នៅក្នុងសន្និសីត Google Cloud Next ’18 នៅក្នុងទីក្រុង San Francisco ក្រុមហ៊ុនបច្ចេកវិទ្យា Google បញ្ចេញនូវឧបករណ៍ថ្មីឈ្មោះថា Titan Security Keys— ដែលនេះគឺជា USB តូចមួយស្រដៀងគ្នាទៅនឹង YubiKey របស់ក្រុមហ៊ុន Yubico ដែលប្រើប្រាស់នូវការផ្ទៀងផ្ទាត់ two-factor authentication ទៅលើគណនីអនឡាញរបស់អ្នកជាមួយនឹងការការពារកម្រិតខ្ពស់បំផុតជាមួយនឹងការវាយប្រហារ phishing attacks នោះ។ នៅក្នុង security keys នៅលើ Hardware នេះគឺមានប្រសិទ្ធិភាពនៅក្នុងការការពារទៅលើ Phishing, man-in-the-middle (MITM) និងការវាយប្រហារទៅលើគណនីជាច្រើនទៀតជាង 2FA តាមរយៈសារ SMS ហើយនៅលើ account login គឺមិនអាចដំណើរការបាននោះទេបើគ្មាន physical key នោះ។
នៅដើមសប្តាហ៍នេះ ក្រុមហ៊ុន Google ប្រាកសបង្ហញថា បុគ្គលិករបស់ខ្លួនចំនួន 85,000 នាក់ប្រើប្រាស់នូវ physical security keys អស់រយៈពេលជាច្រើនខែ ហើយវាក៏មានការការពារជនរងគ្រោះពីការវាយប្រហារ phishing attacks ផងដែរ។ បើធៀបជាមួយនឹងការផ្ទៀងផ្ទាត់ authentication protocols (SMS messages) នោះ ការផ្ទៀងផ្ទាត់ Universal 2nd Factor Authentication (U2F) គឺមានការពិបាកនៅក្នុងការរំលោភបំពានដោយសារតែវាមានការធានាសុវត្ថិភាពជាមួយនឹងដំណើរការនៃ compromise that aims to simplify, fasten and secure ។
នៅក្នុង physical security key ក៏មានការបន្ថែមនូវស្រទាប់នៃការផ្ទៀងផ្ទាត់ទៅលើគណនីស្ថិតនៅផ្នែកខាងលើនៃលេខសម្ងាត់របស់អ្នក ហើយអ្នកប្រើប្រាស់អាចធ្វើការចូលទៅ Login បានយ៉ាងលឿននៅក្នុង Accounts របស់ពួកគេកាន់តែមានសុវត្ថិភាពជាមួយនឹងការដោតបញ្ចូលនូវ USB security key ហើយចុចប៊ូតុងដំណើរការជាការស្រេច។
Titan Security Keys គឺផ្អែកទៅលើ FIDO (Fast IDentity Online) Alliance, U2F (universal 2nd factor) protocol និងការដាក់បញ្ចូលនូវសមាសភាគសុវត្ថិភាពជាច្រើនទៀតនិង Firmware ដែលមានការអភិវឌ្ឍដោយក្រុមហ៊ុន Google ក្នុងការផ្ទៀងផ្ទាត់ទៅលើ security keys នៅក្នុងកម្រិត Hardware Level ។ Titan Security Keys អាចដំណើរការបានសម្រាប់អ្នកប្រើប្រាស់នៅក្នុង Google Cloud ហើយគ្រប់គ្នាអាចទិញវានៅលើ Google Store បានផងដែរ។ វាត្រូវរចនាឡើងសម្រាប់ការផ្ទៀងផ្ទាត់ទៅលើការ Logins នៅលើ USB និង Bluetooth ផងដែរ។
wireless keys ផ្អែកទៅលើប្រព័ន្ធ Bluetooth នេះអាចធ្វើការភ្ជាប់កុំព្យូទ័ររបស់អ្នក និងស្មាតហ្វូនបាន។ ដូចគ្នាទៅនឹងការការពារ U2F security keys ឧបករណ៍ Titan keys នេះអាចដំណើរការបានជាមួយនឹងសេវាកម្មអនឡាញជាច្រើនដូចជា Google, Dropbox, Facebook, Github និងការទ្រទ្រង់នៅលើ browsers ធំជាច្រើនដូចជា Chrome, Firefox និង Opera ។ ក្រុមហ៊ុន Google នៅមិនទាន់ប្រកាសអំពីតម្លៃរបស់ឧបករណ៍នេះនៅឡើយទេ ប៉ុន្តែ Titan Security Key ប្រហែលជាមានតម្លៃខ្ទង់ $20 ទៅ $30 តែប៉ុណ្ណោះ៕

ប្រភព៖
https://thehackernews.com/2018/07/google-titan-security-key-fido.html