យុទ្ធនាការនៃការចែកចាយមេរោគតាមទូរស័ព្ទ mobile malware របស់ក្រុមមួយនៅក្នុងប្រទេសឥណ្ឌានេះត្រូវទម្លាយអោយដឹងកាលពីពីរសប្តាហ៍មុននេះដែលរកឃើញនូវយុទ្ធនាការទ្រង់ទ្រាយធំមួយដែលមានគោលដៅក្នុងការវាយប្រហារទៅលើ Platforms ជាច្រើនរួមមានអ្នកប្រើប្រាស់ Windows និង Android ផងដែរ។ នៅក្នុងការរាយការណ៍មុននេះ នៅដើមខែនេះ អ្នកស្រាវជ្រាវជាច្រើននៅអង្គភាពស៊ើបការណ៍នៅ Talos ទម្លាយថា ក្រុមហេគឃ័ររបស់ប្រទេសឥណ្ឌាប្រើប្រាស់នូវសេវាកម្ម mobile device management (MDM) service ដើម្បីធ្វើការប្លន់ និងចារកម្មទៅលើអ្នកប្រើប្រាស់ iPhones ដែលជាគោលដៅនៅក្នុងប្រទេសឥណ្ឌានេះ។
ប្រតិបត្តិការនេះចាប់ផ្តើមតាំងពីខែសីហា ឆ្នាំ 2015 នេះ អ្នកវាយប្រហារត្រូវរកឃើញថាប្រើប្រាស់នូវសេវាកម្ម MDM service ក្នុងការបញ្ជាពីចម្ងាយទៅលើជំនាន់នៃមេរោគ malicious versions របស់កម្មវិធី Apps ជាច្រើនរួមមាន Telegram, WhatsApp និង PrayTime ទៅលើ iPhones ដែលជាគោលដៅនោះ។ កម្មវិធីទាំងនេះត្រូវរចនាឡើងក្នុងការធ្វើចារកម្មជាសម្ងាត់ទៅលើអ្នកប្រើប្រាស់ iOS និងការលួចយកនូវ real-time location, SMS, contacts, photos និងសារឯកជនជាច្រើនទៀតចេញពីកម្មវិធីជជែកកម្សាន្តនោះ។
នៅក្នុងអំឡុងពេលនៃការស៊ើបអង្កេតនេះ អ្នកស្រាវជ្រាវនៅ Talos កំណត់អត្តសញ្ញាណសម្រាប់រចនាសម្ព័ន្ធនៃ MDM ថ្មីនេះ និងមេរោគនៃប្រព័ន្ធជាច្រើនជាច្រើនទៀតដែលមានគោលដៅក្នុងការវាយប្រហារទៅលើអ្នកប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Microsoft Windows operating systems នោះ។
ការភ្ជាប់ទំនាក់ទំនងជាមួយនឹងក្រុម “Bahamut Hacking Group”
ក្រៅពីនេះ ក្រុមអ្នកស្រាវជ្រាវក៏រកឃើញនូវភាពស្រដៀងគ្នាមួយចំនួនដែលភ្ជាប់ក្រុមនេះជាមួយនឹងក្រុមហេគពីមុនគឺ “Bahamut” ដែលជាក្រុមវាយប្រហារដ៏មានគ្រោះថ្នាក់មានគោលដៅវាយប្រហារទៅលើឧបករណ៍ Android ដោយប្រើប្រាស់នូវបច្ចេកទេស MDM technique ដែលប្រើប្រាស់នៅក្នុងយុទ្ធនាការនៃមេរោគ iOS malware campaign ។ នៅក្នុងរចនាសម្ព័ន្ធនៃ MDM នេះដែលបង្កើតឡើងនៅក្នុងខែមករាឆ្នាំ 2018 នេះ និងការប្រើប្រាស់នៅក្នុងខែមករាដល់ខែមីនានៅក្នុងឆ្នាំនេះគឺមានគោលដៅវាយប្រហារទៅលើឧបរណ៍ចំនួនពីរនៅក្នុងប្រទេសឥណ្ឌា ហើយមួយស្ថិតនៅក្នុងទីក្រុង Qatar ជាមួយនឹងលេខទូរស័ព្ទរបស់ចក្រភពអង់គ្លេសនោះ។ តាមការបញ្ជាក់របស់ក្រុមអ្នកស្រាវជ្រាវ ក្រុម Bahamut ក៏មានគោលដៅស្រដៀងគ្នាទៅលើទីក្រុង Qatar នៅក្នុងអំឡុងនៃយុទ្ធនាការនៃមេរោគ Android malware campaign ដែលត្រូវផ្តល់ព័ត៌មានលម្អិតដោយ Bellingcat នៅក្នុងប្លុករបស់ខ្លួននោះ៕
ប្រភព៖
https://thehackernews.com/2018/07/mdm-software-hack-iphone.html