ប្រតិបត្តិករ BTC-e ត្រូវចោទប្រកាន់ថាលាងសម្អាតលុយ ៤ ពាន់លានដុល្លារ ត្រៀមខ្លួនធ្វើបត្យាប័នទៅកាន់ប្រទេសបារាំង

0

នៅក្នុងការធ្វើបត្យាប័ននៃសង្គ្រាមរបស់សហរដ្ឋអាមេរិក និងប្រទេសរុស្សីនោះ វាហាក់ដូចជាប្រទេសបារាំងនោះទេដែលជាអ្នកឈ្នះ។ តុលាការរបស់ប្រទេសគ្រិកធ្វើបត្យាប័នជនសង្ស័យឧក្រិដ្ឋកម្មអ៊ីនធើរណិតរបស់ប្រទេសរុស្សីម្នាក់ និងអតីតប្រតិបត្តិកររបស់ BTC-e crypto exchange ទៅកាន់ប្រទេសបារាំងដោយមិនធ្វើការបញ្ជូនទៅកាន់សហរដ្ឋអាមេរិក ឬប្រទេសរុស្សីនោះទេ។

លោក Alexander Vinnik ដែលមានវ័យ ៣៨ ឆ្នាំត្រូវចោទប្រកាន់ថាលាងសម្អាតលុយចំនួន ៤ ពាន់លានដុល្លារអាមេរិកនៅក្នុង Bitcoins ហើយនេះគឺជាបទល្មើសពាក់ព័ន្ធទៅនឹងការវាយប្រហារហេគ ការក្លែងបន្លំ និងការជួយដូរថ្នាំញៀនថែមទៀតហើយវាមានការជួយពី BTC-e crypto exchange ។ BTC-e គឺជាសេវាកម្មផ្លាស់ប្តូរលុយឌីជីថលដែលដំណើរការតាំងពីឆ្នាំ 2011 ត្រូវបានរឹបអូសដោយអាជ្ញាធរបន្ទាប់ពីការចាប់ខ្លូនលោក  Vinnik នៅភាគខាងជើងនៃប្រទេសគ្រិកនៅក្នុងចុងខែកក្កដាឆ្នាំ 2016 .

Lok Vinnik ត្រូវចោទប្រកាន់ពាក់ព័ន្ធទៅនឹងក្រុមហ៊ុន bitcoin exchange Mt. Gox ដ៏ល្បីល្បាញរបស់ជប៉ុនដែលត្រូវបិទនៅក្នុងឆ្នាំ 2014 បន្ទាប់ពីមានការប្លន់ទឹកប្រាក់ដល់ទៅ 375 លានដុល្លារនៅក្នុង BitCoin នោះ។ អាជ្ញាធររបស់សហរដ្ឋអាមេរិកជឿជាក់ថា លោក Vinnik ទទួលប្រាក់ឧបត្ថម្ភពីហេគឃ័រ ឬអ្នកដែលលួចទឹកប្រាក់ចេញពី  Mt. Gox ហើយលោកក៏ពាក់ព័ន្ធទៅនឹងការលាងសម្អាតលុយនៅលើ BTC-e អស់រយៈពេល ៣ ឆ្នាំផងដែរ។

ប្រទេសរុស្សីក៏ទាមទារអោយលោក Vinnik បង់ប្រាក់ $11,000 សម្រាប់ការក្លែងបន្លំជាច្រើនករណីផងដែរ។ ពេលនេះលោក Vinnik ស្ថិតនៅក្នុងពន្ធនាគាររបស់ប្រទេសគ្រិកកំពុងតែច្រានចោលនូវការចោទប្រកាន់ពីប្រទេសរុស្សី សហរដ្ឋអាមេរិក និងបារាំងផងដែរ៕

ប្រភព៖

https://thehackernews.com/2018/07/alexander-vinnik-btc.html

LEAVE A REPLY

Please enter your comment!
Please enter your name here