ជាថ្មីម្តងទៀតហើយនេះគឺជាដំណឹងអាក្រក់សម្រាប់អ្នកប្រើប្រាស់នូវ cryptocurrency ។ ពេលនេះ KICKICO ដែលជា initial coin offering (ICO) ផ្អែកទៅលើ blockchain ដែលទ្រទ្រង់ទៅលើ platform ត្រូវទទួលរងនូវការវាយប្រហារតាមអ៊ីនធើរណិត និងខាតបង់ទឹកប្រាក់ 70 លាន KICK tokens (ឬ KickCoins) ដែលមានតម្លៃប្រហែលជា 7.7 លានដុល្លារអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍នៅក្នុង Medium នៅថ្ងៃទី 26 ខែកក្ដដានោះ ក្រុមហ៊ុននេះដឹងអំពីការរំលោភបំពានផ្នែកសន្តិសុខរបស់ខ្លួន ហើយក្រុមហ៊ុនក៏ជូនដំណឹងទៅកាន់អ្នកប្រើប្រាស់ជាច្រើនថា អ្នកវាយប្រហារដែលនៅមិនទាន់ស្គាល់អត្តសញ្ញាណចូលទៅគ្រប់គ្រងនូវ Account របស់ KICK smart contracts និង Tokens ចេញពី KICKICO platform កាលពីថ្ងៃព្រហស្បិ៍សប្តាហ៍មុននេះនៅប្រហែលជាម៉ោង 9:04 (UTC) ។
KICKICO អះអាងថា ក្រុមហ៊ុននេះនៅមិនទាន់មានតម្រុយអំពីការរំលោភបំពានទៅលើទិន្នន័យសុវត្ថិភាពនេះដោយសារតែវាមានជនរងគ្រោះមួយចំនួនតវ៉ាថាពួកគេបាត់បង់នូវ KickCoin tokens ដែលមានតម្លៃ $800,000 ចេញពី Wallets របស់ពួកគេនោះ។ ក្រុមហ៊ុននេះក៏រកឃើញនូវ 70,000,000 KickCoin ដែលត្រូវបានលួចហើយវាមានតម្លៃប្រហែលជា 7.7 លានដុល្លារអាមេរិក។
KICKICO រាយការណ៍ថា អ្នកវាយប្រហារដែលសង្ស័យនេះចូលទៅគ្រប់គ្រងដោយផ្ទាល់ទៅលើ smart contract របស់គម្រោង blockchain network ដែលមានរក្សាទុកនូវ private key ដែលអនុញ្ញាតឱ្យអ្នកវាយប្រហារលួចយកនូវ KickCoins ចេញពី Wallets របស់អ្នកប្រើប្រាស់នោះ។ អ្នកវាយប្រហារបំផ្លាញទៅលើ tokens ដោយធ្វើការបញ្ចូននូវ Address ក្លែងក្លាយចំនួន 40 ។ នៅក្នុង KICKICO blockchain network មិនទាន់មានការបំផ្លាញទាំងស្រុងនោះទេ ប៉ុន្តែវាមានការលួចទៅលើ private key របស់អ្នកប្រើប្រាស់នោះ៕
ប្រភព៖
https://thehackernews.com/2018/07/kickico-cryptocurrency.html