ក្រុមហ៊ុន Apple ផ្ទេរទិន្នន័យ iCloud របស់អ្នកប្រើប្រាស់ទៅអោយមជ្ឈមណ្ឌលទិន្នន័យគ្រប់គ្រងដោយរដ្ឋនៃប្រទេសចិន

0

នេះគឺជាដំណឹងដ៏អាក្រក់សម្រាប់អ្នកប្រើប្រាស់ Apple នៅក្នុងប្រទេសចិន។ មជ្ឈមណ្ឌលទិន្នន័យចិនរបស់ក្រុមហ៊ុន Apple ធ្វើការផ្ទេរនូវទិន្នន័យ iCloud របស់អ្នកប្រើប្រាស់ជនជាតិចិនចំនួន ១៣០ លាននាក់ទៅកាន់សេវាកម្ម Cloud Storage ដែលគ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសចិនបន្ទាប់ពីរដ្ឋាភិបាលមានការព្រួយបារម្ភពាក់ព័ន្ធទៅនឹងទិន្នន័យឯកជនភាពរបស់ពលរដ្ឋចិននោះ។

ត្រឡប់ទៅកាន់ខែកុម្ភៈឆ្នាំនេះ ក្រុមហ៊ុន Apple ធ្វើការផ្លាស់ទីនូវ encryption keys និងទិន្នន័យរបស់អ្នកប្រើប្រាស់ iCloud នៅក្នុងប្រទេសចិនចេញពី servers នៅក្នុងសហរដ្ឋអាមេរិកទៅកាន់ Servers នៅក្នុងប្រទេសចិនដើម្បីអោយស្របទៅតាមច្បាប់របស់រដ្ឋាភិបាលនៃប្រទេសចិននោះ។ ក្រុមហ៊ុន Apple ធ្វើការចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន Guizhou-Cloud Big Data (GCBD) របស់ចិនដែលគ្រប់គ្រងទៅលើអាជីវកម្ម iCloud របស់ Apple នៅក្នុងប្រទេសចិនកាលពីដើមឆ្នាំនេះផងដែរ។

ពេលនេះទិន្នន័យសំខាន់ដូចជាអ៊ីម៉ែល សារ រូបភាព និង encryption keys ត្រូវឆ្លងកាត់នូវសេវាកម្ម Tianyi cloud storage service ដែលគ្រប់គ្រងដោយក្រុមហ៊ុនទូរគមនាគមន៍របស់ចិន។ ប្រទេសចិនហៅច្បាប់នេះថា National Security Law ដែលទាមទារអោយក្រុមហ៊ុនជាច្រើនធ្វើការបញ្ជូននូវ encryption ឬ Tools សុវត្ថិភាពដើម្បីអាចចូលទៅដំណើរការនូវទិន្នន័យរបស់អ្នកប្រើប្រាស់បាន។ កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Apple ក៏លុបចោលនូវកម្មវិធី VPN app ចេញពី App Store ផ្លូវការរបស់ខ្លួនដើម្បីអោយស្របទៅនឹងច្បាប់ថ្មីរបស់ចិនដែលធ្វើឱ្យអ្នកប្រើប្រាស់ពិបាកនៅក្នុងការឆ្លងកាត់នូវ Great Firewall ក្នុងប្រទេសចិនបាន៕

ប្រភព៖

https://thehackernews.com/2018/07/apple-china-icloud-data.html

LEAVE A REPLY

Please enter your comment!
Please enter your name here