ក្រុមហ៊ុនដឹកជញ្ជូនរាំងស្ទះដំណើរការដោយសារការវាយប្រហារមេរោគ Ransomware Attack

0

ក្រុមហ៊ុនដឹកជញ្ជូនមួយទទួលរងការវាយប្រហារដោយមេរោគ ransomware Attack ដែលធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធបណ្តាញមួយចំនួននៅក្នុងតំបន់មួយនៃតំបន់ប្រតិបត្តិការរបស់ខ្លួន។  នៅថ្ងៃទី 25 ខែកក្កដានេះ ក្រុមហ៊ុនដឹកជញ្ជូន COSCO Shipping Lines បង្ហាញនៅលើហ្វេសប៊ុករបស់ខ្លួនថា ខ្លួនទទួលរងនូវការការវាយប្រហារទៅលើបណ្តាញក្នុងតំបន់នៅទ្វីបអាមេរិក។

ក្រុមហ៊ុនដែលគ្រប់គ្រង និងដំណើរការដោយរដ្ឋាភិបាលចិននេះនិយាយថា ឧបទ្ទវហេតុនេះបំផ្លាញប្រព័ន្ធអ៊ីម៉ែល និងបណ្តាញអ៊ីនធឺរណែត ប៉ុន្តែមិនមែនប្រតិបត្តិការអាជីវកម្មសំខាន់ៗរបស់ខ្លួនរួមទាំងមុខងាររបស់នាវាទាំងអស់នោះទេ។ COSCO សម្រេចផ្អាកការភ្ជាប់ទំនាក់ទំនងមួយចំនួនជាមួយតំបន់ផ្សេងៗទៀតដោយការប្រុងប្រយ័ត្ន។  ក្រុមហ៊ុនដឹកជញ្ជូនដ៏ធំនេះមិនបង្ហាញដោយផ្ទាល់នូវប្រភពនៃព្រឹត្តិការណ៍នេះនៅពេលរាយការណ៍ផ្សាយនោះទេ ប៉ុន្តែបើតាមការដកស្រង់ពី tweet របស់ The Modern Times of LB (ឡុងប៊ិក) ដែលបញ្ចូនបញ្ហាបណ្តាញនេះថាជាការវាយប្រហារមេរោគ ransomware ។

Long Beach Press បញ្ជាក់ថា COSCO ទទួលរងការឆ្លងមេរោគ ransomware នៅថ្ងៃទី 24 ខែកក្កដា ហើយអ្នកនាំពាក្យរបស់ក្រុមហ៊ុនទទួលស្គាល់ការវាយប្រហារនេះ។ ស្រដៀងគ្នាទៅនឹងសារដំបូងរបស់ក្រុមហ៊ុននេះនិយាយថាការវាយប្រហារនេះមិនប៉ះពាល់ដល់ការដឹកជញ្ជូននៅឯកំពង់ផែ Pier J របស់អ្នកដឹកជញ្ជូននៅ Long Beach ទេ ប៉ុន្តែវាប៉ះពាល់ដល់ប្រព័ន្ធទំនាក់ទំនងមួយចំនួន។

ក្នុងការធ្វើដូច្នេះការវាយប្រហារនេះគឺមិនដូចការឆ្លងមេរោគ NotPetya ransomware ដែលវាយប្រហារទៅលើ AP Moller-Maersk ដែលជាការវាយប្រហារនៅឆ្នាំ 2017 ដែលរំខានដល់ប្រតិបត្តិការនៅក្រុមហ៊ុនដឹកជញ្ជូនកុងតឺន័រគិតជាទឹកប្រាក់ចំនួន 300 លានដុល្លារ។  នៅថ្ងៃទី 26 ខែកក្កដាក្រុមហ៊ុន COSCO ចេញផ្សាយការធ្វើបច្ចុប្បន្នភាពលើហ្វេសប៊ុកដែលបង្ហាញថា ខ្លួនចាត់វិធានការដើម្បីបំបែកបណ្តាញរបស់ខ្លួននៅក្នុងតំបន់ផ្សេងទៀតបន្ទាប់ពីបានដឹងពីបញ្ហានៅលើបណ្តាញនេះ។ វានិយាយថា ខ្លួនជាប់រវល់ធ្វើការដើម្បីដោះស្រាយបញ្ហាដែលប៉ះពាល់ដល់ប្រព័ន្ធទំនាក់ទំនងនៅក្នុងតំបន់អាមេរិកផងដែរ។ ទន្ទឹមនឹងនេះដែរ

ក្រុមហ៊ុននេះក៏ស្នើសុំអតិថិជនឱ្យអត់ធ្មត់ចំពោះការពន្យារពេលក្នុងការឆ្លើយតបពីសេវាដែលអាចកើតឡើង:  វាជាតម្លៃស្នូលរបស់យើងដើម្បីការពារផលប្រយោជន៍របស់អតិថិជន និងធានាសុវត្ថិភាពបណ្តាញ។ ដូច្នេះគ្រប់សេវាកម្មនិងទំនាក់ទំនងដែលយើងកំពុងផ្តល់ជូនគឺមានសុវត្ថិភាព និងធានា។ សូមប្រាកដថាវាមានសុវត្ថិភាពក្នុងការរក្សាទំនាក់ទំនងជាមួយយើងតាមរយៈវេបសាយអ៊ីម៉ែល EDI ឬ CargoSmart ៕

ប្រភព៖

https://www.tripwire.com/state-of-security/security-data-protection/shipping-company-struck-by-ransomware-attack/

LEAVE A REPLY

Please enter your comment!
Please enter your name here