ក្រុមហ៊ុន Microsoft បញ្ជាក់ថា ខ្លួនធ្វើការស៊ើបអង្កេត និងជួយរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកក្នុងការរារាំងនូវការប៉ុនប៉ងការវាយប្រហាររបស់រុស្សីទៅលើបេក្ខជន ៣នាក់នៅក្នុងឆ្នាំនេះ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Microsoft នៅក្នុងវេទិកា Aspen Security Forum នៅក្នុងពេលថ្មីៗនេះ។
បើទោះបីជាក្រុមហ៊ុននេះបដិសេធមិនធ្វើការប្រាប់ឈ្មោះនូវបេក្ខជននេះក៏ដោយ វាមានការបញ្ជាក់ថា បេក្ខជនទាំង ៣ នាក់នេះទទួលរងនូវការវាយប្រហារតាម phishing attacks ដែលនាំពាក្យគេទៅកាន់វេបសាយក្លែងក្លាយរបស់ក្រុមហ៊ុន Microsoft ដើម្បីធ្វើការលួចនូវអត្តសញ្ញាណរបស់ពួកគេនោះ។ ក្រុមហ៊ុននេះធ្វើការធានាថា គ្មានអ្នកណាម្នាក់ដែលរងគ្រោះនៅក្នុងយុទ្ធនាការនៃការប៉ុនប៉ងវាយប្រហារនេះនោះទេ។ ប៉ុន្តែការប៉ុនប៉ងនេះគឺធ្វើឡើងដោយក្រុមវាយប្រហាររបស់ប្រទេសរុស្សីដែលមានសកម្មភាពតិចតួចនៅឡើយបើធៀបទៅនឹងឆ្នាំ ២០១៦ នៅក្នុងយុទ្ធនាការនៃការជ្រើសរើសប្រធានាធិបតីនៅក្នុងសហរដ្ឋអាមេរិកនោះ។
ក្រុមហ៊ុន Microsoft រកឃើញថា វាមាន Domains ក្លែងក្លាយជាច្រើនដែលត្រូវបានចុះឈ្មោះដោយក្រុមអ្នកវាយប្រហារនេះ ហើយក្រុមហ៊ុន Microsoft ហៅក្រុមនេះថា Strontium ឬ Fancy Bear ឬ APT 28 ៕
ប្រភព៖
https://thehackernews.com/2018/07/russia-election-hacking.html