ក្រុមហ៊ុន​ Google បិទកម្មវិធី Cryptocurrency Mining Android Apps ចេញពីហាងទំនិញ Play Store

0

បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា Apple បិទកម្មវិធី cryptocurrency mining apps ជាច្រើននោះ ពេលនេះក្រុមហ៊ុន Google ក៏ធ្វើការ Update ទៅលើ Play Store policy របស់ខ្លួននៅក្នុងសប្តាហ៍នេះក្នុងការបិទទៅលើ Apps ជាច្រើនដែលធ្វើការ mine cryptocurrencies ចេញពី Background របស់អ្នកប្រើប្រាស់នោះ។ ទោះជាយ៉ាងណាក៏ដោយ វាមានកម្មវិធី cryptocurrency mining apps ជាច្រើនដូចជា MinerGate, AA Miner, NeoNeonMiner និង Crypto Miner ដែលដំណើរការបាននៅលើ Play Store នោះ។

Cryptocurrency mining នេះមិនមែនជាគំនិតថ្មីនោះទេ ប៉ុន្តែបច្ចេកវិទ្យានេះថ្មីៗនេះត្រូវរំលោភបំពានកាលពីប៉ុន្មានឆ្នាំមុននេះបន្ទាប់ពីហេគឃ័ររកឃើញនូវវិធីក្នុងការកេងរកលុយទឹកប្រាក់រាប់លានដុល្លារក្នុងការប្លន់ទៅលើ PCs ដោយសម្ងាត់ដើម្បីធ្វើការ mine cryptocurrency នៅក្នុង Background ដែលអ្នកប្រើប្រាស់មិនដឹងនោះទេ។

cryptocurrency mining​គឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់មួយ ហើយក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជា Apple និង Google ក៏ធ្វើការកំណត់យ៉ាងតឹងរឹងទៅលើការអនុញ្ញាតសម្រាប់កម្មវិធី Apps ទាំងនេះផងដែរ។ កាលពីមួយខែមុននេះ ក្រុមហ៊ុន​ Google ក៏ធ្វើការ Update ទៅលើគោលការណ៍ Play Store Developer Policy របស់ខ្លួនក្នុងការបិទទៅលើក្រុមផ្សេងៗគ្នានៃ Android apps ក្នុងការគ្រប់គ្រងទៅលើ mining cryptocurrencies ចេញពី CPU របស់ឧបករណ៍ទាំងនេះនោះ។

កាលពីខែមុននេះ ក្រុមហ៊ុន Google ក៏បិទទៅលើ cryptocurrency mining extensions ចេញពី Chrome Web store ដើម្បីការពារទៅលើការ mine digital currencies ដែលអ្នកប្រើប្រាស់មិនបានដឹងនោះទេ។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏ធ្វើការកំណត់យ៉ាងតឹងរឹងផងដែរទៅលើការផ្សព្វផ្សាយនៃ initial coin offerings (ICOs), cryptocurrency wallets, cryptocurrency exchanges និង cryptocurrency trading advice ។

នៅដើមឆ្នាំនេះ ក្រុមហ៊ុន Facebook ក៏បិទទៅលើការផ្សព្វផ្សាយពាណិជ្ជកម្មនៃ cryptocurrencies ដែលរួមមាន Bitcoin និង initial coin offerings (ICOs) ។ នៅក្នុងចុងខែមីនានេះ Twitter ក៏ប្រកាសអំពីគម្រោងរបស់ខ្លួនក្នុងការបិទទៅលើការផ្សព្វផ្សាយ​ cryptocurrency នៅលើ Platform របស់ខ្លួននោះ៕

ប្រភព៖

https://thehackernews.com/2018/07/android-cryptocurrency-mining.html

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here