ថ្មីៗនេះ សកម្មជនម្នាក់ធ្វើការទម្លាយនូវសារឯកជនរាប់ពាន់សារចេញពីស្ថាប័នមួយដែលត្រូវគេស្គាល់ថាជាអ្នកដែលទម្លាយព័ត៌មានសម្ងាត់របស់អ្នកដទៃនោះ។ សារផ្ទាល់ខ្លួនច្រើនជាង 11,000 ចេញពីក្រុមលេងនៅលើ Twitter របស់ក្រុមហ៊ុន WikiLeaks ត្រូវបានទម្លាយនៅលើអនឡាញដោយអ្នកសារព័ត៌មាន និងសកម្មជន Emma Best ដែលមានការបង្ហោះនូវសារដែលនៅចន្លោះឆ្នាំ 2015 និង 2017 នោះ។
សារដែលបែកធ្លាយនេះគឺយោងទៅតាមអ្នកសារព័ត៌មានរបស់ជនជាតិអាមេរិកនៅដើមឆ្នាំនេះ ប៉ុន្តែពេលនេះវាទើបតែបែកធ្លាយនៅលើអនឡាញដែលអនុញ្ញាតឱ្យអ្នកគ្រប់គ្នាធ្វើការមើលអានសារទាំងអស់នោះបានផងដែរ។ ការបែកធ្លាយសារផ្ទាល់ខ្លួនរបស់ក្រុម Twitter chat group ដែលមានឈ្មោះថា “Wikileaks +10″របស់ Best នេះបង្ហាញថា វាមានការគាំទ្រយ៉ាងខ្លាំងទៅលើក្រុមសាធារណៈរដ្ឋរបស់ WikiLeak ដែលមានការបង្ហាញអំពីការរិះគន់ទៅលើលោកស្រី Hillary Clinton និងការគាំទ្រទៅលើ GOP ផងដែរ។
សារដែលបែកធ្លាយនេះផ្ញើដោយ WikiLeaks Twitter account ដែលគ្រប់គ្រងដោយស្ថាបនិក Julian Assange របស់ WikiLeaks ដែលមានទំនាក់ទំនងជាមួយនឹងលោកស្រី Hillary Clinton បេក្ខភាពរបស់បក្សប្រជាធិបតេយ្យ ហើយលោកនឹងជួយបក្ស GOP អោយឈ្នះនៅក្នុងខែវិច្ឆិកាឆ្នាំ 2015 នោះ។ នៅក្នុងយុទ្ធនាការនៃជ្រើសរើសប្រធានាធិបតីនៅក្នុងឆ្នាំ 2016 នោះ WikiLeaks លួចយកអ៊ីម៉ែលចេញពី Democratic National Committee (DNC) រួមមានលោកស្រី Hillary Clinton និងឯកសារចេញពី CIA hacking tools ផងដែរ៕
ប្រភព៖
https://thehackernews.com/2018/07/wikileaks-twitter-chats.html