនៅលើវេបសាយនេះនោះទេ។ នៅក្នុងការបង្ហាញសារថាគ្មានសុវត្ថិភាពនោះ Google Chrome ចង់បញ្ជាក់ថាការភ្ជាប់ទំនាក់ទំនងរបស់អ្នកគឺគ្មានសុវត្ថិភាពដោយសារតែវាគ្មានការទទួលស្គាល់នៃវិញ្ញាបនបត្រ SSL Certificate ក្នុងការ Encrypt នៃវេបសាយ Server ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រនោះ។

តាមការបញ្ជាក់ពីរបាយការណ៍តម្លាភាពរបស់ក្រុមហ៊ុន Google នោះ​75% នៃវេបសាយដែលចូលទៅដំណើរការតាមរយៈ Google Chrome នៅលើ Windows គឺប្រើប្រាស់នូវ HTTPS និង 81 នៅក្នុងចំណោមវេបសាយកំពូលទាំង 100 គឺប្រើប្រាស់នូវ HTTPS ជាលក្ខណៈបុគ្គល។
៦ ហេតុផលដែលអ្នកគួរតែដំណើរការនូវមុខងារ HTTPS នៅលើវេបសាយរបស់អ្នក

  • HTTPS ធ្វើការពង្រឹងទៅលើ SEO និងចំណាត់ថ្នាក់នៅលើ Google
  • HTTPS ធ្វើការពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព និងឯកជនភាពរបស់អ្នកប្រើប្រាស់
  • HTTPS ធ្វើការបង្កើននូវភាពជឿជាក់ និងការបង្កើននូវទំនុកចិត្តសម្រាប់អ្នកប្រើប្រាស់
  • HTTPS ធ្វើការពង្រឹងនូវល្បឿននៃការបើកវេបសាយ ហើយ HTTP2 គឺលឿនជាង HTTP
  • HTTPS ធ្វើការស្វែងរកនូវលើ Websites សារធារណៈបានយ៉ាងមានប្រសិទ្ធិភាព
  • HTTPS ពេលនេះគឺដំណើរការឥតគិតថ្លៃ!

ការប្រើប្រាស់នូវ HTTPS គឺជាជម្រើសល្អបំផុតសម្រាប់លោកអ្នក ហើយគ្រប់គ្នាអាចចូលមើលវេបសាយរបស់អ្នកដោយសុវត្ថិភាព។ ប្រសិនបើអ្នកមិនទាន់មានការអនុវត្ត SSL នោះ វេបសាយរបស់អ្នកនឹងទទួលនូវសារព្រមានដែលធ្វើ​ឱ្យប៉ះពាល់ដល់អារម្មណ៍របស់ចូលទស្សនាផងដែរ។ នៅថ្ងៃនេះ ការតម្លើងនូវ SSL certificate និងការដំណើរការនូវ HTTPS នៅលើវេបសាយគឺមានតម្លៃថ្លៃ។ លោកអ្នកអាចប្រើប្រាស់នូវសេវាកម្មស្វ័យប្រវត្តិ CloudFlare ឬ Let’s Encrypt ដែលអនុញ្ញាតឱ្យអ្នកណាក៏បានទទួលបានវិញ្ញាបនបត្រ SSL certificates សម្រាប់ប្រើប្រាស់នៅលើ web servers របស់ពួកគេថែមទៀតផង៕

ប្រភព៖

https://thehackernews.com/2018/07/google-chrome-not-secure.html

LEAVE A REPLY

Please enter your comment!
Please enter your name here