អ្នកចែកចាយមេរោគ CoinVault Ransomware​ត្រូវផ្តន្ទាទោស 240 ម៉ោងនៅក្នុងសេវាកម្មសហគមន៍

0

ស្ទើរតែរយៈពេល 3 ឆ្នាំបន្ទាប់ពីការចាប់ខ្លួនបងប្អូនប្រុសជនជាតិហូឡង់ចំនួន 2 នាក់ដែលត្រូវគេរកឃើញថាមានកំហុសឆ្គងពាក់ព័ន្ធជាមួយនឹងការបង្កើត និងការចែកចាយមេរោគ CoinVault ransomware malware នៅថ្ងៃនេះត្រូវតុលាការនៅ Rotterdam គាត់ទោសពួកគេអោយជាប់ទោស 240 ម៉ោងនៅក្នុងសេវាកម្មសហគមន៍នោះ។

នៅក្នុងឆ្នាំ 2015 នេះ ជនសង្ស័យពីរនាក់នេះគឺ — Melvin (អាយុ ២៥ ឆ្នាំ) និង Dennis van den B. (អាយុ ២១ឆ្នាំ) ត្រូវចាប់ខ្លួននៅក្នុង Amersfoort ដែលសង្ស័យថាជាប់ពាក់ព័ន្ធនៅក្នុងការវាយប្រហារមេរោគ CoinVault ransomware attacks នោះ។ ជនសង្ស័យទាំងពីរនាក់នេះត្រូវចាប់ខ្លួនដោយការអនុវត្តន៍ច្បាប់ជាមួយនឹងការជួយពីក្រុមអ្នកស្រាវជ្រាវចេញពី Kaspersky Labs ដែលមេរោគនេះត្រូវរកឃើញនៅលើ command & control server ។

នៅក្នុងយុទ្ធនាការ CoinVault ransomware campaign ដែលចាប់ផ្តើមពីខែឧសភាឆ្នាំ 2014 គឺជាមេរោគមួយដែលមានការជោគជ័យនៅក្នុងកម្មវិធី file-encrypting ransomware program ដែលបានធ្វើការ Encrypted ទៅលើកុំព្យូទ័រ 14,000 Windows នៅក្នុងប្រទេសហូឡង់ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អាល្លឺម៉ង់ និងបារាំង។ ដូចគ្នាទៅនឹងការវាយប្រហារមេរោគ ransomware attacks មេរោគ CoinVault នេះគឺសម្រាប់ធ្វើការជំរិតទារប្រាក់ពីជនរងគ្រោះ ហើយជនសង្ស័យនេះក៏យកប្រាក់បានពីមនុស្សចំនួន 1300 នាក់រួចហើយ។

ចាប់តាំងពីជនទាំងពីរនាក់នេះសហការជាមួយនឹងការស៊ើបអង្កេតជាមួយនឹងប៉ូលិស និងកំណត់ត្រាព្រហ្មទណ្ឌនោះ តុលាការក៏សម្រេចចិត្តធ្វើការពិន័យពួកគេត្រឹមតែ 240 ម៉ោងនៅក្នុងសេវាកម្មសហគមន៍នោះ។ ក្រៅពីសេវាកម្មសហគមន៍នេះ តុលាការក៏បញ្ជាអោយជនសង្ស័យទាំងនេះសងសំណងនូវទឹកប្រាក់ទៅកាន់ជនរងគ្រោះវិញ។ នៅក្នុងឆ្នាំ 2015 នេះ Kaspersky ក៏បញ្ចេញនូវ ransomware decryption tool សម្រាប់ជនរងគ្រោះដោយសារតែមេរោគ Coinvault ដែលអនុញ្ញាតឱ្យពួកគេធ្វើការដោះសោរនូវ Files ទាំងនោះងាយបំផុត៕

ប្រភព៖

https://thehackernews.com/2018/07/coinvault-ransomware-attack.html

LEAVE A REPLY

Please enter your comment!
Please enter your name here